loader

សមាជិក​សភា​១៧៣​ប្រទេស​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បំពេញ​តួនាទី​ឡើង​វិញ​

ភ្នំពេញ៖​សមាជិក​សភា​នៃ​សហភាព​អន្តរ​សភា​ (IPU)​ប្រជុំ​គ្នា​នៅ​ទីក្រុង​ Saint​ Petersburg​ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៨​ ខែតុលា​នេះ​ ចេញ​សេចក្ដីសម្រេច​រួ​មួ​ ដោយ​សន្យា​ការពារ​អ្នកតំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​​ជាតិ​កំពុង​ប្រឈម​នឹង​ចាប់ខ្លួន​និង​និរទេស​ខ្លួន​ដែល​ស្ថាប័ន​សភា​អន្តរជាតិ​នេះ​ ចង់​ឃើញ​ពួក​គេ​មាន​សេរីភាព​ពេញលេញ​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ធ្វើ​សកម្មភាព​ ដើម្បី​ម្ចាស់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​។​
​ករណី​នេះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថា​ការ​វិល​ចូល​ស្រុក​វិញ​ជា​សិទ្ធិ​សេរីភាព​របស់​ក្រុម​អ្នកតំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ទាំងនោះ​។​

    សមាជិកសភាIPUបើកកិច្ចប្រជុំនៅប្រទេសរុស្ស៊។រូបភាព៖ Facebook

​សមាជិក​ភាស​គណបក្ស​សង្គ្រោះ​ជាតិ​មាន​៥៥​រូប​និង​សមាជិក​ព្រឹទ្ធសភា​១១​រូប​។​ ក្នុង​នោះ​ លោក​សម​ រ​ង្ស៊ី​ ត្រូវ​បាន​បង្ខំ​និរទេស​ខ្លួន​ ហើយ​លាលែង​ពី​ប្រធាន​បក្ស​ក្រោម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស់​ដែល​ព្រះមហាក្សត្រ​ មិន​បាន​ចុះ​រាជក្រឹត្យ​នោះ​ទេ​ ដោយ​ ប្រមុខរដ្ឋ​ស្ដីទី​ ឋានៈ​ប្រធាន​ព្រឹទ្ធសភា​ជា​អ្នក​ចុះហត្ថលេខា​ង​ជំនួស​ព្រះ​អង្គ​។​

​ចំណែក​លោក​កឹ​ម​សុខា​ប្រធាន​ថ្មី​ទើប​ឡើង​កាន់​តំណែង​ជំនួស​លោក​សមរ​ង្ស៊ី​ មិន​ដល់​មួយ​ឆ្នាំ​ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ក្រោម​បទ​ចោទ​ក្បត់ជាតិ​ លោក​ អុំ​ សំ​អាន​ សមាជិក​សភា​និង​ លោក​ហុង​សុខ​ហួរ​សមាជិក​ព្រឹទ្ធសភា​រង​ការ​ផ្តន្ទាទោស​ករណី​ព្រំដែន​និង​ផែនទី​ជាមួយ​ប្រទេស​វៀតណាម​។​

​នា​ពេល​នេះ​ សមាជិក​សភា​ស​បក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ឃុំ​ ភាគច្រើន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ ហើយ​អ្នក​នៅ​ក្នុង​ប្រទេស​ ដែល​មាន​ចំនួន​តិចតួច​ពិបាកធ្វើ​សកម្មភាព​ របស់​ខ្លួន​ ដែរ​។​ ទាំងនេះ​ ហើយ​ដែល​សមាជិក​សភា​នៃ​សហភាព​អន្តរ​សភា​ (IPU)​ បាន​ចេញ​សេចក្ដីសម្រេច​មួយ​ដែល​លើកលែង​តំណាងរាស្ត្រ​ បក្ស​កាន់​អំណាច​នៃ​ប្រទេស​កម្ពុជា​ ដោយ​សម្រេច​ការពារ​អភ័យឯកសិទ្ធិ​សមាជិក​សភា​បក្ស​ប្រឆាំង​ ដោយ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ លែង​ធ្វើទុក្ខបុកម្នេញ​ ហើយ​ឱ្យ​ពួក​គេ​ បំពេញ​តួនាទី​ដោយ​សេរី​ក្នុង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​។​

​សេចក្តីថ្លែងការណ៍​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​នេះ​របស់​អង្គការ​សភា​អន្តរជាតិ​នេះ​ក៏​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្រធាន​គណបក្សប្រឆាំង​លោក​ កឹ​ម​ សុខា​ ជា​បន្ទាន់​និង​អនុញ្ញាត​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ភារកិច្ច​ជា​សមាជិក​សភា​ឡើង​វិញ​។​

ជា​ការ​កត់​សំ​គាស់​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយ​ចំនួន​បាន​ចេញ​ទៅ​ក្រៅប្រទេស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ព្រមាន​ពី​ការ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ពី​អំពើ​ក្បត់ជាតិ​ក្នុង​សំណុំរឿង​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក្នុង​វី​ដេ​អូ​ឃ្លិប​មួយ​ ដែល​លោក​សមរ​ង្ស៊ី​ បង្ហោះ​ជា​សាធារណៈ​នោះ​ ប្រធាន​សមាជិក​សភា​នៃ​សហភាព​អន្តរ​សភា​ (IPU)​ដែល​អង្គុយ​លើ​វេទិកា​ទល់​ សមាជិក​សភា​ បាន​ចោទសួរ​ចំៗ​លើ​ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​អំពី​ដំណើរ​ទៅ​រកា​រលុប​បំបាត់​សំឡេង​អ្នកតំណាង​រាស្ត្រ​ប្រឆាំង​នៅ​រដ្ឋសភា​ ដោយ​ឱ្យ​តំណាង​កម្ពុជា​ ឆ្លើយតប​ ។​ ក្នុង​នោះ​ហើយ​ធ្វើ​សមាជិក​សភា​មក​ពី​ប្រទេស​ផ្សេង​ទៀត​ ខិតខំ​ស្ដាប់​ការ​ចោទសួរ​និង​ការ​បកស្រាយ​ពី​តំណាង​កម្ពុជា​។​ ដោយ​ មិន​បង្អង់​យូរ​សមាជិក​សភា​ ២០០​នាក់​ តំណាង​១៧៣​ប្រទេស​ក៏​អនុម័ត​នៅ​ចំពោះ​មុខ​តំណាង​ភាគី​កម្ពុជា​ សម្រេច​ការពារ​តួនាទីរ​​បស់​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ទាំងអស់​។​

​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​នេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ ជិន​ ម៉ា​លី​ន​ បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​គ្មាន​ចំណាត់ការ​ណាមួយ​បណ្តេញ​ក្រុម​តំណាង​គណបក្សប្រឆាំង​ចេញពី​ប្រទេស​ ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​ហាមឃាត់​ក្រុម​តំណាងរាស្ត្រ​វិល​ចូល​ស្រុក​វិញ​ដែរ​។​

​លោក​ ជិន​ ម៉ា​លី​ន​ អះអាង​ថា​ អាជ្ញាធរ​នឹង​មិន​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំងនោះ​ទេ​ នៅ​មុន​ដំណើរការ​រឿង​ក្តី​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្សប្រឆាំង​។​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​ រដ្ឋាភិបាល​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទៅ​បញ្ជា​ឲ្យ​តុលាការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នោះ​ទេ​។​
«​យើង​មិន​បាន​បណ្តេញ​គាត់​ចេញ​ ហើយ​គាត់​ចូល​វិញ​ក៏​យើង​មិន​ចាប់​គាត់​ដែរ​ លើកឡែង​តំណើរការ​នីតិវិធី​គេ​រក​ទៅ​ក្រោយ​ទៀត​យ៉ាង​ម្ត៉េ​ច​យើង​អត់​ដឹង​។​គេ​ចាប់​បាន​ជន​ដៃដល់​ ជា​ធម្មតា​គេ​ស៊ើបអង្កេត​បន្ត​ទៀត​វា​អាច​មាន​អ្នកសមគំនិត​រួម​ពាក់ព័ន្ធ​នេះ​ជា​តំណើរ​របស់​តុលាការ​តទៅ​ទៀត​ទេ​។​ប៉ុន្តែ​ពេល​នេះ​អត់​មាន​ចំណាត់ការ​រដ្ឋាភិបាល​ណាមួយ​បណ្តេញ​គាត់​ចេញ​ ហើយ​ក៏​មាន​អត់​ចំណាត់ការ​ណាមួយ​ដែល​ហាម​មិន​ឲ្យ​គាត់​ចូល​ ហើយ​ក៏​អត់​មាន​ចំណាត់ការ​ចាប់​គាត់​ពេល​គាត់​ចូល​។​»

