en     km
en     km

ការជួបជុំគ្រួសារកូរ៉េ៖ ម្ដាយមកជួបកូនខណៈម្ដាយអាយុ៩២ឆ្នាំកូនអាយុ៧១ឆ្នាំ​ទើបជួបគ្នាដំបូង

Share

នៅថ្ងៃទី ២១សីហា ឆ្នាំ ២០១៨នេះ គឺជាឱកាសនៃការបើកអោយជួបជុំគ្រួសារ ជាថ្មីទៀត​រវាងគ្រួសារ បងប្អូននឹងគ្នា ម្ខាងរស់នៅ កូរ៉េខាងត្បូងនិងម្ខាងទៀត រស់នៅកូរ៉េខាងជើង ដែលពួកគេ បាន ព្រាត់ប្រាស់គ្នា ដោយសង្រ្គាមពុះជ្រៀកកូរ៉េជាពីរនៅឆ្នាំ ១៩៥០-១៩៥៣។

សារព័ត៌មានកូរ៉េខាងត្បូងយុនហាប់បានចុះផ្សាយថា គ្រួសារកូរ៉េខាងជើង ចំនួន ១៨៩នាក់ និងកូរ៉េខាងត្បូង ៣០០នាក់ ត្រូវបានដឹកអោយ មកជួបគ្នា នៅភូមិយុទ្ធសន្តិភាពតាមព្រំដែនរួម ដោយពួកគេមានពេលបីថ្ងៃមុននឹងបែកគ្នាវិញ។

តាមប្រភពដដែល ពួកគេភាគច្រើនមានវ័យចាស់ជរា អ្នកខ្លះមានអាយុជាង ៩០ឆ្នាំក៏មាន។ ជាក់ស្ដែង ស្ត្រី  Lee Keum-seom អាយុ ៩២ឆ្នាំ បានមកជួបកូន ប្រុស Sang-chol, អាយុ ៧១ឆ្នាំ ដែលពួកគាត់មកជួបគ្នានេះ គឺជាលើកដំបូង​ចាប់តាំងឆ្នាំ ១៩៥៣។

ប្រទេសកូរ៉េទាំងពីរ តាមរយៈក្រសួងបង្រួបបង្រួមជាតិ បានបង្កើតការជួបជុំគ្រួសារចំនួន ២០លើកមកហើយ ចាប់តាំងពីឆ្នាំ២០០៥។

ការដាក់អោយជួបគ្នា​រវាងបងប្អូននឹងគ្នានៃជនជាតិកូរ៉េ នៅថ្ងៃនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង រំសាយការចងកំហឹងនឹងគ្នា ធ្វើឡើងដោយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចាវអ៊ីន កាលពីថ្ងៃទី ២៧មេសា ឆ្នាំ ២០១៨នេះ៕

.

Share

Image
Image
Image