en     km
en     km

ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​អាច​ពង្រីក​ខ្លួន​នៅ​ក្នុង​ខេត្ត​បី​ទៀត​

Share

ភ្នំពេញ​៖​ដោយសារ​តែ​មិន​ទាន់​មាន​លទ្ធភាព​ដាក់​ការិយាល័យ​តំណាង​នៅ​តាម​បណ្តា​ខេត្ត​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​ជូន​ក្រុម​កម្មករ​និង​និយោជក​។​

labor-02

​ដោយ​មើលឃើញ​ការ​ខ្វះខាត​នេះ​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​កំពុង​ពិចារណា​ពង្រីក​ទីតាំង​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​សំខាន់ៗ​ចំនួន​បី​ទៀត​។​
​នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​នៅ​ព្រឹក​ថ្ងៃ​ច​ន្ទ័​នេះ​។​
​ជូន​ព័ត៌មាន​នេះ​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ៖

 

​ក្រុមប្រឹក្សា​អ​ជ្ញា​កណ្តាល​គ្រោង​នឹង​ពង្រីក​សាខា​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​ឧស្សាហកម្ម​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​ក្រុម​កម្មករ​និង​និយោជក​។​

​ក្រុមប្រឹក្សា​អ​ជ្ញា​កណ្តាល​ជា​ស្ថា​ប​ន័​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​នានា​ទាំង​ក្នុង​វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ​។​ ហើយ​អង្គភាព​នេះ​បច្ចុប្បន្ន​មានការ​រិ​យា​ល័យ​តំណាងរ​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ​។ ​ប៉ុន្តែ ​ក្រុមប្រឹក្សា​នេះ​ដោះស្រាយ​វិវាទ​ការងារ​នានា​មក​ពី​គ្រប់​ខេត្ត​ ក្រុង​និង​រាជធានី​។​

​ថ្លែង​នៅ​ក្នុង​សន្និសីទ​ទំនាក់ទំនង​វិជ្ជាជីវៈ​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​ដោះ​ ស្រាយ​ វិវាទ​ការងារ​ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច​ន្ទ័​ទី​២៧​ ខែកុម្ភៈ​នេះ​ លោកស្រី​ ឈី​វ​ ភិ​រម្យ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ បាន​គូសបញ្ជាក់​ថា​កន្លង​មក​ការ​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ និយោជិត​ និង​និយោជក​មានការ​លំបាក​មួយ​ចំនួន​ដោយសារ​តែ​ក្រុមប្រឹក្សា​នេះ​មាន​ការិយាល័យ​ដោះស្រាយ​វិវាទ​តែ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។​ ការ​លំបាក​ជា​ពិសេស​ចំពោះ​ប្រសិទ្ធិ​ភាព​នៃ​ការ​ដោះស្រាយ​។​

លោកស្រី ឈីវ ភិរម្យ  ថ្លែងនៅក្នុងសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ក្នុងការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធដោះ ស្រាយ វិវាទការងារ ក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទ័ទី២៧ ខែកុម្ភៈនេះ។
លោកស្រី ឈីវ ភិរម្យ ថ្លែងនៅក្នុងសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ក្នុងការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធដោះ ស្រាយ វិវាទការងារ ក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទ័ទី២៧ ខែកុម្ភៈនេះ។

​លោកស្រី​ រំពឹង​ថា​ ការ​ពង្រីក​ការិយាល័យ​ការងារ​នេះ​នឹង​ធ្វើ​ឲ្យ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​កាន់តែ​ប្រសើរ​ឡើង​។​
លោកស្រី​ ឈី​វ​ ភិ​រម្យ​ ៖«​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​ពេល​ដែល​មានរឿង​កើតឡើង​នៅ​តាម​ខេត្ត​ធំៗ​  នៅ​ពេល​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​និង​កម្មករនិយោជិត​ច្រើន​ ដែល​ធ្វើ​អោយ​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ជួប​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​នេះ​ជា​បរិបទ​មួយទៀត​ ដែល​យើង​ត្រូវ​តែ​ពិភាក្សា​គ្នា​មើល​ ពីព្រោះ​ថា​ យើង​កើតមក​ជាង​ ១០​ឆ្នាំ​ ហើយ​ប្រហែលជា​ដល់​ពេល​យើង​ត្រូវ​ពង្រីក​ខ្លួន​ហើយ​»​។​

កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួល​បាន​សំណុំរឿង​ចំនួន​៣៣០​ករណី​មក​ពី​គ្រប់​ខេត្ត​ក្រុង​និង​រាជធានី​ យក​មក​ដោះស្រាយ​។​ ករណី​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ​ ប៉ុន្តែ​ក្នុង​នោះ​ដំណោះស្រាយ​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​ទទួលយក​បាន​នោះ​មាន​ត្រឹមតែ​៧៥​ភាគរយ​តែ​ប៉ុណ្ណោះ​។​

​យ៉ាងណា​ក៏​ដោយ​ លោកស្រី​ ឈី​វ​ ភិ​រម្យ​  មិន​ទាន់​អាច​បញ្ជាក់​បាន​ឡើយ​ថា​តើ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នឹង​ពង្រីក​ការិយាល័យ​តំណាង​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​នៅ​ពេល​ណា​ពិតប្រាកដ​នោះ​ទេ​។​ ប៉ុន្តែ ​លោកស្រី​បង្ហើប​ថា ​ខេត្ត​សំខាន់ៗ​ដំបូង​ដែល​ត្រូវ​ពង្រីក​ការិយាល័យ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នោះ​គឺ​មាន​ដូច​ជា​ខេត្តសៀមរាប​  ខេត្តបន្ទាយមានជ័យ​និង​ខេត្តកណ្តាល​។​

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ថា​ គម្រោង​ពង្រីក​ដែន​អនុវត្តន៍​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ គឺជា​រឿង​ល្អ​ប្រសើរ​មួយ​។​ ប៉ុន្ដែ​ លោក​ថា​ វា​មិន​បាន​ជួយ​អោយ​ល្អ​ប្រសើរ​ទាំងស្រុង​ទៅ​លើ​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​របស់​មន្ដ្រី​មួយ​ចំនួន​នោះ​ទេ​។​

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា

លោក​ ប៉ាវ​ ស៊ី​ណា​៖ «​ បច្ចុប្បន្ន​អ្វី​ដែល​ យើង​មើលឃើញ​នោះ​ ការ​អនុវត្ត​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​យើង​ឃើញ​ថា​ មន្ដ្រី​ខ្លះ​ គាត់​បំពេញការងារ​គាត់​ ទៅ​តាម​មាត់​គាត់​ជា​ជាង​គាត់​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ ។​ចឹ​ង​ខ្ញុំ​គ្រាន់តែ​ មើលឃើញ​ថា​ បើ​ទោះបីជា​បង្កើត​ច្បាប់​ បង្កើត​នីតិវិធី​ដោះស្រាយ​អី្វ​ក៏​ដោយ​ សូម​អោយ​មានការ​អនុវត្ត​ឱ្យ​ស្មើភាព​គ្នា​ កុំអោយ​មានការ​រើសអើង​គ្នា​ កុំអោយ​មានការ​បែងចែក​ពណ៌​សម្បុរ​គ្នា​ »​ ។​

​លោក ​ប៉ាវ​ ស៊ី​ណា​ ក៏​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ដែល​លោក​បាន​ជួប​ប្រទះ​ក្នុង​ការ​ស្វែងរក​ការ​ជួយ​ដោះស្រាយ​ជូន​កម្មករ​រោងចក្រ​ ប៉ុន្តែ​គាត់​ហាក់ដូចជា​ត្រូវ​ចាត់​ទុក​ថា​ជា​ភ្នាក់ងារ​របស់​គណបក្សប្រឆាំង​ទៅ​វិញ​៕

Share

Image
Image
Image