en     km
en     km

តុលាការ​សម្រេច​ពន្យា​ពេល​សវនាកា​ផលិតករ​ភាពយន្ត ​James​ Ricketson​ ក្រោយ​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ពន្យា​ពេល​សវនាកា​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ James​ Ricketson​ តាម​សំណើរ​របស់​មេធាវី​។​ បើ​តាម​ការ​កំណត់​តុលាការ​ត្រូវ​បើក​សវ​នា​នៅ​ថ្ងៃ​ទី​ ១៦​ ខែកក្កដា​នេះ​ ប៉ុន្តែ​បាន​សម្រេច​លើក​ពេល​ទៅ​ខែ​ក្រោយ​ ។​

​ផលិតករ​ជនជាតិ​អូស្ត្រាលី​លោក​ James​ Ricketson​ ដែល​ជាប់ចោទ​ពី​បទ​ចារកម្ម​អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ ១០​ ឆ្នាំ​ ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទាទោស​។​ នៅ​ថ្ងៃ​ ច័​ន្ឌ​ ទី​ ១៦​ ខែ​ កក្កដា​នេះ​ សំណុំរឿង​របស់​ជនបរទេស​នេះ​ ត្រូវ​បាន​តុលាការ​សម្រេច​ពន្យា​ពេល​ស​នាវ​កា​ទៅ​ខែ​ក្រោយ​វិញ​ តាម​ការ​ស្នើ​សុំ​របស់​មេធាវី​។​ គិត​មក​ពេល​នេះ​ លោក​ James​ ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​។​

​លោក​ គង់​ សំ​អុ​ន​ មេធាវី​ការពារ​ក្តី​ លោក​ James​ ដែល​ទើបនឹង​ទទួល​ការពារ​សំណុំរឿង​នេះ​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ការ​ស្នើ​សុំ​ពន្យា​ពេល​សវនាកា​មាន​រយៈពេល​មួយ​ខែ​គត់​ដើម្បី​សិក្សា​អំពី​សំណុំរឿង​កូនក្តី​របស់​លោក​។​លោក​ថា​ តុលាការ​នឹង​បើក​សវ​នាក​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ សីហា​ ក្រោយ​ពី​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​លោក​ គង់​ សំ​អុ​ន​៖«​ដោយសារ​រឿង​ក្តី​ហ្នឹង​ ខ្ញុំ​ទើប​គេ​មក​ពឹង​ អ​ញ្ចឹ​ង​ខ្ញុំ​អត់​ទាន់​អាច​ការពារ​ក្នុង​រឿង​នីតិវិធី​ទាំំ​ង​មូល​បាន​ទេ​។​ខ្ញុំ​សុំ​ពន្យា​ពេល​ហ្នឹង​ ដើម្បី​សិក្សា​សំណុំរឿង​នេះ​ ព្រោះ​ខ្ញុំ​ទើប​ពឹង​បាន​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​ ថ្ងៃ​ទី​ ១៦​ ខែ​ក្រោយ​ តុលាការ​អនុញ្ញាត​មួយ​ខែ​ យើង​មាន​ពេល​មួយ​ខែ​ដើម្បី​សិក្សា​សំណុំរឿង​ ហើយ​ការ​ពិភាក្សា​ជាមួយ​កូនក្តី​»​។​

​កាលពី​ស​ប្តា​ហ៍​មុន​ James​ Ricketson​ ផលិតករ​ភាពយន្ត​ បាន​សរសេរ​លិខិត​សុំ​ទោស​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយសារ​ភាព​កំហុស​អំពី​ការ​អត្ថាធិប្បាយ​របស់​ខ្លួន​។​

​លោក​ Ricketson​ ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​អ្នក​សារព័ត៌មាន​ និង​ជា​អ្នកជំនាញ​ខាង​ថតរូប​ផលិត​ខ្សែភាពយន្ត​។​ បុរស​ជន​ ជាតិ​អូស្ត្រាលី​ រូប​នេះ​ ត្រូវ​បាន​នគរបាល​កម្ពុជា​ ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី​៣​ មិថុនា​ បន្ទាប់​ពី​លោក​ បង្ហោះ​Drone​ ថត​យក​រូបភាព​ នៃ​ ការ​ហែ​ក្បួន​ឃោសនា​នយោបាយ​របស់​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​។​

​រូបភាព​ដែល​ Drone​ របស់​លោក​ Ricketson​ ថត​មើលឃើញ​លើ​បណ្ដាញ​សង្គម​ដោយ​ ឃើញ​ហ្វូង​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​។​ លោក​ Ricketson​ មាន​អាយុ​៦៩​ ឆ្នាំ​ មានមុខ​របរ​ ជា​អ្នក​សារព័ត៌មាន​តាំងពី​ទស​វត្ស​១៩៧០​។​ លោក​ចាប់ផ្ដើម​ បញ្ចេញ​រូបភាព​ រឿង​ទុរគត​នៃ​ប្រទេស​កម្ពុជា​ ទៅ​ក្រៅប្រទេស​ គឺ​នៅ​ពេល​លោក​ផ្ដោត​អំពី​សកម្មភាព​របស់​អតីត​ប្រធាន​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​។​

​នៅ​ពេល​លោក​ សម​ រ​ង្ស៊ី​ វិល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៣​ លោក​ Ricketson​ បាន​តាម​ប្រមាញ់​ផ្ដិត​រូបភាព​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​ស្ទើរ​គ្រប់​វេទិកា​៕​

Share

Image
Image
Image