en     km
en     km

ក្រសួង​ព័ត៌មាន​ឲ្យ​​វិទ្យុ ស្រ្តី និង វិទ្យុ​សំបុក​​ឃ្មុំ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​​​វិទ្យុ​អាស៊ី​សេរី​ និង​វី​អូ​អេ​

Share

ភ្នំពេញ៖  នៅថ្ងៃទី ០៣ កញ្ញា ឆ្នាំ ២០១៧នេះក្រសួង​ព័ត៌មាន​បានចេញ​សេចក្តី​ជូន​ដំណឹង​​ដល់​វិទ្យុស្រ្តី និង វិទ្យុសំបុក​ឃ្មុំ​ឲ្យ​បញ្ឈប់​ការផ្សាយ​ឡើង​វិញ​​នូវ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ​និងវិទ្យុ​វីអូអេ ចាប់​ពីថ្ងៃនេះ​តទៅ។

បើតាមសេចក្តី​ជូន​ដំណឹងរបស់​ក្រសួង​ព័ត៌មាន​នៅថ្ងៃទី ៣ ខែកញ្ញានេះ។ ​ក្រសួង​ហាម​ មិនឲ្យ​វិទ្យុស្រ្តី អេហ្វអឹម ១០២ និងវិទ្យុសំបុកឃ្មុំ ១០៥ ផ្សាយ​វិទ្យុព័ត៌មានបរទេស​ទាំងពីរនេះ ដោយ​សារ​ក្រសួង​ទើប​រក​ឃើញ​​ថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះ​បញ្ជី​ការិយាល័យតំណាង​ស្របច្បាប់​នៅក្រសួង​ព័ត៌មាន៕

Share

Image
Image
Image