loader

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧២ ចាប់ផ្ដើមហើយ

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧២ ដែលប្រព្រឹត្ដទៅនឹងទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកចាប់ផ្ដើមហើយនៅថ្ងៃនេះ ដោយមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្រ្ដីការបរទេសមកពី ១៩៣ ប្រទេសចូលរួម។

ប្រធានបើកកិច្ច​ប្រជុំមហាសន្និបាតឆ្នាំ ២០១៧នេះ ដឹកនាំដោយលោកមេដឹកនាំ Miroslav Lajcak ហើយរបៀបវារៈ ផ្ដោតសំខាន់ការកាត់បន្ថយភាពអត់ឃ្លាននៅតំបន់ និងអំពើហិង្សានៅបណ្ដាប្រទេសមួយចំនួន។

យោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ ក្រៅពីរបៀបវារៈខាងលើនេះ នៅមានរបៀបវារៈផ្សេងទៀតដែលលើកឡើងទាក់ទងនឹងការសាយភាពអាវុធនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង អំពើភេរវកម្មពិភពលោក និងការប្រែប្រួលអាកាសធាតុ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក៏ត្រូវថ្លែងសុរន្ទកថា ដើម្បីកត់សម្គាល់នៃស្ថានការណ៍ផ្សេងៗរបស់ពិភពលោកផងដែរ។ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ត្រូវគេរំពឹងថា ជាមេដឹកនាំពិភពលោកដែលថ្លែងសុរន្ទកថា គួរឱ្យចាប់អារម្មណ៍ជាងគេ ។

មហាសន្និបាតលើកទី ៧២នេះ មានតំណាងប្រទេស ១៩៣ ប្រទេស ចូលរួម ហើយប្រព្រឹត្តទៅពីថ្ងៃទី ១២ ទៅដល់ថ្ងៃទី ២៥ កញ្ញា ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ដូណាល់ត្រាំបា្រប់អង្គការសហប្រជាតិថា អាមេរិកមិនទុកឱ្យកូរ៉េខាងជើងជាប្រទេសអាវុធនុយក្លេអ៊ែរដាច់ខាត

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានថ្លែងទៅកាន[...]

ប្រទេសកាណាដាសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើមន្រ្ដីជាន់ខ្ពស់ប្រទេសវេណេហ្ស៊ួអេឡា

រដ្ឋមន្រ្ដីការបរទេសប្រទេសកាណាដាដែលមានវត្តមានន[...]

ផ្ទុះការវាយប្រហារនឹងគ្រាប់បែកថ្មីៗនេះនៅតំបន់រ៉ាក់ខាយ ប្រទេសភូមា

ផ្ទះជាង ២០ខ្នង ត្រូវបានឆេះដោយកម្លាំងគ្រាប់បែក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត