loader

យុវជន៖ អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាកសាងជាតិ ខណៈកម្ពុជាប្រារព្ធពិធីបុណ្យឯករាជ្យជាតិ

ភ្នំពេញ៖ ក្រុមយុវជនដែលបានចូលរួមខួបលើកទី៦៤ នៃការទាមទារឯករាជ្យពីបារំាង បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា និងអ្នកនយោ បាយរួមកម្លំាងគ្នាកសាងប្រទេសជាតិ ខណៈដែលកម្ពុជាមានឯករាជ្យភាពពេញលេញដោយមិនស្ថិតក្រោមការគ្រប់គ្រងពីអាណានិគមប្រទេសណាមួយទៀតនោះ។ ការអំពាវនាវនេះធ្វើទ្បើងក្នុងពិធីរំលឹកខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ នាព្រឹកថ្ងៃទី ០៩ វិច្ឆិកា ឆ្នំា២០១៧នេះ នៅវិមានឯករាជ្យ។

ខួបលើកទី៦៤នៃទិវាបុណ្យឯករាជ្យជាតិខ្មែរ

 

នេះជាសំទ្បេងចម្រៀងរបស់ក្រុមយុវជន រួមជាមួយមន្រ្តីកម្ពុជាគ្រប់លំដាប់ថ្នាក់ ច្រៀងអបអរសាទរដែលកម្ពុជាបានទាមទារឯករាជ្យពីប្រទេស បារំាងកាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នំា១៩៥៣។

ថ្ងៃនេះជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបមិនអាចបំភ្លេចបាន គឺថ្ងៃខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិខ្មែរ ដែលព្រះបរមរតនកោដ្ឋនរោត្តមសីហនុ បានទាមទារឯករាជ្យពីប្រទេសបារំាងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នំា១៩៥៣។

កម្មវិធីនេះត្រូវបានប្រារព្ធទ្បើងក្រោមអធិបតីភាព ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី អមដំណើរដោយសម្តេច ហ៊ុន សែន សម្តេច ហេង សំរិន សម្តេច សាយ ឈុំ រួមទំាងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀតផងដែរ។

យុវជន ឌុច សុផានិត ដែលបានចូលរួមខួបលើកទី៦៤នេះ បានលើកទ្បើងថា ថ្ងៃនេះគឺជាថ្ងៃដែលប្អូនមិនអាចបំភ្លេចបាន ព្រោះជាថ្ងៃដែលកម្ពុជាមានឯករាជ្យភាពក្នុងការគ្រប់គ្រងប្រទេសដោយខ្លួនឯង។ «សូមអរគុណទៅដល់សម្តេចតាដែលបានទាមទារឯករាជ្យពីប្រទេសដើម្បីយកមកគ្រប់គ្រងប្រទេសដោយខ្លួនឯង មានអារម្មណ៍ថាអរគុណគាត់ខ្លំាងមែនទែនក្នុងនាមយើងជាកូនខ្មែរ»។

យុវជន ឌុច សុផានិត វ័យជាង ២០ ឆ្នំារូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជារួមគ្នាកសាងប្រទេស ខណៈកម្ពុជាទទួលបានឯករាជ្យភាពរួចហើយនោះ។ «ជាចុងក្រោយសូមឱ្យប្រជាជនខ្មែរយើងទំាងអស់រួបរួមសាមគ្គីគ្នាដើម្បីយើងមានឯករាជ្យភាពហើយ តែយើងចង់ឱ្យប្រទេសខ្មែរយើងរីកលូតលាស់ទៅមុខកាន់តែខ្លំាងទៅមុខទៀត»។

ចំណែកយុវតី អ៊ុក សុជីវី ក៏យល់ឃើញមិនខុសពីយុជន ឌុច សុផានិតនោះដែរ គឺយុវតីរូបនេះសប្បាយចិត្តនៅពេលបានឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់ ចូលរួមរំលឹកខួបនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។​«បងប្អូនប្រជាពលរដ្ឋគឺមិនថាតែសិស្ស និស្សិត ដែលចូលរួមនេះគឺមានទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នា​ដែលបានជួបព្រះមហាក្សត្រថែមទៀត»។

យុវតី អ៊ុក សុជីវី អំពាវនាវឱ្យប្រពលរដ្ឋកម្ពុជាទំាងអស់ត្រូវសាមគ្គីគ្នាទ្បើងវិញ ចៀសវាងការបែកបាក់សាមគ្គីគ្នារវាងខ្មែរ និងខ្មែរ។ «គឺជាសាមគ្គីគ្នាទ្បើងវិញយើងអត់ចង់ថាឱ្យប្រទេសយើងជួបសង្គ្រាមទេ ព្រោះអីយើងធ្លាប់ជួបសង្គ្រាមម្តងរួចមកហើយ អញ្ចឹងសូមឱ្យប្រជាពលរដ្ឋយើងគឺចេះស្រលាញ់គ្នា សាមគ្គីគ្នា កុំឱ្យស្អប់គ្នា»។

ចំណែកអ្នកគ្រូបង្រៀនមួយរូបក្នុងចំណោមគ្រូបង្រៀនជាច្រើនរូបទៀតបានលើកទ្បើងថា«ធម្មតាគេលែងគ្រប់គ្រងយើង យើងមានឯករាជ្យយើងសប្បាយចិត្ត យើងទទួលបានជ័យជម្នះរបស់យើង»។

ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធធ្វើទ្បើងរៀងរាល់ឆ្នំា ដើម្បីរំលឹកដល់ស្នាព្រះហត្ថរបស់ព្រះមហាវីរៈក្សត្រខ្មែរ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនំាព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីអាណានិគមបារំាង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នំា១៩៥៣៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

កសិករ​ ៖​ មាន់​រាប់រយ​ក្បាល​ងាប់​ជា​បន្ដបន្ទាប់​នៅ​ឃុំ​មួយ​ ខេត្តព្រៃវែង​ ខណៈ​អាជ្ញាធរ​មិន​បានដឹង​រឿង​នេះ​

សត្វ​មាន់​របស់​កសិករ​ ដែល​រស់នៅ​ក្នុង​ភូម​ព្រ[...]

កម្ពុជា​ នឹង​ចាប់ផ្ដើម​បញ្ជូន​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ទៅ​ម៉ា​ឡេ​ជា​ថ្មី​ក្នុង​អំឡុង​ ខែមិថុនា​

រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ពល​[...]

រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត