loader

សម្តេចហ៊ុនសែនប្រាប់កម្មករថាកុំរំពឹងបាតដៃបក្សប្រឆំាងជួយប្រាក់ខែមានតែបក្សប្រជាជនទេ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានថ្លែងថាគណបក្សប្រឆំាងមិនត្រឹមតែមិនជួយកសាងប្រទេសជាតិនោះទេគឺមានតែបំផ្លាញជាតិប៉ុណ្ណោះ។ សម្តេច ហ៊ុន សែនថ្លែងដូចនេះដោយភ្ជាប់ទៅនឹងការញុះញង់ឱ្យកម្មករធ្វើបាតុកម្មទាមទារតម្លើងប្រាក់ខែដែលជាអំពើខុសច្បាប់។ ការថ្លែងនេះត្រូវបានគេមើលឃើញនៅលើទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី០៤ តុលា ឆ្នំា២០១៧នេះ។

រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន

ខណៈស្ថានភាពនយោបាយរវាងបក្សបក្សប្រឆំាង និងរាជរដ្ឋាភិបាលកម្ពុជាកាន់តែស្រួចស្រាវនោះ គេសង្កេតឃើញសហគមន៍អន្តរជាតិក៏ បានចេញមុខក្នុងការសម្របសម្រួលផងដែរ តែការសម្របសម្រួលនេះមិនត្រូវបានគំាទ្រពីរាជរដ្ឋាភិបាលកម្ពុជានោះទេ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នាព្រឹកថ្ងៃទី ០៤ តុលា នេះ សម្តេច ហ៊ុន សែន បានលើកទ្បើងថារាជរដ្ឋាភិបាលបានខិតខំទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាដែលជាចំណែកកសាងប្រទេសជាតិ។

សម្តេច ហ៊ុន បន្តថា គ្មាននរណាមកវិនិយោគនៅពេលដែលកម្ពុជាខ្វះផ្លូវដឹកជញ្ជូននោះទេ ហើយក៏គ្មាននរណាមកវិនិយោគនៅពេលកម្ពុជាគ្មានអគ្គីសនី គ្មានព្រលានយន្តហោះ ជាពិសេសក៏គ្មានកម្មករ កម្មារិនីដែលជាកម្លំាងពលកម្មនោះដែរ។ ការណ៍នេះសម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថាមិនត្រូវរំពឹងទៅលើបក្សប្រឆំាងនោះទេព្រោះបក្សនេះចេះតែបំផ្លាញប៉ុណ្ណោះ។

សម្តេច ហ៊ុន សែន ៖«យើងខិតខំទៅរកទីផ្សារនៅខាងក្រៅប្រទេសដើម្បីនំាទំនិញដែលក្មួយៗផលិតសម្រាប់ការនំាចេញទៅក្រៅប្រទេសដូច្នេះសូមកុំរំពឹងបាតដៃរបស់ពួកប្រឆំាងក្រៅតែពីការបំផ្លាញគឺគ្មានបានធ្វើអ្វីនោះទេពាក្យថាតម្លើងប្រាក់ខែគឺជាពាក្យសម្លាប់កម្មករយ៉ាងពិតប្រាកដ»។

សម្តេច ហ៊ុន សែន បញ្ជាក់ទៀតថារាជរដ្ឋាភិបាលគំាទ្ររាល់សំណើរដែលផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់កម្មករ និងធ្វើអ្វីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន តែការញុះញង់ឱ្យកម្មករទាមទារលើសកម្រិតដើម្បីបង្កើតទ្បើងនូវចរន្តនយោបាយធ្វើបាតុកម្មដើម្បីគំាទ្រខុសច្បាប់របស់ខ្លួននោះគឺជាអំពើក្បត់ផលប្រយោជន៍កម្មករ។

ជុំវិញរឿងនេះវិទ្យុស្រ្តីមិនទាន់អាចសុំការស្រាយបំភ្លឺពីមន្រ្តីគណបក្សប្រឆំាងបាននៅទ្បើយនោះទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។

តែយ៉ាងនេះក្ដី លោកកឹម សុខាបានផ្ញើសារលិខិតមួយកាលពីថ្ងៃទី ៣ តុលាថា បក្សប្រឆាំងប្រទេសណាក៏មានដែរ តែគេប្រឆាំងក្នុងក្រមខណ្ឌ លទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យមានការរីកចម្រើន និងទៅរកការផ្លាស់ប្ដូរ ការដឹកនាំមួយកាន់តែជឿនលឿន។

ក្នុងរឿងនេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនាថ្ងៃទី០៤ តុលានេះ ដោយលោកយល់ឃើញថាគណបក្សប្រឆំាង និងគណបក្សកាន់អំណាចសុទ្ធតែជាភាគីសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគចូលក្នុងប្រទេស។

លោក អាត់ ធន់ ៖«បក្សកាន់អំណាចក្នុងនាមអ្នកកាន់អំណាចមានលទ្ធភាពច្រើន មានឱកាស មានថវិកា និងមានទំនាក់ទំនងកាទូតច្រើនហើយជាស្ថាប័នដែលគេទទួលស្គាល់អញ្ចឹង​គាត់មានទំនាក់ទំនងផ្លូវការច្រើនជាង។ បក្សប្រឆំាងប្រហែលជួនកាលគាត់និយាយអញ្ចឹងអីទៅគេមិនសូវស្តាប់ជាងដោយសារតែព្រោះគាត់អត់កាន់រដ្ឋាភិបាលជួនកាលគាត់មិនអាចធ្វើអីបានអាចមកពីបញ្ហាហ្នឹង»។

កម្ដៅនយោបាយរវាងគណបក្សប្រឆំាង និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនំាដោយសម្តេចហ៊ុន សែន កាន់តែកើនទ្បើងបន្ទាប់ពីមេបក្សប្រឆំាងដែលដឹកនំាដោយ លោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយតុលាការចោទថាប្រព្រឹត្តអំពើក្បត់ជាតិ៕

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

សហភាព​អឺរ៉ុប​ សម្រេច​ព្យួរ​ជំនួយ​ទៅ​ឲ្យ​ គ​.​ជ​.​ប​ ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ​ ទាំងឡាយ​ដែល​[...]

អាមេរិកផ្តល់ថវិកា ៣៥ ម៉ឺនដុល្លារ​សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង

ភ្នំពេញ៖ សហរដ្ឋអាមេរិកសម្រេចផ្តល់ថវិកាចំនួន ៣[...]

ព្រះមហាក្សត្រនិងសម្តេចម៉ែ សាទរសម្តេចហ៊ុនសែន ដែលជ្រើសតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទះពិភពលោក

ក្រុងភ្នំពេញ៖ សម្តេចព្រះបាទ នរោត្តម សីហមុនី ព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត