loader
វិសោធនកម្ម​ច្បាប់​ស្តី​ពី​បក្សនយោបាយ

ព្រឹទ្ធសភាអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ហាមទណ្ឌិតធ្វើនយោបាយ

ភ្នំពេញ៖សមាជិកព្រឹទ្ធសភាចំនួន៤២រូបមកពីគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអង្គារ៍ទី ១៨ កក្កដានេះ បានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ច្បាប់ដែលចែងហាមឃាត់ទណ្ឌិតក្នុងការធ្វើនយោបាយនិងរារាំងគណបក្សនយោបាយក្នុងការប្រើប្រាស់ផលប្រយោជន៍ពីទណ្ឌិត។

ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងធ្វើវិសោធនកម្មនៅថ្ងៃនេះមាន ១១ ជំពូក និង៥០មាត្រា។

ច្បាប់នេះត្រូវក្រុមតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចធ្វើវិសោធនកម្មរួចម្តងហើយ។ប៉ុន្តែព្រះមហាក្សត្រមិនបានឡាយព្រះហស្ថលេខាផ្តល់សុពលភាពច្បាប់នេះនោះទេដោយសារព្រះអង្គត្រូវយាងទៅកាន់ប្រទេសចិន។

យោងតាមច្បាប់វិសោធនកម្មថ្មីនេះក្រសួងមហាផ្ទៃមានសិទ្ធិប្តឹងសុំរំលាយគណបក្សចោលប្រសិនបើរកឃើញថាមេដឹកនាំគណបក្សនយោបាយបានប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត