en     km
en     km

ប្រជាជន​ វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ ជួប​វិបត្តិ​ស្បៀង​

Share

Venezuela​ ៖ ​មន្ត្រី​ វេ​ណេ​ ហ្ស៊ុ​យ​អេ​ឡា​ បាន​និយាយ​ថា​ មនុស្ស​រាប់​ពាន់​នាក់​របស់​ប្រទេស​នេះ​ បាន​សម្រុក​ឆ្លង​ព្រំ ដែន​ ចូល​ទៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​ ដើម្បី​ចូល​ទិញ​ម្ហូបអាហារ​ និង​ថ្នាំពេទ្យ​ដើម្បី​ប្រើប្រាស់​។​

vana-thum-01
ប្រជាពលរដ្ឋវេណេហ្ស៊ុយអេឡាសម្រុកចូលព្រំដែនប្រទេសកូឡុំប៊ីដើម្បីទិញស្បៀងអាហារសម្រាប់ទទួលទាន។
​តាប​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ព្រំដែន​ប្រទេស​ទាំង​ពីរ​នេះ​ ត្រូវ​បាន​បិទ​ដោយ​ប្រទេស​ វេ​ណេ​ ហ្ស៊ុ​យ​អេ​ឡា​ កាលពី​ចុងខែ​សីហា​ ព្រោះ​ការ​បិទ​ច្រកព្រំដែន​នេះ​ ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​តែងតែ​កើត​មាន​ជា​រឿយៗ​ ខណៈ​ច្រកព្រំដែន​ត្រូវ​បើក​តែ​ ១២​ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។​

​ប្រទេស​ វេ​ណេ​ ហ្ស៊ុ​យ​អេ​ឡា​ បាន​ធ្លាប់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ដុនដាប​ ហើយ​ប្រជាពលរដ្ឋ​ប្រទេស​នេះ​ បាន​ពុះពារ​យ៉ាង​ខ្លាំង​ដើម្បី​ទិញ​ស្បៀងអាហារ​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គេ​។​

កាលពី​ស​ប្តា​ហ៍​មុន​ ស្ត្រី​ប្រទេស​ វេ​ណេ​ ហ្ស៊ុ​យ​អេ​ឡា​ ប្រមាណ​ ៥០០​នាក់​បាន​វាយ​ទម្លុះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ដើម្បី​ស្វែងរក​អាហារ​។​

ប្រធានាធិបតី​ វេ​ណេ​ ហ្ស៊ុ​យ​អេ​ឡា​ លោក​ Nicolas​ Maduro​ បាន​បញ្ជា​ឱ្យ​បិទ​ព្រំដែន​នេះ​ ដោយសារ​តែ​ តំបន់​ព្រំដែន​នេះ​ ត្រូវ​បាន​រង​ការ​ជ្រៀតជ្រែក​លួច​ចូល​ដោយ​កងទ័ព​ប្រទេស​កូ​ឡុំ​ប៊ី​។​

​វិធានការ​នេះ​នាំ​ឱ្យ​មានការ​ឃា​ឃាំង​ដឹក​ទំនិញរត់ពន្ធ​ពី​ប្រទេស​ Venezuela​ ទៅ​កាន់​ប្រទេស​កូ​ឡុំ​ប៊ី​។​

​ពួក​មន្ត្រី​កូ​ឡំ​ប៊ី​បាន​ប្រាប់​ BBC​ ថា​ប្រជាជន​ប្រមាណ​ ៣៥០០០​នាក់​ បាន​ឆ្លង​ចូល​ចន្លោះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ គឺ​នៅ​ទីក្រុង​ San​ Antonio​ del​ Tachira​ នៃ​ប្រទេស​ វេ​ណេ​ ហ្ស៊ុ​យ​អេ​ឡា​ និង​នៅ​ទីក្រុង​ Cucuta​ នៃ​ប្រទេស​កូ​ឡុំ​ប៊ី​៕

​ប្រទេស៖​ BBC​

Share

Image
Image
Image