loader

ជប៉ុននឹងចាក់បញ្ចាំងខ្សែភាពយន្តល្បីៗរបស់ខ្លួនដែលមានតួឯកកម្ពុជានៅលើទឹកដីកម្ពុជា

ភ្នំពេញ៖ មូលនិធិជប៉ុន និងស្ថានទូតជប៉ុន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុន២០១៧ នៅកម្ពុជា ដែលនឹងចាក់បញ្ចាំងភាពយន្តរបស់ខ្លួនដែលមានតួឯកស្រីកម្ពុជាដើរតួជាមួយតួឯកជប៉ុននៅរោងភាពយន្តកម្ពុជា។ នេះបើតាមនាយកការិយាល័យទំនាក់ទំនងនៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី មហោស្រពភាពយន្តជប៉ុន នារសៀលថ្ងៃទី០៧ វិច្ឆិកា ឆ្នំា២០១៧នេះ។

រូបភាព៖ជួន សារ៉េត

បន្ទាប់ពីទទួលបានការគំាទ្រខ្សែភាពយន្តជប៉ុនពីទស្សនិកជនកម្ពុជានាពេលប៉ុន្មានឆ្នាំកន្លងមកនេះបានធ្វើឱ្យប្រទេសជប៉ុនសម្រេចជ្រើស រើសខ្សែភាពយន្តល្បីៗនៅក្នុងប្រទេសរបស់ខ្លួនចំនួន១២រឿងដើម្បីយកចាក់បញ្ចំាងផ្សាយនៅក្នុងប្រទេសកម្ពុជានាឆ្នំា២០១៧នេះ។

ក្នុងចំណោមខ្សែភាពយន្តចំនួន១២រឿងនេះក៏មានតារាកម្ពុជាដើរជាតួឯកនៅក្នុងខ្សែភាពយន្តនេះផងដែរ។

លោកស្រី កាអូរិ តាណាបេ លេខាទី០១ នៃស្ថានទូតជប៉ុនប្រចំានៅកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី០៧ វិច្ឆិកា ឆ្នំា ២០១៧ថា ការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុននេះក្នុងគោលបំណងដើម្បីជំរុញឱ្យប្រជាជនកម្ពុជាបានស្វែងយល់ពីវប្បធម៌ ប្រពៃណី របស់ប្រទេសជប៉ុន។ «ដោយសារតែភាពយន្តលើកនេះយើងនឹងបញ្ចំាង១២រឿងហើយរឿងនីមួយៗបង្ហាញអំពីសង្គម វប្បធម៌​ និងប្រពៃណីរបស់ប្រទេសជប៉ុនផងដែរ ហើយយើងខ្ញុំគិតថាសូមអញ្ចើញប្រជាជនកម្ពុជាកាន់តែឱ្យចូលរួមនៅក្នុងកម្មវិធីមហាស្រពភាពយន្តជប៉ុនហើយអាចស្គាល់ពីប្រទេសជប៉ុនផងដែរ»។

ចំណែកនាយកការិយាល័យទំនាក់ទំនងនៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន លោក Yuki Hamada បានលើកទ្បើងដែរថា មហោស្រពភាពយន្តជប៉ុនគឺជាកម្មវិធីដាក់បញ្ចំាងភាពយន្តជប៉ុនតែមួយគត់ដែលប្រារព្ធធ្វើនៅប្រទេសជប៉ុន។

លោក Yuki Hamada បន្តថាខ្សែភាពយន្តនេះនឹងផ្សាភ្ជាប់ពីទំនាក់ទំនងរវាងវប្បធម៌ជប៉ុន-កម្ពុជា។ លោក បន្តថាការចូលទៅទស្សនាខ្សែភាពយន្តនេះពុំគិតប្រាក់ទ្បើយ។​ «ហើយគោលបំណងដែលយើងបង្កើតមហាស្រពនេះទ្បើងគឺដើម្បីបង្កើនប្រិយមិត្តអ្នកគំាទ្រភាពយន្តជប៉ុននិងវប្បធម៌ជប៉ុន ជាពិសេសបង្កើនភាពស្និទ្ធិរវាងជប៉ុន និងកម្ពុជាផងដែរ»។

ជុំវិញរឿងនេះ លោក ហ៊ុយ សុជាតិ តំណាងឱ្យនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកទ្បើងថាការចាក់បញ្ជាំងខ្សែភាពយន្តនេះនឹងផ្តល់អត្ថប្រយោជន៍មួយចំនួនដល់ផលិតករកម្ពុជា។ លោក ហ៊ុយ សុជាតិ បន្តថាការទទួលបានអត្ថប្រយោជន៍ដោយហេតុថានៅថ្ងៃទី១០ វិច្ឆិកា ខាងមុខនេះក្រសួងក៏នឹងរៀបចំសិក្ខាសាលាមួយដែលមានការចួលរួមពីផលិតករ និងអ្នកដឹកនំារឿងជប៉ុនចូលរួមចែករំលែកបទពិសោធណ៍ដល់ផលិតករកម្ពុជាផងដែរ។

មន្រ្តីក្រសួងវប្បធម៌រូបនេះអះអាងថាក្នុងចំណោមភាពយន្តជប៉ុនចំនួន១២រឿងដែលនឹងចាក់ផ្សាយនាពេលខាងមុខនេះក៏មានស្រ្តីកម្ពុជាមួយរូបផងដែរដែលបានធ្វើជាតួឯកស្រីក្នុងរឿងដែលមានចំណងជើងថា Refeltions។ «យើងឃើញថាមានតួឯកបុរសជាជនជាតិជប៉ុន និងតួឯកស្រីជាជនជាតិខ្មែរ អញ្ចឹងបង្ហាញអំពីថាជាចំណងមិត្តភាពមួយស​ម្រាប់ជប៉ុន និងកម្ពុជា ហើយទន្ទឹមនឹងនេះយើងឃើញថាភាពយន្តជាមធ្យោបាយមួយ នៅការផ្សព្វផ្សាយទីមួយ ទាក់ទងនឹងវប្បធម៌ ទីពីរទៀតទាក់ទងការចែករំលែកការទទួលបទពិសោធន៍របស់ផលិតករខ្មែរយើង និងបទពិសោធន៍ល្អៗរបស់ជប៉ុនដែលគេផលិតរឿងបានល្អ»។

ការចាក់បញ្ចំាងខ្សែភាពយន្តនេះនឹងចាប់ផ្តើមពីថ្ងៃទី ០៩ ដល់១២ វិច្ឆិកា ឆ្នំា២០១៧នេះ នៅផ្សារទំនើបអ៊ីអនម៉ល និងនិងនៅ Legend Cinema TK រួមទំាងនៅខេត្តសៀមរាបផងដែរ។

បើតាមលោក Yuki Hamada មហោស្រពភាពយន្តជប៉ុនបានចាប់ផ្តើមទ្បើងកាលពីឆ្នំា២០១៥ ដែលមានទស្សនិកជនចូលមើលចំនួន ៥ពាន់នាក់ ហើយនៅឆ្នំា២០១៦ មានចំនួន ៥ពាន់៥រយនាក់ ។សម្រាប់នៅឆ្នំា២០១៧នេះ ជប៉ុនរំពឹងទុកថានឹងទទួលបានទស្សនិកជនកម្ពុជាចូលមើលខ្សែភាពយន្តរបស់ខ្លួនចំនួន៦ពាន់នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត