en     km
en     km

ប្រទេសស៊ុយអែតមិនបន្តផ្តល់ជំនួយមកកម្ពុជាចំពោះការរំលាយគណបក្សសង្គ្រោះជាតិ

Share

ភ្នំពេញ​៖រដ្ឋាភិបាលស៊ុយអែតបានប្រកាសឈប់ផ្តល់ជំនួយមកប្រទេសកម្ពុជាតទៅទៀតរហូតមានការប្រកាសសុពលភាពជាថ្មីលើកលែងតែជំនួយទៅលើវិស័យអប់រំនិងការសិក្សាស្រាវជ្រាវ។ការផ្តាច់ជំនួយមកកម្ពុជាទំនង់ជាឆ្លើយតបនិងសេចក្តីសម្រេចតុលាការកំពូលកម្ពុជារំលាយគណបក្សសង្រ្គោះជាតិនិងការធ្វើទុក្ខបុកម្នេញមកលើប្រព័ន្ធផ្សព្វផ្សាយនិងអង្គការក្រៅរដ្ឋាភិបាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦​ ខែវិច្ឆិកា ដោយសារ លោក​ កឹម​​ សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិរងការរងចោទប្រកាន់ឃុបឃិតជាមួយ ជនបរទេសផ្តួលរលំរដ្ឋា ភិបាល។​ អតីតមេបក្សប្រ​ឆំាងរូបនេះកំពុងឃុំខ្លួនក្នុងពន្ធនាគារត្រពំាង ថ្លុងស្ថិតនៅខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាម។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គរដ្ឋទូតស៊ុយអែតប្រចំានៅទីក្រុងភ្នំពេញ​ចេញផ្សាយនៅថ្ងៃទី២១ ​ខែវិច្ឆិកានេះ​បញ្ជាក់ថា​រដ្ឋមន្រ្តីក្រសួងការបរទេសស៊ុយអែត​លោក​​ស្រី Margot Wallstrom​សម្តែងការព្រួយបារម្ភយ៉ាងខ្លំាងចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា បរាជ័យក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
ប្រទេសស៊ុយអែតមើលឃើញស្ថានភាពនយោបាយកម្ពុជាកាន់តែអវិជ្ជមាននំាឲ្យរដ្ឋាភិបាលស៊ុយអែតពិនិត្យឡើងវិញចំពោះកិច្ចសហប្រតិបត្តិការគំាទ្រដល់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ប្រទេសស៊ុយអែតសម្រេចមិនបន្តកិច្ចព្រមព្រៀងផ្តល់ជំនួយជាថ្មីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលទៀតទេ លើកលែងតែវិស័យអប់រំនិងការស្រាវជ្រាវ។ដូច្នេះរដ្ឋាភិបាលស៊ុយអែតមិនបន្តការគំាទ្រ​ចំពោះកំណែទម្រង់វិមជ្ឈការបច្ចុប្បន្នទេ។
ការប្រកាសមិនផ្តល់ជំនួយនេះរហូតដល់មានការសម្រេចជាថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសស៊ុយអែតដែលផ្តោតលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅកម្ពុជា។
ប្រទេសអ៊ុយអែតជាដៃគូកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែងជាមួយកម្ពុជាដែលបានធ្វើការក្នុងវិស័យសំខាន់ៗ៣គឺលិទ្ធិប្រជាធិបតេយ្យ​សិទ្ធិមនុស្សនិងសមភាពយេនឌ័រ​ ហើយក៏មាន វិស័យអប់រំនិងការបំរែបំរួលអាកាសធាតុ។ទោះបីយ៉ាងណាប្រទេសស៊ុយអែតនៅតែប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងដើម្បីរកមធ្យោបាយបន្តគំាទ្រការអភិវឌ្ឍប្រទេសកម្ពុជា។
បើតាមទីភ្នាក់ងារសារព័ត៌មានរ៉ូយទ័រ​ឲ្យដឹងថាតាមការប៉ាន់ប្រមាណប្រទេសស៊ុយអែតបានផ្តល់ ជំនួយមកកម្ពុជាប្រហែល១០០លានដុល្លារក្នុងរយពេល៥ឆ្នំា៕

Share

Image
Image
Image