en     km
en     km

សម្តេច​ហ៊ុន​ សែន​ ឧបត្ថម្ភ​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ​ ក្រុម​សម្តែង​ល្ខោន​មហា​វេស្សន្ត​ជាតក​

Share

ភ្នំពេញ៖សម្តេច​ នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ ដល់​សិល្បករ​ សិល្ប​ការិនី​ សម្តែង​ ល្ខោន​បុរាណ​ «​មហា​វេស្សន្ត​ជាតក​»​ ចំនួន​១០៩​លាន​រៀល​ ស្មើនឹង​ប្រមាណ​ ២៧២៥០​ ដុល្លារ​អា​មេ​រិ​ក​ ដោយ​ម្នាក់ៗ​ ទទួល​បាន​១​លាន​រៀល​ ។

សម្តេច ហ៊ុន សែន បានអញ្ជើញទស្សនាល្ខោនបុរាណរឿង «មហាវេស្សន្តជាតក» នៅសាលមហោស្រព ចតុមុខ កាលរសៀលថ្ងៃទី០៩ ខែកញ្ញានេះ។

​ការ​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​សិល្បករ​ សិល្ប​ការិនី​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​ ហ៊ុន​ សែន​ បាន​អញ្ជើញ​ទស្សនា​ល្ខោន​បុរាណ​រឿង​ «​មហា​វេស្សន្ត​ជាតក​»​ ក្នុង​ឱកាស​រំលឹក​ ខួប​៤៨​ឆ្នាំ​ នៃ​ការ​ចូល​ទីវ​ង្គ​តរបស់​ព្រះសង្ឃ​រាជ្យ​ ជួន​ ណាត​ នៅ​សាល​មហោស្រព​ ចតុមុខ​ កាល​រសៀល​ថ្ងៃ​ទី​០៩​ ខែកញ្ញា​នេះ​។​

​សម្តេច​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​«​ លោកគ្រូ​ អ្នកគ្រូ​ អតីត​សិល្បករ​ជំនាន់​មុន​ និង​ បច្ចុប្បន្ន​ ប្រាំ​ជំនាន់​ បាន​រួម​គ្នា​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​ទស្សនីយភាព​រឿង​ មហា​វេស្សន្តរជាតក​ ដើម្បី​រម្លឹក​ពី​ល្ខោន​បុ​រា​ខ្មែរ​ ជា​ពិសេស​រក្សា​ឱ្យ​បាន​គង់វង្ស​»​។​

​សម្តេច​បន្ថែម​ថា​«​សូម​ឲ្យ​ទស្សនីយភាព​ដែល​កើតឡើង​ដោយ​ កម្លាំង​សាមគ្គី​នៃ​មរតក​ មនុស្ស​រស់​ជា​សារ​ដ៏​សំខាន់​ និង​ជា​ប្រយោជន៍​សម្រាប់​កូន​ខ្មែរ​ជា​យុវ​សិល្ប​ ករ​ជំនាន់​ ក្រោយ​ជា​អ្នក​បន្តវេន​អភិរក្ស​មរតក​វប្ប​ ធម៌​ដូនតា​ដ៏​មាន​តម្លៃ​មិន​អាច​ប្រៀបផ្ទឹម​បាន​។​ នេះ​ទុកជា​គតិ​មុន​នឹង​ធ្វើការ​អភិវឌ្ឍ​បង្កើត​និម្មិត​កម្ម​ថ្មី​ សូមកុំ​ភ្លេច​ពី​ប្រភព​ដើម​ កំណើត​ នៃ​មូលដ្ឋាន​គ្រឹះ​ទើប​យើង​មិន​បាត់បង់​។​»៕

Share

Image
Image
Image