en     km
en     km

តំណាងរាស្រ្តថ្មី ៤៤ រូប នឹងចូលស្បថនៅព្រះបរមរាជវាំងនៅរសៀលថ្ងៃនេះ

Share

ភ្នំពេញ៖ តំណាងរាស្រ្តថ្មី ៤៤ រូប ក្នុងនោះមានទាំងសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ផងនោះ នឹងចូលទៅស្បថនៅក្នុងព្រះបរមរាជវាំងចំពោះព្រះភក្ត្រព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋសភា។

ការស្បថចូលកាន់តំណែងរបស់តំណាងរាស្រ្តទាំង ៤៤រូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានប្រគល់សុពលភាព កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

សូមបញ្ជាក់ដែរថា ក្រោយពេលស្បថចំពោះព្រះភក្ត្រព្រះមហាក្សត្ររួចរាល់ហើយ តំណាងរាស្ត្រថ្មីទាំង ៤៤ រូប នឹងក្លាយជាអ្នកតំណាងរាស្ត្រពេញលេញបំពេញការងារនៅក្នុងរដ្ឋសភា៕

Share

Image
Image
Image