loader

ស្ថានទូតអាមេរិកប្រាប់ពលរដ្ឋខ្លួនប្រុងប្រយ័ត្នបន្ទាប់ពីសម្រេចបិទទិដ្ឋាការការទូតមន្ត្រីកម្ពុជា

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានជូនដំណឹង ឱ្យពលរដ្ឋរបស់ខ្លួន មានការប្រុងប្រយ័ត្ន ការមកធ្វើទេសចរណ៍ នៅកម្ពុជា ដោយជៀសវាងហ្វូងមនុស្សយ៉ាងច្រើនហើយចាកចេញភ្លាមៗនៅកន្លែងដែលហ្វូងមនុស្សកំពុងប្រមូលផ្ដុំ។

សេចក្ដីជូនដំណឹងបាន បញ្ជាក់ថា «អ្នកគួរតែប្រុងប្រយ័ត្នចំពោះបញ្ហាសន្តិសុខក្នុងតំបន់ ហើយត្រូវតាមដានព័ត៌មានក្នុងស្រុកហើយ ត្រូវប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួននិងត្រៀមខ្លួនស្វែងយល់អំពីទីកន្លែងរបស់អ្នកនិងរៀបចំសកម្មភាពរបស់អ្នកឱ្យសមស្របចាកចេញបើ មាន ករណីអ្វីមួយកើតឡើង។

ជាការកត់សម្គាល់ ការជូនដំណឹង របស់ ស្ថានទូតអាមេរិក ធ្វើឡើង បន្ទាប់ពី ក្រសួងការបរទេស របស់ប្រទេសមហាអំណាចនេះ បានប្រកាសបិទទិដ្ឋាការការទូតនិងទិដ្ឋការទេសចរណ៍ គ្រួសារ ចំពោះ មន្ដ្រី ក្នុងក្រសួងការបរទេសកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ធ្វើដំណើរទៅប្រទេសលោកខាងលិចមួយនេះ ទៀតហើយ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយលើគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃពុធនេះ។

ចំណាត់ការផ្នែកទិដ្ឋាការនេះ ហាក់ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់សហរដ្ឋអាមេរិកថា នៅពីក្រោយបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលដែលនាំឱ្យ ចាប់ខ្លួន លោកកឹមសុខា។​

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ការផ្អាកចេញទិដ្ឋាការនេះ ទូតអាមេរិកលើកហេតុផលថា មានប្រទេសមួយចំនួន បានបដិសេធមិនទទួលយក ឬ ប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេលទទួល​យក​ពលរដ្ឋ​ នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ។ តែយ៉ាងណា ករណីដែលអាមេរិកឈានដល់ ការដាក់ទណ្ឌកម្ម លើកម្ពុជា មួយផ្នែកនេះ បន្ទាប់ពី អាមេរិក ទាមទារឱ្យកម្ពុជា ធ្វើឱ្យប្រសើរឡើងវិញ គោលការណ៍ប្រជាធិបតេយ្យ និង សេរីភាព ស៊ីវិលនិងនយោបាយ ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ស្លាកអក្សរក្លោងទ្វារបូកគោ«រមណីយដ្ឋានសុខាឋានសួគ៌»ដកចេញហើយតាមបញ្ជារបស់សម្ដេចហ៊ុនសែន

ក្រុងភ្នំពេញ៖ អាជ្ញាធរខេត្តកំពតរូតរាន់ភ្លាមៗន[...]

តុលាការកោះហៅគណៈកម្មការបុណ្យបណ្ឌិតកែមឡីតាមបណ្ដឹងរបស់ប្រធានបក្សយុវជនកម្ពុជា(មានសំឡេង)

ភ្នំពេញ៖ លោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាល[...]

គ.ជ.ប ថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានតិចនៅឡើយ

  គិតមកត្រឹមថ្ងៃទី ២២ ខែកញ្ញា នេះ  អ្នកទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត