en     km
en     km

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទី​វា​ជ័យជម្នះ​៧​មក​រា​ខួប​ទី​៣៨

Share

​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៧​ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ​ ៧​ មក​រា​ លើក​ទី​៣៨​ ដោយ​មាន​អ្នកចូលរួម​រាប់​ពាន់​នាក់​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ខណ្ឌចំការមន​។​
7makara1
​ពិធី​នេះ​ ធ្វើ​ឡើង​ក្រោម​អធិប​ភាព​ សម្តេច​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​មន្ត្រី​អង្គទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។​

​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ​ ៧​ មក​រា​លើក​ទី​៣៨​ដោយ​មានការ​បើក​ព្រឹត្តិការណ៍​កីឡា​ កងទ័ព​ អម​ដោយ​ រថពាសដែក​ ២​គ្រឿង​និង​ រថយន្ត​យោធា​១៥​គ្រឿង​ និង​មាន​កងទ័ព​ជា​ច្រើន​រយ​នាក់​ ហើយ​ពិធី​នេះ​ ធ្វើ​ឡើង​ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​។​

៧​ មក​រា​ ឆ្នាំ​១៩៧៩​ ជា​ថ្ងៃជ័យ​ជម្នះ​ ប្រវត្តិសាស្ត្រ​ ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ។​ ប៉ុន្តែ​ជ័យជម្នះ​នេះ​ ក៏​ជា​ការ​រួមចំណែក​ដ៏​ធំធេង​មួយ​ផង​ដែរ​ដោយ​កងទ័ព​វៀតណាម​។

​ក្រោយ​ពី​ជ័យជម្នះ​ភ្លាម​ក្រុង​ហាណូយ​បាន​បង្កើត​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​មាន​លោក​ប៉ែន​សុវណ្ណ​ជា​នាយក​រដ្ឋ​ ហើយ​ កាល​ណោះ​សម្ដេច​ហេង​សំ​រិ​ន​ ជា​ប្រមុខរដ្ឋ​ និង​សម្ដេច​ហ៊ុន​សែន​ជា​រដ្ឋមន្ត្រី​ការ​បរទេស​។​ តែ​សម្ដេច​ហ៊ុន​សែន​បាន​ឡើង​កាន់​តំណែង​ជា​ ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​(​នាយក​រដ្ឋមន្ត្រី​)​នៅ​ឆ្នាំ​១៩៨៥​ ជំនួស​លោក​ចាន់​ស៊ី​ ដែល​បាន​ទទួល​មរ​ភាព​៕​

Share

Image
Image
Image