en     km
en     km

កា​ណា​ដាបន្តសាកសួរអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាខណៈផ្ដល់ជំនួយជំនាញការពារព្រំដែន

Share

​ភ្នំពេញ ៖​ ប្រទេស​កា​ណា​ដាបានស​ម្រេច​ផ្តល់​ជំនួយ​ដល់​កម្ពុជា លើការ​បណ្តុះបណ្តាល​ជំនាញ​ការពារ​ព្រំដែន​ ដល់​មន្ត្រី​កម្ពុជា​ឡើង​វិញ​ ក្រោយ​ផ្អាក​មួយ​រយៈ​និង​រំពឹង​ថា​ ទំនាក់ទំនង​រវាង​កម្ពុជា​និង​ប្រទេស​កា​ណា​ដា​ កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​ ខណៈ​កម្ពុជា​អះអាង​ថា​ ប្រទេស​ខ្លួន​ធ្វើ​អ្វី​តាម​លទ្ធិប្រជាធិបតេយ្យ​ និង​ធ្វើការ​បោះ​ឆ្នោត​ដោយ​ទៀងទាត់​។​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការរដ្ឋាននគរបាលជាតិចុះនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី ​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​​នៅ​ទីស្តីការក្រសួង លោកស្រី​ Donica​ Pottie​ ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​អំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការបោះ​ឆ្នោត​កាលពី​ខែ​ក​ក្ក​ដា​ ឆ្នាំ​២០១៨  និងការលើកឡើងពីសិទ្ធិសេរីភាពរបស់សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាលជាដើម។

ទាក់ទងនិងជំនួបនេះ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ប្រទេស​កា​ណា​ដា​ ដែល​បាន​សម្រេច​បន្ត​ផ្តល់​ជំនួយ​ផ្នែក​នេះ​ឡើង​វិញ​ដល់​កម្ពុជា​ ហើយ​សម្តេច​បាន​ប្រាប់​ដល់​អ្នកស្រី​ Donica​ Pottie​ ថា ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ​ កម្ពុជា​កំពុង​អនុវត្ត​អ្វី​គ្រប់យ៉ាង គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ដោយ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ទៀងទាត់​ផង​ដែរ​។​

សម្តេច​ ស ខេង បាន​ប្រាប់​ដល់លោកស្រីឯកអគ្គរដ្ឋទូត​បន្ថែម​ថា ​ពលរដ្ឋ​កម្ពុជា​ បាន​ទៅ​បោះ​ឆ្នោត​កាលពី​ខែ​ក​ក្ក​ដា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ យ៉ាងច្រើន​ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ពលរដ្ឋ​លើសលុប​ បាន​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គាត់​តាម​ច្បាប់​កំណត់​និង​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រា​ដក​នោះ​។​
ដោយឡែក​សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​វិញ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​បាន​ប្រាប់​ដល់​អ្នកស្រី​ Donica​ Pottie​ ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ពិសេស​ការ​បង្កើត​ក្រុមការងារ​ពិគ្រោះ​យោបល់​ និង​ការ​មិន​តម្រូវ​ឲ្យ​ជូនដំណឹង​មក​អាជ្ញាធរ​មុន​ពេល​ធ្វើ​សកម្មភាព​ជាដើម​ផង​ដែរ​។

បញ្ជាក់ផងដែរថា ប្រទេស​កា​ណាដាផ្ដល់ជំនួនលើ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ការពារ​ព្រំដែន​ដល់​កម្ពុជា​ឡើង​វិញ​ បន្ទាប់​ពី​មូលនិធិ​ដែល​បាន​ជួយ​លើ​វិស័យ​នេះ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​៕

 

Share

Image
Image
Image