en     km
en     km

មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​សង្ឃឹមថា​ កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ដោយ​រលូន​ដូច​សហរដ្ឋអាមេរិក​ (មានសំឡេង)

Share

ភ្នំពេញ​៖​ព្រឹត្ដិការណ៍​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លើក​ទី​៤៥​នៅ​សហរដ្ឋ អាមេ រិក​ដែល​មានការ​ផ្សាយ​បន្ដ​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​អន្ដរជាតិ​ជា​ច្រើន​ក្នុង​ប្រទេស​អា​មេ​រិ​ក​។​ ព្រឹ​ត្ដ​ការណ៍​នេះ​ស្ថា​ទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​បាន​អញ្ជើញ​មន្ដ្រី​ គជ​ប​ មន្ដ្រី​អង្គការ​សង្គ ម​ស៊ី​វិល​ អ្នកនយោបាយ​ អ្នក​សារព័ត៌មាន​ចូលរួម​តាមដាន​លទ្ធផល​បោះ​ឆ្នោត​។​

​ក្នុង​ព្រឹត្ដិការណ៍​នេះ​អ្នកចូលរួម​ទាំងអស់​បាន​សរសើរ​ពី​ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​កថា​ មាន​ភាព​សុ​ក្រឹត្យ​ និង​ជឿនលឿន​ ប្រកប​ ដោយ​ប្រជាធិបតេយ្យ​។​ ក្នុង​នេះ​ដែរ​ពួក​គាត់​ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹ មថា​ថ្ងៃ​បោះ​ឆ្នោត​នៅ​កម្ពុជា​ខាង​មុខ​ នឹង​មានដំណើរ​ការ​ល្អ​ប្រសើរ​ដូច​នៅ​សហរដ្ឋអាមេរិក​ដែរ​។​

​ករណី​នេះ​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បញ្ជាក់​ថា​គជ​ប​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ប្រកបដោយ​ សេរី​ ត្រឹមត្រូវ​ និង​យុត្ដិធម៌​។​

 

លទ្ធផលបោះឆ្នោតរវាងលោក ដូណាល់ត្រាំ និងលោកស្រី គ្លីនតុន
លទ្ធផលបោះឆ្នោតរវាងលោក ដូណាល់ត្រាំ និងលោកស្រី គ្លីនតុន

​ព្រឹ​ត្ដ​ការណ៍​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន​នៅ​ទូ​ទាំង​ពិភព លោក​ សូ​ម្បី​កម្ពុជា​ក៏​ចាប់អារម្មណ៍​ពី​ដំណើរការ​នេះ​ខ្លាំង​ផង​ដែរ​។

​មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​ បង្ហាញ​ទស្សន​និង​កោតសរសើរ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​កថា​ មាន​ភាពល្អ​ប្រសើរ​ហើយ​បើ​ ក​ទូលាយ​សម្រាប់​ពលរដ្ឋ​។

​ក្នុង​ដំណើរការ​ឃ្លាំមើល​ពី​ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​កតាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ស្ថានទូត​អា​មេ​រិ​ក​ប្រ ចាំ​នៅ​កម្ពុជា​នេះ​ នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេ រី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ លោក​ សំ​ គ​ន្ធា​មី​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ថា​ ដំណើរការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក​នេះ​ពិតជា​មាន​ភាព​សុ​ក្រឹត្យ​ នឹង​ល្អ​ប្រសើរ​ជា​ខ្លាំង​ ព្រោះ​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​បោះ​ឆ្នោត​គឺ​មាន​ភាព​ទូលាយ​សម្រាប់​ពលរដ្ឋ​របស់​គេ​។​ ជា​ពិសេស​លោក​មើលឃើញ​ថា​ នេះ​ជា​បទ​ពិសោធន៍​មួយ​ដ៏​ល្អ​សម្រាប់​លោក​បន្ថែម​ទៀត​ស្ដី​ពី​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។

លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច
លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច

​លោក​ សំ​ គ​ន្ធា​មី​៖«​ខ្ញុំ​បាន​មក​ចូលរួម​ជា​ឱកាសល្អ​ដែល​ស្ថានទូត​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​នេះ​ថ្វី​ត្បិត​តែ​វា​មិនមែន​ជា​ការ​បោះ​ឆ្នោត​ផ្លូវការ​មែន​ ប៉ុន្ដែ​ខ្ញុំ​បាន​រៀនសូត្រ​ ចេះ​ដឹង​ច្រើន​បន្ថែម​ទៅ​ទៀត​លើ​បទ​ពិសោធន៍​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក​ថ្ងៃនេះ​»​។​

​នាយក​ប្រតិបត្ដិ​ និ​ច​ហ្វិ​ច​ ក៏​សង្ឃឹម​ផង​ដែរ​ថា​ កម្ពុជា​នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នឹង​ប្រព្រឹត្ដ​ទៅ​ប្រកប​ ដោយ​លក្ខណ​ល្អ​ប្រសើរ​សមជា​ប្រទេស​ប្រជាធិបតេយ្យ​។​

​ដូច​គ្នា​ដែរ​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដោយ​កោតសរសើរ​ពី​ការ​រាប់​ស​ន្លឹ​ ក​ឆ្នោត​នៅ​អា​មេ​រិ​កថា​ នេះ​គឺជា​តម្លាភាព​យ៉ាង​ល្អ​ក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ ដែល​បើក​ទូលាយ​គ្មាន​ការ​លាក់លៀម​ឬ​ក៏​បំបិទ​សិទ្ធិ​ក្នុង​ការ​ស្ទង់​មតិ​ស្ដី​ពី​ការ​បោះ​ឆ្នោត​នេះ​ ដូច​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​។

​ចំណុច​នេះ​លោក​ថា​ កម្ពុជា​គួរតែ​រៀនសូត្រ​ពី​សហរដ្ឋអាមេរិក​ស្ដី​ពី​ការ​បើក​ទូលាយ​ព័ត៌មាន​លទ្ធផល​បោះ​ឆ្នោត​។​

​លោក​ ព្រាប​ កុ​ល​៖«​យើង​មើលទៅ​កម្រិតស្ដង់ដា​ប្រជាធិបតេយ្យ​រវាង​កម្ពុជា​ នឹង​អា​មេ​រិ​ក​ គឺ​វា​ហាក់ដូច ជា​មានការ​ខុស​គ្នា​ឆ្ងាយ​ បើ​យើង​គិត​ពី​ទិដ្ឋភាព​តម្លាភាព​ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ អប់រំ​ប្រជាពលរដ្ឋ​ពី​ការ​បោះ​ឆ្នោត​ហ្នឹង​គឺ​មាន​លក្ខណ​ចង្អៀតចង្អល់​»​។​

​បន្ថែម​ពី​នេះ​លោក​ ព្រាប​ កុ​ល​ សង្កត់ធ្ងន់​ផង​ដែរ​ថា​ ប្រ​សិន​កម្ពុជា​គិត​ថា​ មិន​អាច​យក​គំរូ​តាម​សហរដ្ឋ អាមេរិក​ដែល​ជា​ប្រទេស​ជឿនលឿន​ខ្លាំង​ គឺ​កម្ពុជា​អាច​ក្រឡេក​ទៅ​មើល​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ ដូច​ជា​ ឥណ្ឌូ​នេ​ស៊ី​ ដែល​កា​ ល​ពី​ការ​បោះ​ឆ្នោត​គេ​ កន្លង​ទៅ​គឺ​មាន​តម្លា​ភាពល្អ​ប្រសើរ​ខ្លាំង​។

​ចំណែក​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​ថា​ អា​មេ​រិ​ក​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេ យ្យ​បាន​ល្អ​ដូចនេះ​ លទ្ធផល​បោះ​ឆ្នោត​លើក​នេះ​គឺ​ប្រាកដជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួលយក​បា ន​។​ លោក​បន្ថែ ម​ថា​ ប្រទេស​មួយ​ដែល​មាន​ស្ថេ​ រ​ភាព​យូ​អង្វែង​គឺ​មាន​តែ​ការ​ដោះ​ដូរ​មេដឹកនាំ​ប្រទេស​តាម​បែប​លទ្ធិប្រ ជាធិបតេយ្យ​។​ ​លោក​ថា​ បើ​ប្រទេស​ណា​ដែល​កើត​មានការ​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ បំបិទ​សិទ្ធិ​បញ្ចេ ញមតិ​ នោះ​យូ​ទៅ​នឹង​ធ្វើ​ឲ្យ​ប្រ​ ទេស​នោះ​កើត​មាន​ ការ​តវ៉ា​ ភេរវកម្ម​ និង​ការ​ប្រឆាំង​ផ្សេងៗ​។​

​ប្រធាន​វេទិការ​អនាគត​បញ្ជាក់​ដែរ​ថា​ កម្ពុជា​គួរ​រៀន​មេរៀន​លទ្ធិប្រជាធិបតេយ្យ​ពី​ប្រទេស​ដទៃ​ ឲ្យ​បាន​ច្រើន​ដែល​ លោក​ថា​ លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​គឺ​ត្រូវ​ផ្ដើម​ចេញពី​ស្ថាប័ន​តុលាការ​ឯករាជ្យ​ គោរព​ធម្មនុញ្ញ​ ត្រូវការ​ គ​.​ជ​.​ប​ ដែល​ពល​ រដ្ឋ​អាច​ទុកចិត្ដ​បាន​ និង​ជា​ពិសេស​គឺ​ត្រូវការ​យោធា​មួយ​ដែល​ការពារ​រដ្ឋធម្មនុញ្ញ​ មិនមែន​ការពារ​បក្ស​ និង​ផល​ប្រ​យោ​ ជន៍​របស់​ខ្លួន​នោះ​ទេ​។​

លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត រូបខាងឆ្វេង
លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត រូបខាងឆ្វេង

​លោក​ អ៊ូ​ វី​រៈ​៖«​ការ​តឹងទ្រូង​ខ្លាំង​នេះ​ហើយ​ដែល​យូរ​ទៅ​វា​អាច​នឹង​ផ្ទុះ​ អ្នក​ខឹង​ខ្លាំង​ជួន​គាត់​អាច​ទៅ​បង្កើត​ជា​ក្រុម​ឧទ្ទាម​ទៅ​ ឬ​ក៏​ទៅ​ធ្វើ​ភេរវកម្ម​ អ​ញ្ចឹ​ង​បានជា​ប្រទេស​ដែល​ប្រជាធិបតេយ្យ​គឺ​មិន​ងាយ​មាន​បាតុភូ ត​ទាំងនេះ​ទេ​ កើតឡើង​ទេ​»​

​លោក​ អ៊ូ​ វី​រៈ​ បន្ថែម​ដែរ​ថា​ ប្រ​សិន​ប្រទេស​អ​ស្ថេ​រ​ភាព​មិន​ថា​អ្នក​ណា​ទេ​គឺ​សុទ្ធតែ​មានការ​តក់ស្លុត​និង​ភ័យ​ដូច​គ្នា​តែ​គ្នា​មិន​ថា​ អ្នកមាន​អំណាច​ និង​ពលរដ្ឋ​នោះ​ទេ​ លោក​ថា​ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​គឺជា​ការ​សំខាន់​សម្រាប់​កម្ពុជា​។

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ស្ថានទូត​អា​មេ​រិ​ក​នេះ​ដែរ​មាន​ប្រសាសន៍​ដោយ​ទទួលស្គាល់​ថា​ ថ្វី បើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ពុំ​ទាន់​បាន​ល្អ​ប្រសើរ​មែន​ប៉ុន្ដែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គឺ​តែងតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​តម្លាភាព​ សេរី​ ត្រឹមត្រូវ​ និង​យុត្ដិធម៌​។

​លោក​ ហង្ស​ ពុទ្ធា​៖«​អ្វី​ដែល​ជា​តួនាទី​របស់​ គជ​ប​ គឺ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ឲ្យ​អាច​ទទួលយក​បានដោ យ​សេរី​ ត្រឹមត្រូវ​ និង​យុត្ដិធម៌​ នោះ​គឺជា​គោលការណ៍​ដែល​កម្ពុជា​ត្រូវធ្វើ​ឲ្យ​បាន​ ហើយ​យើង​ក៏​ពិតជា​ត្រូវ ការ​សហគមន៍​អន្ដរជាតិ​ ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ឃ្លាំមើល​ពី​ដំណើរការ​បោះ​ឆ្នោត​ មួយ​ដោយ​ទទួ លយក​បាន​ទាំងអស់​គ្នា​»​។

​បន្ថែម​ពី​នេះ​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​ផ្ដល់​តម្លៃ​ដល់​សន្លឹក​ឆ្នោត​របស់​ខ្លួន​ ធ្វើ​យ៉ា​ ង​ណា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​សូម​ជម្រាប​ថា​ កម្ពុជា​នឹង​មាន​ព្រឹត្ដិការណ៍​សំខាន់​ចំនួន​ពីរ​នា​ពេល​ខាង​មុខ​ ដែល​ក្នុង​នោះ​រួម​មានការ​បោះ​ឆ្នោត​ក្រុម​ប្រឹ​ ក្សា​ឃុំ​សង្កាត់​អាណត្ដិ​ទី​៤​ ក្នុង​ឆ្នាំ​ ២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្ដិ​ទី​ ៦​ ឆ្នាំ​ ២០១៨​។​  ទន្ទឹម​នឹង​ព្រឹត្ដិការណ៍​សំខាន់​ថ្នាក់​ជាតិ​របស់​កម្ពុជា​ កាន់តែ​ខិតចូល​មក​ដល់​ ខណៈ​នេះ​ទាំង​អ្នកនយោបាយ​ និង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្ដរជាតិ​ សុទ្ធតែ​រំពឹង​ថា​ ការ​បោះ​ឆ្នោត​លើក​នេះ​នឹង​មាន​ភាព​សុ​ក្រឹត្យ​ និង​តម្លាភាព​៕

Share

Image
Image
Image