loader

ក្រុមតវ៉ាត្រូវចាប់ខ្លួនចំថ្ងៃខួបកំណើតលោកពូទីន

មនុស្សជាង ២៥០ នាក់ត្រូវបានគេចាប់ខ្លួន ខណៈពួកគេបានចេញមកតាមដងផ្លូវធ្វើបាតុកម្មនៅក្នុងទីក្រុងប្រមាណជិត ៨០ នៅទូទាំងប្រទេសរុស្ស៊ី ដើម្បីគាំទ្រមេដឹកនាំបក្សប្រឆាំងលោក អាឡិចស៊ី ណាវ៉ានី(Alexei Navalny) ។

                                                   ​​​           ក្រុមបាតុករនៅរុស្ស៊ី ត្រូវសមត្ថកិច្ចចាប់ខ្លួន។

ពួកបាតុករបានទាមទារឱ្យលោក Alexei Navalny ​អាចត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតប្រធា នាធិបតីឆ្នាំ ២០១៨ ។

ការទាមទារនេះបានបង្កឱ្យមានការប៉ះទង្គិចគ្នា ហើយឈានដល់ការចាប់ខ្លួនមនុស្សរាប់សិបនាក់នៅលើ វិថី​ភីធឺប៊ឺក (Petersburg)។

ការប្រមូលផ្តុំគ្នាតវ៉ានេះ ក៏ស្របគ្នានឹងថ្ងៃកំណើតគម្រប់ ៦៥ឆ្នាំ របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរពូទីន ផងដែរ។ នៅរាល់ថ្ងៃខួបកំណើតលោក ពូទីន អាជ្ញាធររដ្ឋបានហាមមិនឱ្យមានការប្រមូលផ្តុំឡើយពិសេសនៅក្រុង មូស្គូ និងក្រុង ភីធឺប៊ឺក។

លោក Navalny បច្ចុប្បន្នកំពុងជាប់ពន្ធនាគារអស់រយៈ ២០ ថ្ងៃហើយ ដោយសារតែបំពានច្បាប់ម្តងហើយម្តងទៀត លើការរៀបចំការប្រជុំជាសាធារណៈ។ ហើយនេះក៏ជាលើកទីបីផងដែរ ដែលលោក Navalny ត្រូវជាប់គុក។​

មន្រ្តីរៀបចំការបោះឆ្នោតរបស់រុស្ស៊ីនិយាយថា លោក Navalny មិនអាចឈរឈ្មោះក្នុងការបោះឆ្នោតខែមីនា បានទេ ដោយសារមានការព្យួរទោសដាច់ដោយឡែកមួយ។

នៅប៉ុន្មានខែថ្មីៗនេះលោក Navalny ​បានធ្វើដំណើរឆ្លងកាត់ប្រទេសរុស្ស៊ី ក្នុងគោលបំណងដើម្បីជំរុញយុទ្ធនាការបោះឆ្នោតជាបណ្តោះអាសន្នមួយ៕ប្រភពBBC

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ត្រាំប្រកាសធ្វើទស្សនកិច្ចនៅអាស៊ីខែក្រោយចំពេលស្ថានការណ៍នៅកូរ៉េកាន់តែតានតឹង

សេតវិមានបានប្រកាសថាលោកប្រធានាធិបតី លោក ដូណាល់[...]

អាមេរិកថ្កោលទោសការបោះឆ្នោត អភិបាលរដ្ឋ នៅវេណេហ្សូអេឡា

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសថ្កោលទោស កា[...]

កូរ៉េខាងជើងត្រៀមបាញ់កាំជ្រួចរំលងទ្វីបជាថ្មីម្ដងទៀត

ក្រុមចារកម្មក្រសួងការពារជាតិអាមេរិក និងកូរ៉េខ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត