loader

បង់ក្លាដេសបើកជំរុំទទួលជនភៀសខ្លួនរូហ៊ីងយ៉ា ៨០ម៉ឺន​នាក់

ប្រទេសបង់ក្លាដេសកាលពីថ្ងៃទី៥ តុលា បានប្រកាសប្រាប់ពិភពលោកថា ខ្លួននឹងបើកជំរុំដ៏ធំជាងគេនៅលើភពលោកដោយទទួលជនភៀសខ្លួនមកពីសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា ដែលរត់ពីប្រទេសភូមាដោយអោយស្នាក់នៅយ៉ាងតិច ៨០ម៉ឺននាក់។

តាមគេហទំព័រ The Guardian.com ចាប់តាំងពីផ្ទុះហិង្សាដ៏ខ្លាំងក្លាកាលពីថ្ងៃទី ២៥សីហា មកនៅរដ្ឋរ៉ាក់ខាញភាគខាងជើងនៃប្រទេសភូមា សហគមន៍រ៉ូហ៊ីងយ៉ា ដែលជាគោលដៅនៃការរើសអើងជាតិសាសន៍ និងសាសនា បានរត់ទៅនៅប្រទេសបង់ ក្លាដេសដែលស្រុកកំណើតម្ដាយឪពុកពួកគេបានកើនឡើងជាង ៥០ម៉ឺនាក់ ដែលគេប៉ានស្មានថា តួលេខនេះ នឹងបន្តកើនឡើងទៀត។

រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសបង់ក្លាដេស លោក Mofazzal Hossain Chowdhury Maya បាននិយាយ ថាប្រទេសរបស់លោកបានពង្រីកដី ៧៩០ហិចតា ដើម្បីផ្ដល់អោយជនភៀសខ្លួន ទាំងនោះមកជ្រកកោន។ លោកបញ្ជាក់ ថា ក្នុងទំហំផ្ទៃដីនេះ គឺត្រូវសាងសង់ជំរុំ ចំនួន ២៣ជំរុំ៕

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

អង្គការAI ៖ ជនភៀសខ្លួន២០ម៉ឺននាក់ត្រូវបានរំលោភនិងធ្វើទារុណកម្ម

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ជនភៀសខ្លួ[...]

ដូណាល់ត្រាំប្រាប់ ​NASAឱ្យបញ្ជូនពលរដ្ឋអាមេរិកទៅឋានព្រះចន្ទ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃ[...]

​អា​មេ​រិ​ក​ហុំ​ព័ន្ធ​ច្រក​សមុទ្រ​កូរ៉េ​ខាងជើង​ក្រុង​ព្យុ​ង​យ៉ាង​ថា​អា​មេ​រិ​កប​ង្ករ​លកស​ង្ត្រា​ម​មួយទៀត​

ប្រទេស​កូរ៉េ​ខាងជើង​ប្រកាសប្រាប់​ពិភពលោក​ថា​ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត