en     km
en     km

ព្រះអង្គ ប៊ុត ប៊ុនតិញ ស្នើសុំជួបលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន

Share

« ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បិ៍​ទី​ ២១​ ខែ​​ឧសភា​នេះ​​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ព្រះនាម​ ប៊ុត​ ប៊ុនតិញ​ បាន​ស្នើ​សុំ​ជួប​ជា​មួយ​​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ដើម្បី​លើក​ឡើង​ពី​បញ្ហា​វិនាស​សកម្ម​ព្រៃឈើ​ ​ជា​ពិសេស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​និង​កែរ​ទំរង​នៃ​ការ​គ្រប់​គ្រង​ព្រះ​ពុទ្ធ​សាសនា​»។ ព្រះអង្គ​ ប៊ុត ​ប៊ុនតិញ​ មាន​សង្ឃ​ដី​ការ​នៅ​ក្នុង​សនិ្ន​សិទ​សារ​ព័ត៌​មាន​ស្តី​​ « អំពី​វិនាស​សកម្ម​ព្រៃ​ឡង់​» ​នៅ​ភោជនី​ដ្ឋាន​បៃតង់​នា​ព្រឹក​ថ្ងៃ​ព្រហស្បិ៍​ដដែល​នេះ​ថា​ ប្រធាន​បទ​ សំខាន់ៗ​ចំនួន​២​នឹង​លើក​ឡើង​ប្រសិន​បើ​ជំនួប​រវាង​ព្រះ​អង្គ​ប៊ុត​ ប៊ុន​តិញ​ ជាមួយ​លោក​នាយក​​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ​អាច​នឹង​កើត​មាន​ពិត​មែន​នោះ​។​​​

ព្រះអង្គប៊ុត ប៊ុនតិញ នៅក្នុងសន្និត សារព័ត៌មានស្តីអំពី​ " វិនាសសកម្ម ព្រៃឡង់" “ នាព្រឹកថ្ងៃព្រហស្បិ៍ទី ២១ ខែ ឧសភា
ព្រះអង្គប៊ុត ប៊ុនតិញ នៅក្នុងសន្និត
សារព័ត៌មានស្តីអំពី​ ” វិនាសសកម្ម
ព្រៃឡង់” “ នាព្រឹកថ្ងៃព្រហស្បិ៍ទី ២១ ខែ ឧសភា

ប្រធាន​បទ​ទី​១​ ព្រះអង្គ​នឹង​លើក​​ឡើង​​អំពី​​បញ្ហា​​វិនាស​​សកម្ម​ព្រៃ​ឈើ​ ពិសេស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​ ដើម្បី​ស្នើ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ លោក​ ហ៊ុន​ សែន​ ទទួល​ស្គាល់​ និង​ផ្តល់​សិទ្ធិ​ពេញ​លេញ​ឲ្យ​ក្រុម​បណ្តាញ​ការពារ​ព្រៃ​ឡង់​អាច​​និង​ការពារ​ព្រៃឈើ​​ដែល​​នៅ​​​សេស​សល់​ឲ្យ​នៅ​គង់​វង់​បាន​។​ចំនែក​ឯ​ប្រធាន​បទ​ទី​២​ គឺ​ការ​ធ្វើ​កំណែរ​ទំរង់​ស្ថាប័ន​ព្រះពុទ្ធ​សាសនា​ ឲ្យ​មាន​​លក្ខណៈ​ល្អ​ប្រសើរ​ជាង​នេះ​ទាក់​ទង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ លោក​ ផៃ​ ស៊ីផាន​ មាន​​ប្រសាសន៍​ថា​ «​ការ​ស្នើ​សុំ​ជួប​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​​ សែន​ តាម​រយៈ​ញត្តិ​អាច​ទៅ​រួច​ក៏​ប៉ុន្តែ​ការ​សុំ​ជួប​ជា​លក្ខណៈ​​សាធារណៈ​​នោះ​មិន​អាច​ទៅ​រួច​នោះ​ទេ​។»

ចំណែក​អ្នក​វិភាគ​សង្គម​ លោក​ កែម​ ឡី​ បាន​លើក​ឡើង​ថា​ លោក​នាយក​រដ្ឋមន្រ្តី​គួរ​តែ​បើក​ឲ្យ​មាន​វេទិការ​សាធារណៈ​ ដើម្បី​ជជែក​យោបល់​គ្នា​ដើម្បី​ទទួល​បាន​ មតិ​យោបល់​ល្អៗ​ដូច​ទៅ​នឹង​អតីត​ប្រធា​នាធិបតី​​នៃ​ប្រទេស​​សិង្ហ​បុរី​លោក​ លី​ ខ្វាន់យូ​ ដែល​តែង​បើក​វេទិ​ការ​សាធារណៈ​ជា​មួយ​ពលរដ្ឋ​ខ្លួន​។ប៉ុន្តែ​លោក​កែម​ឡី ​ហាក់​មើល​ឃើញ​ថា​​ លោក​នាយក​រដ្ឋមន្រ្តី​មិន​ធ្លាប់​មាន​ការ​បើក​វេទិការ​សាធារណៈ​កន្លង​មក​ទំនង​មិន​ចង់​ឆ្លើយ​សំនួរ​ ដែល​ជា​បញ្ហា​ប្រឈម​មិន​ល្អ​មួយ​ចំនួន​ ក្នុង​កំឡុង​ពេល​ដឹក​នាំ​របស់​លោក​។

កាល​ពី​ពេល​កន្លង​ទៅ​ទាំង​សង្គម​ស៊ីវិល​ និង​បក្ស​ប្រឆំាង​ក៏​ធ្លាប់​ស្នើ​ឲ្យ​វេទិការ​សាធារណៈ​ជា​មួយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ដែរ​។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​​ពេល​នេះ​មិន​មាន​ចម្លើយ​វិជ្ជមាន​ណា​មួយ​នោះ​ទេ៕

Share

Image
Image
Image