en     km
en     km

នៅ​ថ្ងៃ​ទី​១៨​ មីនា​ នឹង​មានការ​ប្រកួត​បាល់​គប់​ជាតិ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​

Share

​ភ្នំពេញ​៖​ លោក​ ច​ន​ ម៉ាង់​ហ្គ៊ើ​ ស្ថាបនិក​ និង​ជា​អ្នក​រៀបចំ​កីឡារ​បាល់​គប់​ ភ្នំពេញ​ នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់​គប់​ជាតិ​ និ​អន្ដរជាតិ​ លើក​ទី​៣​ ប្រចាំឆ្នាំ​ នៅ​ថ្ងៃ​ ខាង​មុខ​នេះ​។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​បាល់​គប់​ជាតិ​ និង​អន្ដរជាតិ​លើក​ទី​៣​ ប្រចាំឆ្នាំ​ ដែល​វិទ្យុ​ស្ដ្រី​ទទួល​បាន​នៅ​ថ្ងៃនេះ​។​

bal-kub-02

​កម្មវិធី​ប្រកួត​នេះ​ នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី​១៨​ មីនា​ ឆ្នាំ​ ២០១៧​ វេលា​ម៉ោង​ ៩​ព្រឹក​ ដល់​ម៉ោង​ ៣​រសៀល​ នៅ​ Premium​ Sports​ Club​ ផ្លូវ​លេខ​ ៣៤៥​ ខ​ណ្ឌ័​ទួល​គោក​ រាជធានី​ភ្នំពេញ​។​

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ អ្នកចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ ប្រហែល​ជាង​១០០​នាក់​ ដែល​ក្នុង​នោះ​មាន​កីឡាករ​ប្រមាណ​៧០​នាក់​ជា​ជនជាតិ​ខ្មែរ​ និង​បរទេស​ ដែល​មក​ពី​គ្រប់​គ្រឹះស្ថាន​នានា​ ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​ ពាណិជ្ជករ​ និង​សិស្ស​ និស្សិត​មហាវិទ្យាល័យ​។​

​ការ​ប្រកួតប្រជែង​ជា​លើក​ទី​បី​នៃ​កីឡា​បាល់​គប់​ភ្នំពេញ ​គឺជា​ ការ​ប្រកួត​ជំ​រុះ​     ដែល​បង្ហាញ​ពី​សមត្ថភាព​និង​ជំនាញ​នៃ​កា​លេង​បាល់​របស់​កីឡាករ​បាល់​គប់​ជំរើស​នៅ​ភ្នំពេញ​។​

ការ​ប្រកួត​បាល់​គប់​គឺជា​ការ​ប្រកួត​ដែល​មាន​លក្ខណៈ​ប្លែក​ពិសេស​ និង​ មាន​ភាព​ខុស​គ្នា​ពី​កីឡា​ធម្មតា​។​ ក្រុម​នីមួយៗ​ នឹង​ត្រូវ​បាន​តំរូវ​អោយ​បង្កើត​រហ័ស​នាម​ក្រុម​ជាមួយនឹង​ការ​ណែនាំ​ក្រុម​  ធ្វើការ​រចនា​ម៉ូ​ដ​ឯកសណ្ឋាន​  សំដែង​ក្បាច់​រាំ​  និង​ចូលរួម​ប្រកួត​ដណ្តើម​យក​ពានរង្វាន់​កីឡា​បាល់​គប់​ភ្នំពេញ​។​

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នឹង​មានកម្ម​វិធី​ជប់លៀង​សំរាប់​កីឡាករ​ដែល​បាន​ចូលរួម​ប្រកួត​ទាំងអស់​ ហើយ​ក៏​មានការ​ប្រគល់​ពានរង្វាន់​ មេដៃ​ និង​រង្វាន់​នានា​ជូន​ដល់​ជ័យ​លា​ភី​សំរាប់​តំណែង​លេខ​១​  លេខ​២​ ក្រុម​ដែល​មានឈ្មោះ​ក្រុម​ពិសេស​ជាងគេ​ ក្រុម​ដែល​មាន​ឯកសណ្ឋាន​ស្អាត​ជាងគេ​  និង​ក្រុម​ដែល​រាំ​បាន​ល្អ​ជាងគេ​៕

Share

Image
Image
Image