en     km
en     km

ប៉ូលិសថៃរឹបអូសគ្រឿងញៀន​តម្លៃជាង ៧១លានដុល្លារអាមេរិក

Share

ប៉ូលិសថៃ បានរឹបអូសគ្រឿងញៀន ប្រភេទ methamphetamine ជាង២២លានគ្រាប់ និងសារធាតុញៀនផ្សេងៗទៀត ដោយគិតជាតំលៃមានជាង៧១លានដុល្លារអាមេរិក ដែលចាត់ទុកថាជាការរឹបអូសដ៏ធំបំផុតនៅពេល​ចុងក្រោយនេះ។

ប៉ូលិសថ្ងៃបាននិយាយថា កាលពីថ្ងៃទី ១៥តុលា ថា សារធាតុញៀន យ៉ាបា ឬថ្នាំឆ្កួត ជាង ២២លានគ្រាប់ត្រូវបានរឹបអូសកាលពីថ្ងៃសៅរិ៍ និងថ្ងៃ        អាទិត្យនៅចុងសប្ដាហ៍មកនេះ។

ជាមួយគ្នានេះ សារធាតុញៀន crystal ទម្ងន់ ១០០គីឡូក្រាម កញ្ឆាជិត ២តោន និងកូកាអ៊ីន ៨គីឡូក្រាម ត្រូវបានរឹបអូសដោយរួមទាំងគ្រឿងញៀន methamphetamine  ជាង ២២លានគ្រាប់ គិតជាចំនួនសាច់ប្រាក់បាត ២ពាន់ ៣៥លានបាត ដែលស្មើនឹង ៧១លានដុល្លារអាមេរិក។

ប៉ូលិសថៃបានបញ្ចាក់ថាជនសង្ស័យ១៣នាក់ត្រូវបានឃាត់ខ្លួន។  តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia ប៉ូលិសថៃមិនទាន់បិទបញ្ចប់យុទ្ធនាការបង្រ្កាបញឿនញៀននៅឡើយទេ៕

Share

Image
Image
Image