en     km
en     km

កម្មការិនី​ម្នាក់​ស្លាប់​និង​រង​បួស​ធ្ងន់​ច្រើន​នាក់​ករណី​រថយន្ត​ដឹកកម្មករ​ក្រឡាប់​

Share

​ភ្នំពេញ​៖​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​បណ្តាល​ឲ្យ​កម្មការិនី​ម្នាក់​ស្លាប់​និង​រងរ​បូស​ធ្ងន់​ស្រាល​ជាង​៣០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ​។​

កម្មការិនីម្នាក់ស្លាប់និងរងបួសធ្ងន់ច្រើននាក់ករណីរថយន្តដឹងពួកគេក្រឡាប់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នំា ២០១៧។រូបភាព៖កាសែតរស្មីកម្ពុជា។

​បើ​តាម​លោក​ សម​ សា​មួន​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំ​ពង​ស្ពឺ​ បាន​ឲ្យ​ដឹង​ថា​ កម្មការិនី​ម្នាក់​ស្លាប់​និង​៣៥​នាក់​រង​របួសធ្ងន់​ស្រាល​ករណី​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នៅ​ផ្លូវជាតិ​៤១​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦​និង​២៧​ស្ថិត​ក្នុងភូមិ​អណ្តូង​ច្រុះ​ ឃុំ​ស្នំ​ក្រពើ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​

​លោក​ សា​មួន​ បន្ថែម​ថា​កម្មករ​រង​របួស​ទាំងនោះ​បាន​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​ក្បែរ​នោះ​។​

​លោក​ បញ្ជាក់​ថា​មូលហេតុ​បណ្តាល​ឲ្យ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ក្រឡាប់​ដោយសារ​អ្នកបើកបរ​បើកបរ​ក្នុង​ល្បឿន​លឿន​និង​វ៉ា​ជែង​ទៅ​ប៉ះ​និង​រថយន្ត​បើកបរ​ប​ញ្រ្ចាសទិស​គ្នា​បណ្តាល​ឲ្យ​រថយន្ត​ដឹក​កម្មករ​ធ្លាក់ចេញ​ផ្លូវ​។​

​លោក​ថា​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រត់គេច​ខ្លួន​បន្ទាប់​ពី​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​​ករណី​រថយន្ត​​ដឹក​កម្មករ​ក្រឡាប់​នេះ​ តែង​កើត​ឡើងជា​ញឹកញាប់​ ដោយ​ករណី​ខ្លះ​ដោយសារ​ ដឹក​កម្មករ​ហួស​ចំណុះ​និង​ បើកបរ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​៕​

Share

Image
Image
Image