loader

សហរដ្ឋអាមេរិកគ្រោងពិនិត្យគុណភាពអនាម័យចំណីអាហារនៅកម្ពុជា

ភ្នំពេញ៖ សហរដ្ឋអាមេរិកគ្រោងនឹងពិនិត្យស្តងដាគុណភាពអនាម័យចំណីអាហារនៅកម្ពុជា ដើម្បីផ្តល់ឱកាសសម្រាប់ការនំាចេញនៅកាន់សហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុនក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកជាមួយឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋ លោកស្រី Barbara Weisel ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តសកម្មក្រោមរដ្ឋបាលថ្មី ដើម្បីពង្រីកនិងធ្វើឲ្យស៊ីជម្រៅពីទំនាក់ទំនងពាណិជ្្ជកម្្ម និងការវិនិយោគទ្វេភាគីរវាងប្រទេសទំាងពីរ។

នៅក្នុងជំនួបនេះ ឧបការីពាណិជ្ជកម្មសហរដ្ឋអាមេរិកបានលើកឡើងអំពីគោលនយោបាយពាណិជ្ជកម្មកម្ពុជា សហរដ្ឋអា​មេ រិក​ឆ្នំា ២០១៧ អនាម័យ និងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក ការងារ និងពលកម្ម កិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រោមអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធអនុគ្រោះពន្ធទូទៅនិងជំនួយបច្ចេកទេស។

សហរដ្ឋអាមេរិក ជាទីផ្សារធំបំផុតទីពីរសម្រាប់កម្ពុជាក្នុងការនំាចេញសំលៀកបំពាក់ ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារឹម សម្ភារៈក្មេងលេង ជ័រកៅស៊ូ ផលិតផលធញ្ញជាតិ សេរ៉ាមិច ឈើសត្វរស់ និងចំណីសត្វជាដើម។ ចំណែកអាមេរិកនំាទំនិញមកកម្ពុជា យាន្តយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្រ្ត និងអគ្គសនី វាយនភ័ណ្ឌ ក្រដាស ផ្លែឈើ និងធញ្ញជាតិ ជាដើម។

ទំហំពាណិជ្ជកម្មទំនិញវិស័យតែមួយសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួន១,៥៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៦ខែដើមឆ្នំា២០១៧ នេះ បានកើនឡើង ១៤ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នំា២០១៦។ ក្នុងឆ្នំា ២០​១៦ ទំហំពាណិជ្ជកម្មមានចំនួន ៣,២ពាន់លានដុល្លារអាមេរិក និងថយចុះ ៧,៣២ភាគរយកាលពីឆ្នំា២០១៥ ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាការវិនិយោគផ្ទាល់របស់សហរដ្ឋអាមេរិកមក កម្ពុជាមានចំនួនប្រហែល  ១៤លានពាន់​ដុល្លារអាមេរិកក្នុងឆ្នំា២០១៤៕

អត្ថបទដោយ ធូ វិរៈ

Photos: justinsomnia.org

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

​សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្ដកំណើនខ្ពស់ និងមធ្យមក្នុងរយៈពេលខ្លី

តាមរបាយការណ៍សង្ខេបរបស់សូចនាករម៉ាក្រូសេដ្ឋកិច្[...]

អង្ករ​កម្ពុជា​មិន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៃ​គុណភាព​ល្អ​បំផុត​របស់​ពិ​ព​ភ​លោក​

អង្ករ​កម្ពុជា​ខកខាន​ទទួល​បាន​ពានរង្វាន់​នៃ​ចំ[...]

បទវិភាគ៖ តើប្រាក់យ័នចិននៅកម្ពុជាអាច​ប្រជែងនឹងដុល្លារអាមេរិកបានទេ?

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មន្រ្តីផ្នែកធន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត