en     km
en     km

ជនអន្ដោប្រវេសន្ដ​អាច​ស្នាក់​នៅ​អចិន្ដ្រៃយ៍​នៅ​កម្ពុជា​ដោយ​បង់ប្រាក់​ ២៥​ម៉ឺន​រៀល(មានសំឡេង)​

Share

​ភ្នំពេញ៖មានការ​បែកធ្លាយ​មួយ​លើ​បណ្ដាញ​សង្គម​ដែល​បញ្ជាក់​ថា​ អាជ្ញាធរ​កម្ពុជា​ បាន​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ដ្រៃយ៍​ឱ្យ​ជនបរទេស ​(​ជនជាតិ​វៀតណាម​ )​ ស្នាក់​នៅ​ប្រទេស​កម្ពុជា​ដោយ​ត្រូវ​បង់ប្រាក់​ ២៥​ម៉ឺន​រៀល​ ឬ​៦០​ដុល្លារ​អា​មេ​រិ​ក​ ។​

ពលរដ្ឋវៀតណាមរស់នៅលើទឹកដីកម្ពុជា នៅខេត្តកំពង់ឆ្នាំង។
ពលរដ្ឋវៀតណាមរស់នៅលើទឹកដីកម្ពុជា នៅខេត្តកំពង់ឆ្នាំង។

​ការ​បែកធ្លាយ​ឯកសារ​នេះ​ ត្រូវ​បាន​មើលឃើញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​លោក ​សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បង្ហោះ​ជា​សាធារណៈ​នៅ​ថ្ងៃអាទិត្យ​ ទី​១២​មីនា​នេះ​ ។​

​ខ្លឹមសារ​នៃ​ប័ណ្ណ​ស្នាក់​នៅ​នេះ​ សរសេរ​ថា​ នាយកដ្ឋាន​ផែនការ​សេដ្ឋកិច្ច​ និង​ហិ​រញ្ញា​វត្ថុ​ បង្កាន់ដៃ​ទទួលយក​ប័ណ្ណ​ស្នាក់​នៅ​អចិន្ដ្រៃយ៍​ សំរាប់​ជនអន្ដោប្រវេសន៍​ ដែល​បង្កាន់ដៃ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៩​ មិ​នា​ ឆ្នាំ​ ២០១៦​ ។

​លោក​សម​ រ​ង្ស៊ី​ លើ​ហ្វេ​ស​ប៊ុ​ករប​សស់លោ​កថា​ ដោយ​មាន​សេចក្ដី​ដូចនេះ​ថា​ ៖«​ជនអន្តោប្រវេសន៍​វៀតណាម​ ចំណាយ​តែ​ ២៥០,០០០៛(​ម្ភៃ​ប្រាំ​ម៉ឺន​រៀល​)​តែ​ប៉ុណ្ណោះ​ អាច​ប្ដូរ​នូវ​ប័ណ្ណ​រស់នៅ​អចិន្ដ្រៃយ៍​នៅ​កម្ពុជា​បាន​។​ លោក​ ង៉ោ​ គឹ​ម​ជាង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ កំពង់ឆ្នាំង​ បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​ជនអន្តោប្រវេសន៍​វៀតណាម​ ដែល​រស់នៅ​លើ​ទឹកដី​ខេត្ត​ កំពង់ឆ្នាំង​»​។​

​យ៉ាងណា​ក៏​ដោយ​វិទ្យុ​ស្ដ្រី​ មិន​អាច​ទទួល​បានការ​បំភ្លឺ​ពី​មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ទេ​ ដូច​ជា​ លោក​ ខៀវ​ សុភ​គ៌​ អ្នកនាំពាក្យ​របស់​ក្រសួង​ មិន​អាច​ទាក់ទង​បាន​។​ចំណែក​ លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​។​ ដោយឡែក​ លោក​ សុ​ ផល​ អគ្គនាយក​អន្ដោប្រវេសន៍​ មិន​លើក​ទូរស័ព្ទ​។ រីឯ​ អគ្គនាយករង ​ពិន​ ពិសិដ្ឋ​ សុំ​មិន​បកស្រាយ​អ្វី​នោះ​ទេ​ ដោយសារ​តែ​មិនមែន​តួនាទី​របស់​លោក​។​

​តែ​យ៉ាងណា​ក៏​ដោយ​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​និយាយ​ថា​ ដោយសារ​តែ​ច្បាប់​អន្ដោប្រវេសន្ដ​ទើប​រដ្ឋាភិបាល​អនុវត្ត​ដូចនេះ​ ។​ ​លោក​ថា​ អ្វីៗ​វា​អាស្រ័យ​ទៅ​លើ​ច្បាប់​ជា​អ្នក​កំនត់​ ។

 

តែលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីបញ្ហាសង្គមយល់ថា ប្រទេសណាក៏មាន ការចេញប័ណ្ណដូចនេះដែរ តែសំខាន់ប្រសិទ្ធភាពនៃការគ្រប់គ្រង ថាតើ ការផ្ដល់ប័ណ្ណនេះ ផែ្អកលើ លក្ខណៈជនអន្តោប្រវេស្តនោះ បានត្រឹមប៉ុនណា។ លោក គិតថា អ្វីដែលមានការព្រួយបារម្ភនោះ គឺការទទួលឥទិ្ធពល របស់ ជនអន្តោប្រវេស្តនោះ មកលើប្រទេសកម្ពុជា។

 

ទាក់ទិនរឿងនេះ មិនមានប្រភពណាមួយបញ្ជាក់ថា ការផ្ដល់ប័ណ្ណឱ្យជនអន្តោប្រវេស្តនោះ មានរយៈប៉ុន្មានខែ ឬ ប៉ុន្មានឆ្នាំនោះទេ។

យ៉ាងណាក៏ដោយតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិថ្មីៗនេះ បានដឹងថា អាជ្ញាធរកម្ពុជា បានចាប់បញ្ជូនពលរដ្ឋវៀតណាម ជាច្រើនពាន់ នាក់ទៅប្រទេសកំណើតពួកគេវិញ ដោយសារពួកនោះ មករស់នៅ និងធ្វើការនៅកម្ពុជា ដោយអំពើខុសច្បាប់។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ  ពលរដ្ឋវៀតណាមមករស់នៅកម្ពុជា មានជាង ១៦ ម៉ឺននាក់។ តែបក្សប្រឆាំងថា មានជិត១លាននាក់។កម្ពុជា មានច្បាប់ចំនួន ២ ដើម្បី គ្រប់គ្រងជនបរទេសឬ ជនអន្តោប្រវេសន្ដ គឺ ច្បាប់អន្តោប្រវេស្ត និងច្បាប់សញ្ជាតិ៕

Share

Image
Image
Image