en     km
en     km

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook ៦លាន ៨សែនគណនី

Share

ភ្នំពេញ៖ គិតមកត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តចំនួនជិត១៩លានស៊ីមកាត អ្នកប្រើប្រាស់ Internet ទាំងចល័ត និងអចល័តចំនួនជិត ១២លាននាក់ និងអ្នកប្រើប្រាស់ Facebook ប្រមាណ ៦ លាន ៨សែន គណនី។

តាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា គិតមកដល់ត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តចំនួន ១៨លាន ៩សែន ១ម៉ឺន ១ពាន ៧៣២ស៊ីមកាត ( ១៨,៩១១,៧៣២ ស៊ីមកាត) ស្មើនឹងចំនួន ១១៦ភាគរយ នៃចំនួនប្រជាជនកម្ពុជា ដែលមានចំនួនជាង ១៦លាននាក់។

ដោយឡែកសម្រាប់ ចំនួនអ្នកប្រើប្រាស់សេវា Internet នៅកម្ពុជាវិញ មានចំនួនសរុបមានជាង១១លាន ៩សែន ៤៣៣នាក់ (១១,៩០០,៤៣៣លាននាក់) ក្នុងនោះអ្នកប្រើប្រាស់ internet ចល័ត (ទូរស័ព្ទដៃ) មានរហូតជាង ១១លាន ៧សែន ៦ម៉ឺន ៩ពាន់៨២៧នាក់(១១,៧៦៩,៨២៧នាក់) ស្មើនឹង ៧២ភាគរយ និងសេវា Internet អចល័តចំនួន ១៣ម៉ឺន ៦១៦នាក់ (១៣០,៦១៦នាក់) ស្មើនឹង០.៨០ភាគរយ។

ចំពោះអ្នកប្រើប្រាស់ Facebook វិញ រហូតមកដល់ពេលនេះ មានអ្នកប្រើប្រាស់រហូតដល់៦លាន ៨សែនគណនី បើធៀបកាលពីចុងឆ្នាំ២០១៧ មានត្រឹមតែ៤លាន ៨សែនគណនី និងចុងឆ្នាំ ២០១៣ មានតែ ១លាន ២សែន គណនី តែប៉ុណ្ណោះ៕

Share

Image
Image
Image