en     km
en     km

ក្រុម​គ្រួសារ​លោក​កែម​ ឡី​ មិន​ជឿ​លើ​ភស្តុ​តាង​របស់​តុលាការ​(មានសំឡេង)

Share

ពី​រស​ប្តា​ហ៍​មុន​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ស្តី​ពី​ការ​កាត់ទោស​ជនសង្ស័យ​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ សមាជិកគ្រួសារ​និង​សហការី​របស់​លោក​កែម​ ឡី​ បាន​ប្រតិកម្ម​ចំពោះ​ភស្តុ​តាង​ដែល​តុលាការ​បាន​បង្ហាញ​។​
​មន្ត្រី​សង្គម​ស៊ី​វិល​មាន​ទស្សន​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​។​

សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។
សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។

​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជូនសេចក្ដីរាយការណ៍​៖

 

ភ្នំពេញ៖ ប្អូនប្រុស​បង្កើត​និង​សហការី​ជិត​ស្និ​ទ​របស់​បណ្ឌិត​កែម​ ឡី​ សង្ស័យ​លើ​ភស្តុ​តាង​ជា​គ្លី​ប​វី​ដេ​អូ​ដែល​ដាក់​បង្ហាញ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ការ​កាត់ទោស​ជនជាប់សង្ស័យ​ក្នុង​ការ​សម្លាប់​អតីត​អ្នកវិភាគ​សង្គម​និង​នយោបាយ​រូប​នេះ​។​

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ​២​ខែ​មិ​នា​ បាន​កាត់ទោស​ជួប​ សម្លាប់​ ដែល​ជា​ជនសង្ស័យ​ថា​ ជា​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​
​ក្នុង​គ្លី​ប​វី​ដេ​អូ​រយៈពេល​ជាង​ដប់​នាទី​ ជួប​ សម្លាប់​ ត្រូវ​គេ​មើលឃើញ​ពីក្រោយ​ខ្នង​និង​មានការ​បង្ហាញ​កាំភ្លើងខ្លី​។ ​ប៉ុន្តែ​ មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ថា ​វី​ដេ​អូ​នេះ​ មិន​មាន​រូបភាព​ច្បាស់​ ​ហើយ​ មិន​បង្ហាញ​ចំណុច​ជាក់ស្តែង​ ។​

វី​ដេ​អូ​គ្លី​ប​នេះ​ ដែល​តុលាការ​អះអាង​ថា​យក​ចេញពី​កា​ម៉េ​រា​សុវត្ថិភាព​ក្នុង​ស្តា​ម៉ាត​ របស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​បូក​គោ​ ដែល​ជាទី​លោក​កែម​ ឡី​ ត្រូវ​បាញ់​សម្លាប់ ​។​

​លោក​កែម​ រិ​ទ្ធី​សិទ្ធ​ ប្អូនបង្កើត​របស់​លោក​កែម​ ឡី​ មិន​ជឿ​លើ​វី​ដេ​អូ​គ្លី​ប​នោះ​ទេ​ ដោយសារ​លោក​ឃើញ​ថា​ ជួប​សម្លាប់​ដែល​ជា​ជនសង្ស័យ ​និង​ជនសង្ស័យ​ក្នុង​វី​ដេ​អូ​គ្លី​ប​ មាន​ភិនភាគ​ខុស​គ្នា​ ។​​

កែម រិទ្ធីសិទ្ធ ៖ « យើងមើលឃើញនៅក្នុងវីដេអូកាំមេរ៉ានោះ វាមានការខុសគ្នា ។ រូបដែលគេបញ្ចាំងនៅស្ដាម៉ាតចំហៀងនោះ  វាមានរូបសង្ហារ ហើយខោរៀងសរបន្ថិច មិនខ្មៅទេ ស្បែកជើងនឹងពណ៌សរ ហើយជួបសម្លាប់យើងមើលឃើញទៅ ខោហ្នឹងខ្មៅ ហើយស្បែកជើងហ្នឹងក៏ខ្មៅដែរ»។

