en     km
en     km

ព្រឹត្តិការណ៍អន្តរជាតិ៖ស្ថានការណ៍នៅវេណេហ្សូអេឡាកាន់តែធ្ងន់ធ្ងរ ខណៈអាមេរិកត្រៀមបញ្ជូននាវាចម្បាំងផ្ដួលរំលំលោកម៉ាឌូរ៉ូ

Share

លោកនីកូឡាស់ម៉ាឌូរ៉ូនិង លោកជួនហ្គាយដូ នៅពេលនេះ គឺជាប្រធានាធិបតីដូចគ្នា នៃប្រទេស​វេណេ​ហ្សូអេឡា។លោកជួនហ្គាយដូក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីបានចុះហត្ថលេខា​លើកិ្រត្យមួយ ជាលើកដំបូង បញ្ជា​ឱ្យ​បើក​ព្រំដែនទទួលជំនួយពីសហគន៍អន្តរជាតិ ជាពិសេសជំនួយរបស់អាមេរិក ដែលកំពុង​កក​ស្ទះ​នៅ​តាម​ព្រំដែនកូឡំប៊ី។ តែនៅពេលជាមួយគ្នានេះ លោកម៉ាឌូរ៉ូក៏ចេញបញ្ជាអោយបិទព្រំដែន​ជាប់នឹង​ប្រទេសកូឡំប៊ី។លោកម៉ាឌូរ៉ូថា វេណេហ្សូអេឡាមិនត្រូវការជំនួយដើម្បី បំផ្លាញសន្តិភាពនោះទេ។ យ៉ាង​ណាអាមេរិក បានត្រៀមបញ្ជូននាវាចម្បាំងមួយគ្រឿងទៅឈូងសមុទ្រវេណេហ្សូអេឡា ដើម្បីការពារជំនួយ​របស់​​ខ្លួន​​ហើយព្រមានលោកម៉ាឌូរ៉ូថានឹងគ្រោះថ្នាក់បើហ៊ានបំផ្លាញជំនួយរបស់អាមេរិក។

ជាបន្តសូមស្ដាប់ការបកស្រាយរបស់លោក នួន បូរិន តាមរយៈការចោទសួររបស់លោកកែវ សុខា ដូចតទៅ៖

Share

Image
Image
Image