en     km
en     km

មេដឹកនាំ​ហ្វី​លី​ពី​ន​ ឌូ​ទើ​តេ​ បោះបង់​អា​មេ​រិ​ក​ ចាប់​យក​ចិន​ដោយ​ពា្យ​ថា​ «​លា​ហើយ​អា​មេ​រិ​ក​»

Share

នៅ​ទីបំផុត​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​ទើ​តេ​ (Rodrigo​ Duterte)​ បាន​សម្រេច​ដោយ​ឯកតោភាគី​ ដើរ​ចេញពី​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ ដែល​ធ្លាប់​ជួយ​ហ្វី​លី​ពី​ន​ គ្រប់​បែប​យ៉ាង​ ដោយ​ប្រើ​ពាក្យ​បែប​ចំអក​ថា​  ​«​ពេល​នេះ​ គឺ​លា​ហើយ​ អា​មេ​រិ​ក​»​។​

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​ទើ​តេ​ (Rodrigo​ Duterte)​
ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​ទើ​តេ​ (Rodrigo​ Duterte)​

ការ​ប្រកាស​ របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​ធើ​តេ​ អំឡុង​លោក​ធ្វើ​ ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ក្នុង​ដំណើរ​បំពេញការងារ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ ការទូត​ ជាមួយ​ប្រទេស​ ធ្លាប់​ គំរាម​ធ្វើសង្គ្រាម​នឹង​គ្នា​ ករណី​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​អ្នកវិភាគ​ មើលឃើញ​ថា​ជា​ការ​រុះរើ​ ជំហរ​ជា​ឯកតោភាគី​ដែល​ធ្វើ​ឡើង​ដោយ​ មេដឹកនាំ​ហ្វី​លី​ពី​ន​ មាន​ច​រឹក​កោងកាច​ រូប​នេះ​។​

​តាម​ការ​ចុះ​ផ្សាយ​របស់​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២០​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​ទើ​តេ​ នឹង​ជួប​ សម​ភាគី​ចិន​ ស៊ី​ជិន​ ភីង​ ដែល​គេ​រំពឹង​ថា​ ក្រុង​ប៉េ​កាំ​ង​ រីករាយ​យ៉ាង​ខ្លាំង​ ការ​ដូរ​ជំហរ​ របស់​ក្រុង​ម៉ានីល​។​  

​ថ្លែង​ទៅ​កាន់​សហគមន៍​ ហ្វី​លី​ពី​ន​ ពី​ទីក្រុង​ប៉េ​កាំ​ង​ លោក​ ឌូ​ទើ​តេ​ និយាយ​ថា​ ហ្វី​លី​ពី​ន​ បាន​ទទួលផល​ចំណេញ​តិចតួច​ប៉ុណ្ណោះ​ ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​ជាមួយ​ សហរដ្ឋអាមេរិក​។​

​លោក​បន្ត​ថា​៖«​ការ​ស្នាក់​នៅ​របស់​អ្នក​ក្នុង​ប្រទេស​របស់ខ្ញុំ​ដើម្បី​តែ​ ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​អ្នក​។​ ដូច្នេះ​វា​ដល់​ពេល​ដែល​យើង​និយាយ​ថា​លា​ហើយ​មិត្តសំឡាញ់​។​ ខ្ញុំ​នឹង​មិន​ទៅ​សហរដ្ឋអាមេរិក​ទៀត​ទេ​។​ បើ​ខ្ញុំ​ទៅ​ថា​ខ្ញុំ​នឹង​ត្រូវ​គេ​ជេរ​នៅ​ទីនោះ​»​។​

​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ តុលា​ មន្ត្រី​ហ្វី​លី​ពី​ន​ម្នាក់​បាន​ និយាយ​ថា​ ចិន​បាន​អនុញ្ញាត​ឱ្យ​ អ្នកនេសាទ​ហ្វី​លី​ពី​ន​ បាន​ទៅ​នេសាទ​ ក្នុង​ដែនទឹក​កោះ​ កំពុង​មាន​ជំ​លោះ​រវាង​ប្រទេស​ទាំង​២​ តាម​ការ​ស្នើ​សុំ​ របស់​ លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​ទើ​តេ​។​

​តែ​យ៉ាងណា​ ប្រទេស​ហ្វី​លី​ពី​ន​ មាន​ប្រៀប​លើ​ចិន​រួច​ហើយ​ ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ដោយសារ​តុលាការ​ អង្គការសហប្រជាជាតិ​ បាន​ សម្រេច​ឱ្យ​ ក្រុង​ម៉ានីល​ មាន​សិទ្ធិ​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​។​ តែ​ភាគី​ចិន​ គំរាម​ថា​នឹង​មាន​សង្គ្រាម​បើ​ ហ្វី​លី​ពី​ន​ ហ៊ាន​ ប្រើប្រាស់​សិ​ទិ្ធ​របស់​ខ្លួន​ ដោយ​ឯកតោភាគី​ចូល​ទៅ​តំបន់​នោះ​។​ ទំនង​ដោយសារ​ការ​គំរាម​ របស់​ចិន​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​ទើ​តេ​ បង្ហាញ​ជំហរ​ទន់ភ្លន់​ ជាមួយ​ចិន​ ហើយ​ ឈាន​ដល់​ការ​អនុញ្ញាត​ឱ្យ​ មាន​ទូក​នេសាទ​ ហ្វី​លី​ពី​ន​ ចូល​ទៅ​តំបន់​ ជម្លោះ​ នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​  មានការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា​ ប្រជាជន​ហ្វី​លី​ពី​ន​នៅ​តែ​ជឿ​ទុកចិត្ត​លើ​ សហរដ្ឋអាមេរិក​ ច្រើន​ជាង​ប្រទេស​ចិន​ បើ​ទោះបីជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ថ្មី​គឺ​លោក​ Rodrigo​ Duterte​ មាន​ទំនោរ​ ងាក​ចេញពី​ សហរដ្ឋអាមេរិក​ ហើយ​ទៅ​ចាប់​យក​ប្រទេស​ចិន​ជា​ខ្នងបង្អែក​ក៏​ដោយ​ ។​

​ការ​ស្ទង់​មតិ​ របស់​ Social​ Weather​ Stations​ លើ​មនុស្ស​ ១២០០​នាក់​ បាន​បង្ហាញ​ថា​ ៧៦​ភាគរយ​ នៅ​តែ​ឱ្យ​ហ្វី​លី​ពី​ន​ មាន​ចំណងទាក់ទង​ស្អិតរ​មួ​ត​ ជាមួយ​សហរដ្ឋអាមេរិក​ ហើយ​២២​ ភាគរយ​ គាំទ្រ​ចំណងទាក់ទង​ជាមួយ​ចិន​៕​ ប្រភព​:CNA

Share

Image
Image
Image