loader

គណៈកម្មាការប្រឆាំងអំពើពុករលួយថៃពិនិត្យមើលទ្រព្យសម្បត្តិ លោក ថាក់ ស៊ីន

ថៃ៖គណៈកម្មាការប្រឆាំងអំពើពុករលួយនៃប្រទេសថៃចាប់ផ្ដើមពិនិត្យមើលច្បាប់មួយចំនួននៅក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្រ្ដីថាក់ ស៊ីន ដែលគេគិតថា ដើម្បីស្រាវជ្រាវទ្រព្យសម្បត្តិរបស់អតីតរដ្ឋមន្រ្ដីថាក់ស៊ីនឡើងវិញ។

លោក ថាក់ ស៊ីន ត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅឆ្នាំ ២០០៦​ ហើយបន្ទាប់មកទៀតតុលាការកំពូលរបស់ថៃបានផ្ដន្ទាទោសលោកករណីពុករលួយ និងបំពានអំណាចរដ្ឋដោយរឹបអូសទ្រព្យសម្បត្តិរាប់ពាន់លានបាត។

ប្រធានគណៈកម្មាការប្រឆាំងអំពើពុករលួយឧត្ដមសេនីយ៍ Watcharapol Prasarnrajkit  បាននិយាយថា លោកបានណែនាំអោយថ្នាក់ក្រោមលោកពិនិត្យមើលសំណុំរឿងចំនួនបីឡើងវិញដែលពាក់ព័ន្ធទៅនឹងច្បាប់ប្រឆាំងអំពើពុករលួយកាលពីនៅក្រោមការគ្រប់គ្រងរបស់លោក ថាក់ ស៊ីន។

តាមការសែតថៃ The Nation គណៈកម្មាការប្រឆាំងអំពើពុករលួយនឹងស្រាវជ្រាវច្បាប់ប្រឆាំងអំពើពុករលួយដែលពាក់ព័ន្ធទៅនឹងមុខជំនួញមួយចំនួនរបស់គ្រួសាររបស់លោកថាក់ ស៊ីន។

 លោក ថាក់ ស៊ី​ន បានរត់ភៀសខ្លួនទៅនៅប្រទេសអារ៉ាប់ប៊ីសាវអូឌីត។

កាលពីខែមុនប្អូនស្រីរបស់លោកគឺ អតីតនាយករដ្ឋមន្រ្ដី យីង ឡាក់ស៊ីណាវ៉ាត់ត្រា ត្រូវបានតុលាការកំពូលផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ករណីបង្កអោមានរឿងអាស្រូវពុករលួយក្នុងគម្រោងទិញស្រូវរបស់រដ្ឋនូវទឹកប្រាក់រាប់ពាន់លាន បាត។

បច្ចុប្បន្នលោកស្រី យីង ឡាក់ បានទៅរស់នៅជាមួយលោក ថាក់ ស៊ីន នៅឯប្រទេសអារ៉ាប់ប៊ីសាវអូឌីត។គ្រួសារលោក ថាក់ ស៊ីន ត្រូវគេមើលឃើញថា ក្លាយជាសត្រូវរបស់ពួកយោធាដោយសារតែក្រុមគ្រួសារនេះ ហាក់មិនគាំទ្រត្រកូលវណ្ណៈខ្ពស់នៃក្រុមរាជវាំងថៃ៕ The Nation

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្រ្តីញ៉ូ ហ្សេឡេនមានផ្ទៃពោះសុខចិត្តផ្ទេរតំណែងឱ្យអ្នកក្រោមបង្គាប់ខ្លួន

នាយករដ្ឋមន្ត្រីនៃប្រទេសញ៉ូហ្សេ ឡេន ប្រកាស ថាល[...]

អាមេរិកព្យូរជំនួយទៅឱ្យប៉ាឡេស្ទីនដោយសារផ្គើនអាមេរិក

អាមេរិកព្យូរជំនួយទៅឱ្យប៉ាឡេស្ទីនដោយសារផ្គើនអាមេរិក

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨

ពួកមន្ត្រីអាមេរិកនិយាយថា សេតវិមានបានសម្រេច ព្[...]

ប្រធានាធិបតីវេណេហ្សួអេឡា ប្រកាសផ្ដល់លុយដល់ស្ត្រីដែលមានផ្ទៃពោះ

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោកនីកូឡាម៉ា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត