loader

ចិនគាំទ្រកម្ពុជាករណីចាប់ខ្លួនលោក កឹម សុខា តែអង់គ្លេស UN និងអូស្ត្រាលីទាមទារឱ្យដោះលែង

ក្រុងភ្នំពេញ៖ ទីក្រុង​ប៉េកាំង បានបង្ហាញ​ជំហរ​របស់ខ្លួន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចាប់ខ្លួន​ករណីលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលរដ្ឋភិភិបាលចោទថា ពាក់ព័ន្ធនឹងទោសក្បត់ជាតិ។ តែ អង់គ្លេស និងអូស្ត្រាលី ទាមទារឱ្យដោះលែងមេបក្សប្រឆាំង រូបនេះ។

នៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ទី០៤ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនា លោក គឹង ស័ង បានបង្ហាញជំហររបស់ខ្លួនគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាដែល ចាប់ខ្លួន ប្រធានគណបក្សសង្រ្គោះជាតិ ។ នេះបើយោងតាម គេហទំព័រ របស់ក្រសួងការបរទេសចិន ដែល ផ្សព្វផ្សាយនៅថ្ងៃទី៥ កញ្ញានេះ។

អ្នកនាំពាក្យ រូបបាន ប្រាប់អ្នកសារព័ត៌មានថា ការចាប់ខ្លួនមេដឹកនាំ បក្សប្រឆាំងនេះ  ធ្វើឡើង ក្នុងន័យដើម្បីរក្សាស្ថិរភាពសង្គម។តែ ការលើកឡើងនេះ គឺអ្នកនាំពាក្យបានឆ្លើយទៅកាន់អ្នកសារព័ត៌មានដែលបានសួរដេញដោលពាក់ព័ន្ធទៅនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលោកកឹមសុខា នៅក្នុង នាទីសន្និសីទកាសែតប្រចាំថ្ងៃរបស់ ក្រសូងការតបរទេសចិន។

នៅក្នុងសន្និសីទកាសែតនោះ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា៖«​យើង​បាន​កត់សម្គាល់ឃើញ​ព័ត៌មាន​នេះដែរ​។ កម្ពុជា​អ្នកជិតខាង​ល្អ ជា​មិត្ត ជា​ដៃគូ និង​បង​ប្អួ​ន​របស់ចិន។ ភាគី​ចិន​តែងតែ​គាំទ្រ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដែល​ស្របតាម​លក្ខខណ្ឌ​ក្នុងស្រុក​របស់ខ្លួន និង​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការរក្សាសន្តិសុខ​ជាតិ និង​ស្ថិរភាព​ផងដែរ​»​។​

ករណីនេះហើយដែលប្រទេសចិន អះអាងថា ខ្លួនគោរពរាល់ការសម្រេចចិត្តរបស់មិត្តកម្ពុជា។

ដោយឡែកក្រសួងការបរទេស អង់គ្លេស ​តំណាងអង្គការសហប្រជាជាតិ និង ស្ថានទូតអូស្ត្រាលី សម្តែងការព្រួយបារម្ភខ្លាំង ជុំវិញការចាប់ខ្លួនលោក កឹម សុខា ដោ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជាស្ដារ ប្រជាធិបតេយ្យឡើងវិញ។

រដ្ឋលេខាធិការក្រសួងការបរទេស អង់គ្លេស លោក Mark Field ទទួលបន្ទុកកិច្ចការអាស៊ីព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ ដើម្បីស្តារលទ្ធភាព​សម្រាប់​ការបោះឆ្នោតសេរី និងយុត្តិធម៌នៅឆ្នាំ២០១៨។

ចំណែកឯឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា លោក ព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង ព្រោះមិនបានធ្វើឡើងតាមនីតិវិធីត្រឹមត្រូវ​ចំពោះ​អភ័យឯក​សិទ្ធិសភា។

ស្របពេលនេះដែរ ស្ថាទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ទទូចឲ្យរដ្ឋាភិបាល បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពគណបក្សប្រឆាំង។

ស្ថានទូតអូស្ដ្រាលី ទាមទារឱ្យមានាការធានាលំហូរលទ្ធិប្រជាធិបតេយ្យបើកជំហរ មានការបញ្ចេញទស្សនៈ និងមតិដោយសេរី  សេរីភាពសារព័ត៌មាន និងអនុញ្ញាតឲ្យគណបក្សប្រឆាំង ធ្វើសកម្មភាពនានា។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី២ ឈានចូល ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ និងត្រូវបានបញ្ជូនទៅពន្ធនាគារត្រពាំងថ្លុង ជាប់ព្រំដែនវៀតណាម ដោយរដ្ឋាភិបាល ចោទពីបទ ប្រព្រឹត្តអំពើក្បត់ជាតិ និងចារកម្មឃុបឃិតជាមួយបរទេស ផ្ដួលរំលំរដ្ឋាភិបាល។

កាលពីថ្ងៃ ម្សិលមិញ ក្រសួងការបរទេសអាមេរិក និងសហភាពអឺរ៉ុប បាន ចេញសេចក្ដីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា ដោយ ទាមទារឱ្យ ដោះឡែង លោកកឹមសុខា ជាបន្ទាន់​និងគ្មាន លក្ខខណ្ឌ ដោយ ការចាប់ខ្លួន មេបក្សប្រឆាំងថា ជាការវាយបំបែក លទ្ធិប្រជាធិបតេយ្យ និង សំឡេងបក្ស​ប្រឆាំង។

តែសម្រាប់ សម្ដេច នាយករដ្ឋន្ត្រី បានហៅ ការគាបសង្កត់ពីសំណាក់ សហគមន៍អន្តរជាតិ ថា ជាជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជា ។ សម្ដេចហ៊ុនសែនថា កម្ពុជា មានអធិបតេយ្យរបស់ខ្លួន ។

តាមសេចក្ដីរាយការណ៍ចុងក្រោយនេះ  អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក កឹម សុខា ក្នុងអំពើក្បត់ជាតិតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

កម្ពុជានឹងមានភ្លៀងធ្លាក់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១

ខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជានឹងទទួលរ[...]

ស្លាកគណបក្សសង្រ្គោះជាតិត្រូវបានទម្លាក់ក្រោយតុលាការកំពូលសម្រេចរំលាយ

ភ្នំពេញ៖ស្លាកគណបក្សសង្រ្គោះជាតិ ដែលមានទីតាំងន[...]

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត