en     km
en     km

ក្រុម​និស្សិត​បញ្ចាំង​វី​ដេ​អូ​លើ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ នៅ​ថ្ងៃអាទិត្យ​

Share

ភ្នំពេញ​៖​ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ គ្រោង​នឹង​ចាក់​បញ្ចាំង​វី​ដេ​អូ​ «​ស៊ើបអង្កេត​»​ អំពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​​អាទិត្យ​ទី​១២​ ខែ​មី​នា​ ​នៅ​ទីស្នាក់ការ​សមាគម​នេះ​។​

សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។
សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។

​ការ​ចាក់​បញ្ចាំង​នេះ​នឹង​បង្ហាញ​អំពី​ព័ត៌មាន​ស៊ើបអង្កេត​ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ ឡី​ ដែល​រាយការណ៍​ដោយ​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​អ៊ាល​ចា ហ្ស៊េ​រ៉ា​ វី​ដេ​អូ​គ្លី​ប​របស់​តុលាការ​ដែល​បង្ហាញ​ពី​គម្រោងការ​សំលាប់​របស់​ជនជាប់សង្ស័យ​ និង​វី​ដេ​អូ​ឯកសារ​អំពី​លោក​កែម​ ឡី​ មុន​ពេល​ត្រូវ​បាញ់​សំលាប់​។​

​លោក​មួ​ង​ សូ​នី​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​បញ្ជាក់​ថា​  ការ​បញ្ចាំង​វី​ដេ​អូ​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡឺ​ នេះ​«​គឺ​ចង់អោយ​យុវជន​ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​ស្វែង​យល់​ពី​ករណី​ឃាតកម្ម​នេះ​និង​ការ​ស៊ើបអង្កេត​របស់​តុលាការ​កម្ពុជា​ ព្រមទាំង​ការ​បន្ដ​បេសកកម្ម​របស់​លោក​ បណ្ឌិត​ កែម​ ឡី​​»។​

 

ley

Share

Image
Image
Image