en     km
en     km

ពលរដ្ឋ​នៅ​ឃុំ​មួយ​នៃ​ខេត្តស្វាយរៀង​លើកគ្នា​ទប់ស្កាត់​ការ​ឈូស​ឆាយដី​ពី​ក្រុមហ៊ុន​អឹ​ន​ខេ​វ៉ិ​ន​ឆឺ​

Share

ខេត្តស្វាយរៀង​៖​ ពលរដ្ឋ​ក្នុង​ឃុំ​អំពិល​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ប្រមាណ​ជា​៤៤០​គ្រួសារ​ នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ បាន​លើកគ្នា​ ទប់ស្កាត់​ការ​ឈូស​ឆាយដី​ពី​សំណាក់​ក្រុមហ៊ុន​ អឹ​ន​ខេ​ វ៉ិ​ន​ឆឺ​ ដែល​ពលរដ្ឋ​អះអាង​ថា​ ក្រុមហ៊ុន​បាន​ធ្វើ​ខុស​សន្យា​រំលោភ​យក​ដីធ្លី​របស់​ពួក​គេ​។​

រូបភាពឯកសារ ប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនាពេលកន្លងមក។
រូបភាពឯកសារ ប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនាពេលកន្លងមក។

​អ្នកស្រី​ ម៉​ន​ ស៊ី​ណា​ ព​រដ្ឋ​រង​ផល​ប៉ះពាល់​ចំពោះ​ការ​ឈូស​ឆាយដី​បានឱ្យ​ដឹង​ថា​ ដើមហេតុ​នៃ​ការ​ទប់ស្កាត់​ការ​ឈូស​ឆាយដី​ពី​ក្រុមហ៊ុន​អឹ​ន​ខេ​វ៉ិ​ន​ឆឺ​ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ​បាន​យក​ដី​របស់​ពួក​គេ​ទៅ​វិនិយោគ​ ។​

​អ្នកស្រី​ ម៉​ន​ ស៊ី​ណា​ ៖​ «​មូលហេតុ​មក​ពី​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ឈូស​ឆាយ​លើ​ទឹកដី​ពួក​ខ្ញុំ​ ហើយ​ពួក​ខ្ញុំ​តវ៉ា​វិញ​ កុំអោយ​ក្រុមហ៊ុន​យក​ដី​បង្ករ​បង្កើន​ផល ​»។​

​តាម​អ្នកស្រី​ម៉​ន​ ស៊ី​ណា​ គឺ​ រឿង​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុមហ៊ុន​ធ្វើការ​ឈូស​លើ​ដី​ បង្កបង្កើន​ផល​របស់​ពួក​គាត់​។​ ​អ្នកស្រី​ម៉​ន​ ស៊ី​ណា​ ៖​ ​និយាយ​ទៅ​ក្រុមហ៊ុន​គេ​មក​ឈូស​ផ្ទាល់​តែ​ម្ដង​ ប្រាំ​ឆ្នាំ​នឹង​ហើយ​…។

ទន្ទឹម​នឹង​នេះ​ដែរ​លោក​ ចាន់​ ផ​ន​ តំណាង​សហគមន៍​អ្នក​ភូមិ​រង​ផល​ប៉ះពាល់​ពី​ការ​ឈូស​ឆាយដី​ដែល​វិទ្យុ​ស្ដ្រី​បាន​សុំ​ធ្វើការ​បញ្ជាក់​បានឱ្យ​ដឹង​ដែរ​ថា​ ការ​តវ៉ា​ និង​ការ​ទប់ស្កាត់​មិន​អោយ​គ្រឿងចក្រ​ក្រុម​ ហ៊ុន​ អឹ​ន​ខេ​ វ៉ិ​ន​ឆឺ​ ធ្វើការ​ឈូស​ឆាយ​នេះ​  គឺ​ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ប្រើ​គ្រឿងចក្រ​ពីរ​គ្រឿង​ធ្វើការ​ឈូស​ឆាយ​លើ​ដី​របស់​អ្នក​ភូមិ​ធ្លាប់​បង្ករ​បង្កើន​ផល​ពី​មុន​មក​។​

លោក ចាន់ ផន តំណាង​សហគមន៍​អ្នក​ភូមិ​រង​ផល​ប៉ះពាល់​ពី​ការ​ឈូស​ឆាយដីដដែល សំនូមពរដល់អ្នកពាក់ព័ន្ធ ជួយដោះស្រាយចំពោះរឿងនេះ។

ចាន់ ផន៖ «ខ្ញុំជាប្រជាពលរដ្ឋ ហើយខ្ញុំក៏ជាតំណាងសហគមន៍នៅកន្លែងនេះមួយដែរ ខ្ញុំចង់បានណាស់ ចង់ឃើញរដ្ឋាភិបាលគាត់ជួយដោះស្រាយបញ្ហាដីធ្លីនេះឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានដីធ្លីបង្កបង្កើនផល រស់នៅមានជីវភាពសមរម្យនឹងគេ»។

លោក ចាន់ ផន តំណាង​សហគមន៍​អ្នក​ភូមិ​រង​ផល​ប៉ះពាល់​ពី​ការ​ឈូស​ឆាយដីដដែល សំនូមពរដល់អ្នកពាក់ព័ន្ធ ជួយដោះស្រាយចំពោះរឿងនេះ។«ខ្ញុំជាប្រជាពលរដ្ឋ ហើយខ្ញុំក៏ជាតំណាងសហគមន៍នៅកន្លែងនេះមួយដែរ ខ្ញុំចង់បានណាស់ ចង់ឃើញរដ្ឋាភិបាលគាត់ជួយដោះស្រាយបញ្ហាដីធ្លីនេះឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានដីធ្លីបង្កបង្កើនផល រស់នៅមានជីវភាពសមរម្យនឹងគេ»។

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​ប​តប​ពី​ក្រុមហ៊ុន​អឹ​ន​ខេ​វ៉ិ​ន​ឆឺ​បាន​ទេ​ដោយ​គ្មាន​ប្រភព​ទាក់ទង​ តែ​ជុំវិញ​រឿង​នេះ​ លោក​ ញក់​ ថែ​ន​ មេឃុំ​ នៅ​ ឃុំ​អំពិល​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ បានឱ្យ​ ថា​ ដី​ដែល​ពលរដ្ឋ​ខាងលើ​កំពុង​តែ​ទាមទារ​ គឺជា ​ដី​របស់​រដ្ឋ​ដែល​រដ្ឋ​បាន​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ អឹ​ន​ខេ​ វ៉ិ​ន​ឆឺ​ ។​ ​
មេឃុំ​ លោក​ ញក់​ ថែ​ន​ ៖​ «ដី​នឹង​ដី​របស់​រដ្ឋ​វិនិយោគទុន​អោយទៅ​ខាង​ក្រុមហ៊ុន​ ដី​នឹង​មិនមែន​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទេ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​នឹង​ជា​ដី​របស់​រដ្ឋ​ ដែល​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ទេ»​​។​

​តែបើ​តាម​លោក​ ចាន់​ ផ​ន​ តំណាង​ពលរដ្ឋ​៤៤០​គ្រួសារ​ដែល​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​សង​ដីធ្លី​របស់​ពួក​គេ​ត្រឡប់​មក​វិញ​ គឺ​ដំបូង​ឡើយ​ ប្រជាពលរដ្ឋ​បាន​ចូល​មក​កាន់កាប់​និង​ដាំ​ដុះ​តាំងពី​ឆ្នាំ​ ១៩៧៩​ ហើយ​រហូត​ដល់​ឆ្នាំ​ ១៩៨៧​ រដ្ឋ​ក៏​បាន​យក​ដី​នេះ​ ទៅ​ដាំ​កូន​អាកាស​ស្យា​ រហូត​ដល់​ឆ្នាំ​១៩៩៨​ ដើម​អាកាស​ស្យា​នោះ​ក៏​បាន​កាប់​អស់​  ហើយ​ប្រជាពលរដ្ឋ​ក៏​ចូល​ទៅ​ដាំ​ដុះ​ ដំឡូង​មី​ និង​ស្វាយចន្ទី​ នៅ​លើ​ដី​នោះ​ម្ដងទៀត​។​ រហូត​មក​ដល់​ឆ្នាំ​ ២០១០​ រដ្ឋ​បាន​ប្រកាស​ថា​ ដី​ដែល​ពលរដ្ឋ​កំពុង​តែ​ដាំ​ដុះ​នោះ​បាន​វិនិយោគ​ទៅ​អោយ​ក្រុមហ៊ុន​ហើយ​។​​ បន្ទាប់​ពី​ការ​ប្រកាស​នោះ​ហើយ ​ក្រុម​ម​ហ៊ុ​មួយ​នេះ ​ក៏​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្យា​ថា​ធ្វើ​ផ្លូវថ្នល់​ ត​បណ្ដាញទឹក​ភ្លើង​ និង​ផ្ដល់​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ តែ​ការ​សន្យា​ទាំងនោះ​ បាន​តែ​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ ទើប​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី​បង្ករ​បង្កើន​ផល​ សម្រេចចិត្ត​ធ្វើការ​តវ៉ា​យក​ដី​នោះ​មក​វិញ​។​ ​បើ​តាម​លោក​ ចាន់​ ផ​ន​ ដដែល​ ក្រោយ​ពី​រដ្ឋ​កាត់​ដី​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​ គឺ​ ប្រជាពលរដ្ឋ​បាន​ធ្លាក់ខ្លួន​ក្រីក្រ​ និង​ដើរ​ស៊ីឈ្នួល​គេ​៕ ​

Share

Image
Image
Image