en     km
en     km

តុលាក្រុងភ្នំពេញច្រានចោលសំណើរបស់CNRPស្នើចូលសួរសុខទុក្ខលោក កឹម សុខា

Share

ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានសម្រេចច្រានចោលសំណើរបស់លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិដែលស្នើសុំសួរសុខទុក្ខលោក កឹម សុខា នៅក្នុងពន្ធនាគារ ។

លិខិតឆ្លើយតប​របស់តុលាការក្រុងភ្នំពេញ បានបញ្ជាក់ថា ការច្រានចោលនេះ ដោយ​សារ សំណុំរឿងរបស់លោកកឹម សុខា ដែលកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវ ដែលចៅក្រមមិនទាន់បានសាកសួរនៅឡើយ។

នៅក្នុងលិខិតឆ្លើយតបរបស់តុលាការក្រុងភ្នំពេញទៅកាន់មន្រ្ដីគណបក្សសង្រ្គោះជាតិដែលធ្វើឡើងដោយចៅក្រមស៊ើបសួរ លោក គី ឬទ្ធី​ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧ ដដែល គឺអនុញ្ញាតឱ្យបានតែមេធាវី និងក្រុមគ្រួសារលោក កឹម សុខា តែប៉ុណ្ណោះ។

តាមលិខិត​របស់តុលាការក្រុងភ្នំពេញដដែល សម្រាប់អ្នកផ្សេងទៀតដែលចង់សួរសុខទុក្ខលោក កឹម សុខា  គឺ អាចអនុញ្ញាតឱ្យបាន តែរង់ចាំក្រោយពេលចៅក្រមបានបំពេញកិច្ចការចាំបាច់មួយចំនួនសិន ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកណ្ដាលយប់កាលពីថ្ងៃទី ២ឈានដល់ថ្ងៃទី៣ កញ្ញា ហើយ នាំទៅឃុំនៅពន្ធនាគារត្រពាំងថ្លុង ក្រោមបទចោទអំពើក្បត់ជាតិ ឃុបឃិតជាមួយជនបរទេស។តាមក្រមព្រហ្មទណ្ឌ  មេបក្សប្រឆាំងរូបនេះនឹងប្រឈមការផ្ដន្ទាទោស ពី១៥ឆ្នាំទៅ ៣០ ឆ្នាំ៕

 

 

 

Share

Image
Image
Image