en     km
en     km

ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សួរ​ចម្លើយ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ផ្សឹក​

Share

ភ្នំពេញ​៖ ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ​១៩​ ខែសីហា​ ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​បើក​ការ​សាក​សួរ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោយ​ ព្រះ​នាម​ ជា ​វណ្ណដា ​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​​និង​ចោទ​ប្រកាន់​ពី​បទ​ពី​បទ​គំរាម​សម្លាប់​ ការ​រក្សា​ទុក​គ្រឿង​ញៀន​ និង​ការ​ប្រើ​ប្រាស់​លិខិត​ក្លែង​ក្លាយ​ កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ​សីហា​កន្លង​ទៅ​។ ​មេធាវី​ការ​ពារ​កូន​ក្តី ​​លោក​ស្រី ​មុត ​ពិសិដ្ឋ ​បាន​ប្រាប់​ថា​ លោក​ស្រី​នឹង​បំពេញ​បែប​បទ​ដើម្បី​ស្នើ​សុំ​ឲ្យ​កូន​ក្តី​បាន​នៅ​ក្រៅ​ឃុំ​។​

Month-kampuchea-koram

​ទិដ្ឋ​ភាព​នៅ​ខាង​ក្រៅ​ និង​ខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ​ ក៏​មាន​កា​រប្រមូល​ផ្តុំ​គ្នា​ពីសំណាក់​ព្រះសង្ឃ​ និង​ប្រជា​ពល​រដ្ឋ​ប្រមាណ​ ៥០ ​អង្គ​និង​នាក់ ​ដោយ​មាន​ការ​លើក​បដា​ និង​ស្រែក​ទាម​ទារ​ឲ្យ​តុលា​ការ​ក្រុង​ភ្នំពេញ​ ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ជា​បន្ទាន់​។​

​សូម​ស្តាប់​បទ​រាយ​ការណ៍​ព័ត៌​មាន​របស់​ ​លោក ​កែវ ​សុខា​ ៖

សំឡេង៖

Share

Image
Image
Image