en     km
en     km

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ ៣​នាក់​ និងរបួសធ្ងន់ ៦នាក់នៅ​មុខ​វិទ្យាល័យ​បឹង​ត្របែក​

Share

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយអ្នកបើកបរស្រវឹងស្រា ជាជនចិនមួយរូប បានធ្វើឱ្យមនុស្សស្លាប់នៅនឹងកន្លែង ៣នាក់ និងរបួសជាច្រើននាក់។ នេះបើយោងតាម ការបង្ហោះលើហ្វេសប៊ុក TVFB នៅយប់ថ្ងៃទី២៧ មិនានេះ។

ឡានបង្កហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី ២៧មិនា នៅមុខវិទ្យាល័យបឹងត្របែក ដែលធ្វើអោយមនុស្ស ៣នាក់ស្លាប់ និង៦នាក់រងរបួសធ្ងន់។ រូបភាពពីហ្វេសប៊ុក TVFB
ឡានបង្កហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី ២៧មិនា នៅមុខវិទ្យាល័យបឹងត្របែក ដែលធ្វើអោយមនុស្ស ៣នាក់ស្លាប់ និង៦នាក់រងរបួសធ្ងន់។ រូបភាពពីហ្វេសប៊ុក TVFB

តាមប្រភពដដែលនេះ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ គឺ ២នាក់ជាស្ដ្រី និងម្នាក់ទៀត ជាបុរស ។ចំណែកឯអ្នកបើកបរជាជនជាតិចិន ត្រូវពលរដ្ឋព្រួតវាយសន្លប់នៅនឹងកន្លែងកើតហេតុ ។ តែយ៉ាងណាក៏ដោយ ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចូលទៅរំដោះ ទៅកាន់អធិការខណ្ឌចំការមន។

តាមតួរលេខបឋមរបស់សមត្ថកិច្ច មនុស្សចំនួន ៦នាក់ ក៏រងរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍នេះ ផងដែរ៕

 

Share

Image
Image
Image