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​និង​ឃុំខ្លួន​ពី​អំពើ​ក្បត់ជាតិ​ហើយ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​ក្នុង​ ខេត្ត​ត្បូងឃ្មុំ​។​

​យ៉ាងណា​ក័​ដោយ​លោក​ឯម​សុ​វ​ណ្ណា​រ៉ា​អ្នកវិភាគ​នយោបាយ​ និង​សង្គម​មាន​ជំនឿ​ថា​សេចក្ដីសម្រេច​របស់​សភា​IPU​ មាន​ទំងន់​ដោយ​ម្រិ​ត​ណាមួយ​ តែ​លោក​ថា​ បើ​រដ្ឋាភិបាល​ប្រទេស​និ​មួយៗ​នៃ​IPU​សម្រេច​វិញ​គឺ​ធ្ងន់ធ្ងរ​ហើយ​ សម្រាប់​កម្ពុជា​។​
​«សេចក្តីសម្រេចនិងវាមិនទាន់ទំងន់សម្រាប់ឲ្យរដ្ឋាភិបាលត្រូវតែស្តាប់តាមទេ ដោយសភាជានីតិបញ្ញត្តិវាគ្មានឥទ្ធិពលមកលើនីតិប្រតិបត្តិ។ប្រសិនបើរដ្ឋាភបាលនៃប្រទេសជាសមាជិកសភាIPUគាត់ធ្វើញត្តិទៅកាន់រដ្ឋាភិបាលរបស់គាត់រៀងខ្លួន ហើយរដ្ឋាភិបាលគាត់ទំាងអស់ ធ្វើសេចក្តីថ្លែងការណ៍ឲ្យរដ្ឋាភិបាលគោរពតាម ស្នើតាម ខ្ញុំគិតថាមានតម្លៃសម្រាប់ជជែកជាមួយរដ្ឋាភិបាល»។

​តែ​សូម​រម្លឹក​ថា​ក្រោយ​ពី​បាន​ស្ដាប់​ប្រសាស់ន៍​របស់​លោកស្រី​ មូរ​ សុខ​ហួរ​ក្នុង​វី​ដេ​អូ​ឃ្លិប​ ឃើញ​ថា​ សមាជិក​សហភាព​អន្តរ​សភា​IPU​បាន​លើកដៃ​ហើយ​ប្រធាន​អង្គប្រជុំ​ក៏​បាន​សម្រេច​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​នោះ​។​ចំណែក​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​នេះ​មិន​លើកដៃ​ទេ​។​ តែ​ជាមួយ​គ្នា​នេះ​ សភា​IPU​ ក៏​បាន​ស​ម្រ​ច​ បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​មួយ​ក្រុម​មក​កាន់​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​គឺ​ក្នុង​គោលបំណង​ស្វែងរក​ការ​ពិត​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់​IPU​ក្រោម​ចំណងជើង​ថា​«​វិបត្តិ​នយោបាយ​កើតឡើង​នៅ​ទូ​ទាំង​ពិភពលោក​ ដោយ​សារ​ការ​រំលោភសិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​សមាជិក​សភា​មក​ពី​គណបក្សប្រឆាំង​កើនឡើង​»​ ក្នុង​នោះ​ គេ​បាន​រាប់​ប្រទេស​កម្ពុជា​ វេ​ណេ​ហ្សូ​អេ​ឡា​ កោះ​មា​ល់​ឌៀវ​ និង​ប្រទេស​តួ​ក​គី​៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត