en     km
en     km

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​ផលិតករ​ភាពយន្ដ​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​

Share

​ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ លោក​ James​ Ricketson​ នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ស​ប្តា​ហ៍​នេះ​។​ លោក​ James​ ផលិតករ​អូស្ត្រាលី​រង​ការ​ចោទប្រកាន់​ពី​បទ​ចារកម្ម​។​

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសក្រមក្នុងសំណុំរឿងផលិតករភាពយន្តជនជាតិអូស្រ្តាលី លោក James Ricketson នៅព្រឹកថ្ងៃ សុក្រ ទី ៣១ សីហា ឆ្នំា ២០១៨។ រូបភាព៖ Facebook

​ផលិតករ​លោក​ James​ Ricketson​ អាយុ​ ៦៩​ ឆ្នាំ​ ត្រូវ​បាន​ជាប់ចោទ​ពី​បទ​ចារកម្ម​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​យន្តហោះ​ Drone​ ផ្តិត​យក​រូបភាព​ការ​ធ្វើ​ក្បួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ការ​ពី​ឆ្នាំ​មុន​។​ យោង​តាម​ច្បាប់​កម្ពុជា​ លោក​ James​ អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រយៈពេល​ ១០​ ឆ្នាំ​។​

​សវនាការ​មាន​រយៈពេល​មួយ​ថ្ងៃ​ លោក​ គង់​ សំ​អុ​ន​ មេធាវី​ការពារ​លោក​ James​ បញ្ជាក់​ថា​ តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​កូនក្តី​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ទី​ ៣១​ ខែ​ សីហា​នេះ​។​ លោក​មេធាវី​ បង្ហាញ​ក្តី​សង្ឃឹមថា​ កូនក្តី​របស់​លោក​នឹង​ទម្លាក់​ចោលការ​ចោទប្រកាន់​ ព្រោះ​គ្មាន​ភស្តុ​តាំង​ដាក់បន្ទុក​លើ​កូនក្តី​លោក​នោះ​ទេ​។​

​លោក​ គង់​ សំ​អុ​ន​៖​ «​គេ​មិន​ទាន់​បាន​សម្រេច​ទេ​ថ្ងៃ​ ៣១​ មក​ស្តាប់​ចុះ​ពេល​ព្រឹក​ សម្រាប់​ខ្ញុំ​សង្ឃឹម​ព្រោះ​ការងារ​អ​ញ្ចឹ​ង​ ប៉ុន្តែ​គ្រាន់តែ​ថា​ពិបាក់​យល់​ដែរ​។​ប៉ុន្តែ​គ្រាន់​ថាបើ​និយាយ​ពី​បទល្មើស​រក​មិន​បាន​វា​មិន​មាន​ភស្តុ​តាង​ប្រឆាំង​គាត់​»​។​

បុរស​វ័យ​ ៦៩​ ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​ រូប​នេះ​ ត្រូវ​បាន​នគរបាល​កម្ពុជា​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី​៣​ មិថុនា​ ឆ្នាំ​ ២០១៧​ បន្ទាប់​ពី​លោក​បង្ហោះ​យន្តហោះ​ Drone​ ថត​យក​រូបភាព​ នៃ​ការ​ហែ​ក្បួន​ឃោសនា​នយោបាយ​របស់​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ​។​ គិត​ចាប់ពី​ការ​ចាប់ខ្លួន​លោក​ James​ ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​ជាង​មួយ​ឆ្នាំ​មក​ហើយ​៕

Share

Image
Image
Image