​ដូច​គ្នា​នេះ​ លោក ​មួ​ង​ សូ​នី​ ប្រធាន​សមាគម​សម្ព​ន្ធ័​និស្សិត​បញ្ញា​វ​ន្ត័​ខ្មែរ​ និង​ជា​កូនសិស្ស​របស់លោក កែម ឡី បានលើកឡើងថា ​វីដេអូដែលគេបានបញ្ចេញនោះ មាន​​រូបភាព​មិន​ច្បាស់ និង​ពិបាក​ចំណាំ​ ។​

លោក ​មួ​ង​ សូ​នី​ ៖ «ពេលដែលឃាតករនៅក្នុងម៉ាតហ្នឹងគាត់បាញ់ ឃើញថាអាក់ៗ យើងមើលទៅដូចឥតដឹងថាជានរណាច្បាស់លាស់ជាអ្នកបាញ់ទេ ហើយមួយទៀតយើងឃើញថា នៅស្ដាម៉ាតហ្នឹងមានកាំមេរ៉ាជាច្រើន ហេតុអីបានជាមិនយកកាំមេរ៉ាទាំងអស់នោះមកបញ្ចាំងវិឱ្យឃើញ »។

​លោក​បណ្ឌិត ​កែម​ ឡី​ អ្នកវិភាគ​ដែល​មិន​សំចៃមាត់​ ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី ១០ ​ខែកក្កដា ឆ្នាំ២០១៦​ នៅ​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ស្តា​ម៉ាត​ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ ត្រង់​ចំណុច​ភ្លើងស្តុប​បូកគោ​ ខ​ណ្ឌ័​ចំការមន​ ក្រុងភ្នំពេញ​។​

​ភ្លាមៗ​នោះ ​ជនសង្ស័យ​ជា​ឃាតករ​ត្រូវ​បាន​ចាប់ខ្លួន​។​ ហើយ​ជួប​សម្លាប់​ដែល​ទើបត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​បាន​សារភាព​ថា​ខ្លួន​សម្លាប់​លោក​កែម​ ឡី​ ដោយសារ​លោក​កែម​ ឡី​ ជំពាក់​បំណុល​ខ្លួន​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក​។​

​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី
​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី

នៅ​ក្នុង​សវនាការ​កាលពី​ដើមខែ​នេះ​ ជួប​ សង្ស័យ​ បាន​ទទួលស្គាល់​ថា​ខ្លួន​បាន​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​មូលហេតុ​ខាងលើ​នេះ​។​

សេចក្តី​អត្ថាធិប្បាយ​របស់​សមាជិកគ្រួសារ​និង​សហការ​រី​របស់​លោក​កែម​ ឡី​ ធ្វើ​ឡើង​ពី​រស​ប្តា​ហ៍​ប៉ុណ្ណោះ​មុន​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​។​សាលក្រម​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៣​ខែ​មិ​នា​នេះ​។​

​ជុំវិញរឿងនេះដែល អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ​មិន​អាច​សុំការឆ្លើយតប​បាន​នោះទេ នៅ​ថ្ងៃ​សុក្រ​នេះ ​។​

​ដោយឡែក​ លោក ​មឿ​ន​ តុលាការ​ជំរុញ​ឲ្យ​តុលាការ​បង្ហាញ​វី​ដេ​អូ​គ្លី​ប​ទាំងស្រុង​ដើម្បី​ឲ្យ​សាធារណជន​វិនិច្ឆ័យ​ដោយសារ​តែ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន​អត្តសញ្ញាណ​មិន​ច្បាស់លាស់​ ហើយ​ជនសង្ស័យ​ច្បាស់​ជា​មាន​បក្សពួក​បន្ថែម​ទៀត ​៕
 

Share

Image
Image
Image