en     km
en     km

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ យក​រឿង​សាសនា​ករណី​ជេ​រុយ​សា​ឡឹម​ ជា​សារ​នយោបាយ​រក​សំឡេង​ឆ្នោត​

Share

​ម៉ា​ឡេ​ស៊ី​ ៖​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ដែល​ប្រជាប្រិយភាព​របស់​លោក​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ ដោយសារ​រឿងអាស្រូវ​ កិបកេង​ប្រាក់​រដ្ឋ​ ធ្វើ​មាន​ខ្លួនឯង​ បាន​បើក​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ នៅ​ថ្ងៃ​សោ​រ៍​ ទី​២៣​ ខែធ្នូ​នេះ​ ដោយ​បាន​វាយប្រហារ​លើ​ ប្រ​ធានា​ធីប​តី​អា​មេ​រិ​ក​លោក​ ដូ​ណា​ល់​ត្រាំ​ ករណី​ចាត់​ទុក​តំបន់​ភាគ​ខាងកើត​ ជេ​រុយ​សា​ឡឹម​ ជា​រដ្ឋធានី​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​។

​ ប្រទេស​ម៉ា​ឡេ​ស​ នឹង​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​នៅ​ខែសីហា​ ឆ្នាំ​២០១៨​។​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ជា​រដ្ឋ​ម៉ូ​ស្លី​ម​ ដែល​មាន​ពលរដ្ឋ​កាន់សាសនា​នេះ​ជាង​ ៨០​ភាគរយ​។​

​ថ្លែង​នៅ​ក្នុង​ហ្វូង​មនុស្ស​ជាង​ ១៥០០​នាក់​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​លើក​ដំបូង​របស់​លោក​ លោក​ណា​ជីប​ រ៉ា​ហ្សា​ក់បាន​និយាយ​ថា​ ករណី​ជេ​រុយ​សា​ឡឹម​ គឺជា​បញ្ហា​របស់​ម៉ូ​ស្លី​ម​ ដែល​ជា​ករណី​របស់​លោក​អ្នក​ប្រតិបត្តិ​សាសនា​នេះ​។​ លោក​បាន​និយាយ​ថា​ លោក​សូម​ស្បថ​ថា​ នឹង​ធ្វើ​អ្វីៗ​ គ្រប់យ៉ាង​ ដើម្បី​ឲ្យ​លោក​ត្រាំ​ ដក​សេចក្ដីសម្រេច​របស់​លោក​វិញ​ ដែល​បាន​ទទួលស្គាល់​តំបន់​ភាគ​ខាងកើត​ជេ​រុយ​សា​ឡឹម​ ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​។​ លោក​បន្ត​ថា​ លោក​នឹង​មិន​ឲ្យ​តំបន់​នោះ​ក្លាយជា​ទឹកដី​ស្របច្បាប់​របស់​អ៊ី​ស្រា​អ៊ែ​ល​ឡើយ​។​ តែ​បែប​នេះ​ក្ដី​ ដែនដី​ភាគ​ខាងកើត​ នៃ​តំបន់​ជេ​រុយ​សា​ឡឹម​ ជា​ច្រើន​ បាន​ក្លាយជា​របស់​អ៊ី​ស្រា​អ៊ែ​ល​ រួច​ទៅ​ហើយ​។​ ដែនដី​នេះ​ ត្រូវ​បាន​កងទ័ព​អ៊ី​ស្រា​អ៊ែ​ល​ ចូល​កាន់កាប់​ អំឡុង​សង្គ្រាម​ អា​រ៉ាប់​រយៈពេល​ ៦​ថ្ងៃ​នៅ​ឆ្នាំ​១៩៦៧៕​ ប្រភពៈ​CNA

Share

Image
Image
Image