en     km
en     km

ប្រធានាធិបតីហ្វីលីពីនសរសើរគីមជុងអ៊ុន ថា ជាវីរៈជននៃមនុស្សគ្រប់គ្នា

Share

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានកើតសរសើរ លោកគីមជុងអ៊ុនមេដឹកនាំនៃប្រទេសកូរ៉េខាងជើងថា ជាវីរៈជន របស់មនុស្សគ្រប់គ្នា ដែលខុសពីមុន លោកធ្លាប់ហៅមេដឹកនាំកូរ៉េវ័យក្មេងរូបនេះ ថា មនុស្សឆ្កួត ភ្លីភ្លើ។

លោកបានចាត់ទុកលទ្ធផលនៃជំនួប កំពូលកាលពីថ្ងៃទី២៧មេសារវាង លោកគីមជុងអ៊ុន និងមេដឹកនាំកូរ៉េខាងត្បូង មូនចែអ៊ីនថា ជាការធ្វើមានសន្តិភាពនៅលើឧបទ្វីបកូរ៉េឡើងវិញ។ ប៉ុន្តែអ្វីដែលលោក Rodrigo Duterte បានហៅលោកគីមជុងអ៊ុនថាជាវីរៈជនបន្ទាប់ពីមេដឹកនាំកូរ៉េ រូបនេះ បាន ប្ដេជ្ញាធ្វើអោយគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីប។

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោក Rodrigo Duterte បានសាទរ លោកគីមជុងអ៊ុន ហើយថា លោកចង់ជួបមេដឹកនាំកូរ៉េវ័យក្មេងរូបនេះដែរ។

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ខ្លួនលោកផ្ទាល់ក៏កំពុងរងការចោទប្រកាន់ដោយក្រុមរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិICCដែរ ករណីលោក បញ្ជាអោយមានសង្រ្គាមប្រឆាំងគ្រឿងញៀន ដែលនាំអោយមនុស្ស ជាង១២០០០នាក់ស្លាប់។ នេះបើតាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ៕ 

Share

Image
Image
Image