en     km
en     km

ខេត្ដ​ចំនួន​ ១០​ នៅ​កម្ពុជា​នឹង​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​ ០៩​ដល់​ថ្ងៃ​ទី​១៣​ តុលា​

Share

ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​សេចក្ដីជូនដំណឹង​មួយ​នៅ​ថ្ងៃ​ទី​ ០៥​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ នេះ​ ដោយ​បញ្ជាក់​ថា​ ក្រោយ​ការ​សិក្សា​ ពី​ស្ថានភាព​ប្រែប្រួល​អាកាសធាតុ​រួច​មក​ ឃើញ​ថា​ ខេត្ដ​ចំនួន​ ១០​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​។​

floodសេចក្ដីជូនដំណឹង​បញ្ជាក់​ថា​ បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ រួច​មក​ឃើញ​ថា​ ខ្យល់មូសុង​និរតី​កំពុង​ តែ​បន្ដ​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​មិនតែប៉ុណ្ណោះ​ប្រព័ន្ធ​សម្ពាធ​ទាប​ ក៏​កំពុង​តែ​បន្ដ​អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ការ​ព្យាករណ៍​ស្ថានភាព​អាកាសធាតុ​បាន​ឲ្យ​ដឹង​ថា​ តំបន់​វាលទំនាប​ និង​តំបន់​ខ្ពង់រាប​ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​ ចំណែក​តំបន់​មាត់សមុទ្រ​ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​ ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​

​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ បញ្ជាក់​ទៀត​ថា​ខេត្ដ​ចំនួន​ ១០​ នឹង​ប្រឈម​ជាមួយ​ជំនន់​ទឹកភ្លៀង​ ចាប់ពី​ថ្ងៃ​ទី​ ០៩​ ដល់​ថ្ងៃ​ទី​ ១៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ រួម​មាន​ ខេត្ដ​រតនគីរី​ ខេត្ដស្ទឹងត្រែង​ ខេត្ដព្រះវិហារ​ ខេត្ដឧត្ដរមានជ័យ​ ខេត្ដកំពង់ធំ​ ខេត្ដកំពង់ស្ពឺ​ និង​មួយ​ផ្នែក​នៃ​ខេត្ដបន្ទាយមានជ័យ​ ខេត្ដសៀមរាប​ និង​ខេត្ដបាត់ដំបង​ ករណី​នេះ​ក្រសួង​ធនធានទឹក​ ក៏​សូម​អំពាវនាវ​ដល់​សាធារណៈជន​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ គប្បី​កុំ​ធ្វេស​ប្រ​ហេ​ស​ឡើយ​ ៕

Share

Image
Image
Image