អ្នកការទូតជាន់ខ្ពស់ម្នាក់នៃប្រទេសចិនបានមកកាន់ទីក្រុងហាណូយ ដើម្បីរឹតចំណងសាមគ្គីភាពជាប្រវត្តិសាស្ដ្រនៃប្រទេសទាំងពីរ ចំពេលដែលប្រទេសទាំងពីរនេះកំពុងប្រឈមមុខដាក់គ្នាលើជម្លោះសមុទ្រចិនភាគខាងត្បូង ។ លោក យ៉ាង ជីឈី ទីប្រឹក្សារដ្ឋនៃប្រទេសចិនបានជួបរដ្ឋមន្ដ្រីការបរទេសវៀតណាម ផាម មីងប៊ីញ កាលពីថ្ងៃចន្ទដោយបង្ហាញការចាប់អារម្មណ៍ចាំបាច់នៃការអនុវត្តសហប្រត្តិបត្តិការទ្វេភាគីឲ្យកាន់តែប្រសើរថែមទៀត ។
ប៉ុន្ដែទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថាលោក យ៉ាង ជីឈី បានពិភាក្សាអំពីភាពតានតឹងនៃជម្លោះសមុទ្រចិនខាងត្បូងទ្វេភាគី ឲ្យកាន់តែប្រសើរថែមទៀត ។ទីភ្នាក់ងារសារព័ត៌មានចិនស៊ីងហួរបានរាយការណ៍ថា លោក យ៉ាង ជីឈី បានពិភាក្សាអំពីភាពតានតឹងនៃជម្លោះសមុទ្រចិនភាគខាងត្បូង មុននឹងលោកទៅជួបអគ្គលេខាធិការបក្សកុំមុយនីស្ដវៀតណាម ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសវៀតណាម ជំនួបរវាងលោក យ៉ាង ជីឈី និងមេដឹកនាំវៀតណាមផ្ដោតសំខាន់បំផុតនោះគឺការស្វែងរកយន្ដការ ចរចានៃជម្លោះសមុទ្រចិនភាគខាងត្បូងដែលធ្វើយ៉ាងណាឲ្យភាគីទាំងពីរអាច ទទួលយកបាននូវដំណោះស្រាយមួយដោយសន្ដិវិធី ។
តែគួរកត់សម្គាល់ថាដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់ក្រុងប៉េកាំង ធ្វើឡើងស្របពេលដែលមជ្ឍឹត្តការអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ នឹងចេញសាលដីការករណីជម្លោះសមុទ្រចិនខាងត្បូងដោយសារតែប្រទសហ្វិលីពីន ដែលមានជម្លោះជាមួយចិនផងដែរនោះបានប្ដឹងឲ្យជួយដោះស្រាយករណីជម្លោះនេះ ៕ ប្រភព:CNA