loader

ព្យុះ​ទី​ហ្វុ​ង​ដំរី​៖យ៉ាង​ហោច​ណាស់​មនុស្ស​១៩​ស្លាប់​នៅ​វៀតណាម​

​ទីក្រុង​ហាណូយ​៖​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ដំរី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៩​នាក់​នៅ​ភាគ​កណ្តាល​និង​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​នៅ​សៅរ៍​ទី​៤​ ខែវិច្ឆិកា​ម្សិលមិញ​។នេះបើតាមបណ្តាញព័ត៌មាន​Channel​ News​ Asia។

យោងតាមបណ្តាញព័ត៌មានChannel​ News​ Asia ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ដំរី​បោកបក់​មក​ដល់​នៅ​ម៉ោង​៤​ព្រឹក​ម៉ោង​នៅ​ក្នុង​តំបន់​ដែល​ល្បឿន​ខ្យល់​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នាំ​ឲ្យ​របើក​តំបូលផ្ទះ​ជាង​១០០០​ខ្នង​ ធ្វើ​ឲ្យ​ប​ង្កោ​ល​ភ្លើង​អគ្គ​ស​នី​ដួល​និង​ដើមឈើ​រលើង​ឬ​ស្ស​ដួល​រលំ។​

តាមប្រភពដដែល​យ៉ាង​ហោច​ណាស់​មនុស្ស​១២​នាក់​បាន​បាត់​ខ្លួន​និង​ផ្ទះសម្បែង​ជាង​៣៧០​ខ្នង​ដួលរ​លំ​ហើយ​ប្រជាពលរដ្ឋ​ជាង​៣៣០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​។​នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​ក្រុម​រុករក​និង​ជួ​យស​ង្គ្រោះវៀតណាម​។​

​រដ្ឋាភិបាល​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ក​ប៉ា​ល់​ចំនួន​៦​បាន​លិច​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ផ្ទុក​មនុស្ស​៦១​នាក់​។​មនុស្ស​ចំនួន​២៥​នាក់​បាន​ជួ​យស​ង្គ្រោះ​។​ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ជោគវាសនា​អ្នក​ផ្សេង​ទៀត​ទេ​។​

​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដឹង​ទៀតថា​ដំណាំ​ជាង​៤​ម៉ឺន​ហិច​តា​ត្រូវ​បាន​បំផ្លាញ។​ដំណាំ​ទាំងនោះ​រួម​មាន​ដំណាំ​អំពៅ​ ដំណាំ​ស្រូវ​និង​ដំណាំ​កៅស៊ូ​។​​ជើង​ហោះ​ហើរ​ជាង​៤០​ត្រូវ​លុប​ចោល​។

​កាលពី​ខែ​មុន​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​៨០​នាក់​នៅ​ភាគ​ខាងជើង​វៀតណាម​ខណៈ​ដែល​ព្យុះសង្ឃរា​មួយ​បាន​បំផ្លិចបំផ្លាញ​នៅ​ភាគ​កណ្តាល​កាលពី​ខែកញ្ញា​៕​ប្រភព​៖Channel​ News​ Asia
​ប្រភព​រូបភាព​៖@SINITSYN_NIKITA/via​ REUTERS

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ប្រធានាធិបតីអាហ្វ្រិកសន្យាចុះចេញពីតំណែងនៅពាក់កណ្ដាល់ខែកុម្ភៈ

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក Jac[...]

វេណេហ្សូអេឡា៖ប្រធានាធិបតីទាមទារឱ្យEUបញ្ឈប់ការដាក់ទណ្ឌកម្មព្រោះការចរចាចាប់ផ្ដើមហើយ

ភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុបប្រកាសថា មន្ត្រីជាន[...]

វេណេហ្សូអេឡា ៖ជំនួបរវាងបក្សកាន់អំណាច​និងបក្សប្រឆាំងជាប់គាំងតែសន្យាជួបគ្នាទៀត

ជំនួបនយោបាយរវាងបក្សកាន់អំណាចរបស់ប្រធានាធិបតីន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត