loader

ក្រសួងសេដ្ឋកិច្ចទម្លាក់ថវិកាជាង១០០លានដុល្លារដល់ឃុំ-សង្កាត់ទូទំាងប្រទេស

 ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់ថវិកាជាតិ ជាង១០០លានដុល្លារអាមេរិកទៅដល់រដ្ឋបាល ឃុំ-សង្កាត់ នៅទូទំាងប្រ ទេស នាឆ្នំា២០១៨ខាងមុខនេះ។ សេចក្ដីសម្រេចនេះធ្វើទ្បើងនៅក្នុងវេទិកា «ស្តីពីការចូលរួមរបស់យុវជននៅក្នុងដំណើរការ រៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» នាព្រឹកថ្ងៃទី១៣ តុលា​ ឆ្នំា២០១៧នេះ។

យុវជនចូលរួមវេទិកា ស្តីពីដំណើរការរៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

អនុប្រធាននាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាអ្នកគ្រប់គ្រ​​ងផ្នែកមូលនិធិ ឃុំ-សង្កាត់ ទូទំាងប្រទេស លោក ទ្បាយ វ៉េងអៀង មានប្រសាសន៍ថា នៅឆ្នំា២០១៨ខាងមុខនេះ រដ្ឋបាលឃុំ-សង្កាត់ នៅទូទំាងប្រទេសនឹងទទួលបានថវិកាប្រមាណ ១០៧ លានដុល្លារអា មេរិក សម្រាប់យកទៅប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ លោក បន្តថា រដ្ឋបាល ឃុំ-សង្កាត់នៅទូទំាងប្រទេសក៏បានដឹងពីកញ្ចប់ថវិកាដែលខ្លួនត្រូវទទួលបាននេះរួចហើយ។

តែយ៉ាងណាលោក ទ្បាយ វ៉េងអៀង សង្កត់ធ្ងន់ថាវិកានេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ឃុំ-សង្កាត់ យកទៅប្រើប្រាស់នៅទ្បើយ។ តែលោកថារាជរដ្ឋាភិបាលនឹងព្យាយាមតំទ្បើងពីមួយឆ្នំា ទៅមួយឆ្នំាបន្ថែមទៀត។

លោក ទ្បាវ វ៉េងអៀង៖«បើតាមខ្ញុំគិតទៅថវិកាហ្នឹងវាមិនអាចគ្រប់គ្រាន់សម្រាប់ឃុំ-សង្កាត់ ទូទំងប្រទេសយើងទេប៉ុន្តែថវិកាវាកើនទ្បើងពីមួយទៅមួយឆ្នំា ចាប់តំាងពីបង្កើតថវិកាឃុំ-សង្កាត់មកគឺយើងមានថវិកាតិចបំផុត២០ពាន់លានរៀលទេដំបូងឥលូវយើងទ្បើងរហូតដល់៤៣៤ពាន់០៤១លានរៀនរៀលអញ្ចឹងមានន័យថាវាកើនដល់១០៧លានដុល្លារហើយសម្រាប់ឃុំ-សង្កាត់»។

ឆ្លើយតបនឹងការលើកទ្បើងនេះ ​ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថាការទម្លាក់ថវិកានេះនៅមានចំនួនតិចតួចនៅទ្បើយ។ «ខ្ញុំថានៅតែតិចតំរូវការច្រើននៅស្កេសស្កាស១-២-៣-៤ ហើយកិច្ចការឃុំដែលខ្ញុំតែងតែឱ្យយោបល់ហ្នឹងគឺការពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋពីការគ្រប់គ្រងឬក៏ដំណើរការអីវកម្មផ្ទាល់ខ្លួនរបស់គាត់ ខ្ញុំគិតថាឃុំអាចធ្វើបានដោយសហការជាមួយសង្គមស៊ីវិលដែលមានជំនាញ»។

បើតាមអ្នកគ្រប់គ្រ​​ងផ្នែកមូលនិធិ ឃុំ-សង្កាត់ ទូទំាងប្រទេសនៃក្រសួងសេដ្ឋកិច្ច លោក ទ្បាយ វ៉េងអៀង គឺក្នុងឆ្នំា២០១៧នេះក្រសួង បានផ្តល់ថវិកាទៅដល់ រដ្ឋបាលឃុំ-សង្កាត់ ចំនួន៣៧៥ពាន់៤១០លានរៀល ប្រមាណជា៩៣លានដុល្លារអាមេរិក ខណៈនៅឆ្នំា២០១៨ខាងមុខនេះ ក្រសួងបានផ្តល់ថវិកា ៤៣៤ពាន់០៤១លានរៀល ប្រមាណជា ១០៧លានដុល្លា អាមេរិកសម្រាប់រដ្ឋបាល ឃុំ-សង្កាត់ ទូទំាងប្រទេស។

ប្រទេសកម្ពុជាមាន ឃុំ សង្កាត់ ១៦៤៦ ។ ក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃ ទី៤ មិថុនាឆ្នាំ២០១៧  គេសង្កេតឃើញ គោលនយោបាយ អភិវឌ្ឍន៍ ឃុំ-សង្កាត់ របស់គណបក្សនីមួយៗ មានភាពទាក់ទាញយ៉ាងខ្លាំង។ តែបក្សកាន់អំណាច អះអាងថាខ្លួនសន្យាអ្វីគឺធ្វើហ្នឹង​មិនដូចបក្សប្រឆាំងនោះទេ។ តែគណបក្សប្រឆាំងធំជាងគេបានអះអាងថាបើខ្លួនបានដឹកនាំរដ្ឋាភិបាលគឺត្រូវទម្លាក់ថវិកាថ្នាក់ក្រោមជាតិដល់ឃុំសង្កាត់គឺមួយឃុំៗ៥០ម៉ឺនដុលា្លរអាមេរិកស្មើនឹង៨២៣លានដុល្លារ៕

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

អាមេរិកផ្តល់ថវិកា ៣៥ ម៉ឺនដុល្លារ​សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង

ភ្នំពេញ៖ សហរដ្ឋអាមេរិកសម្រេចផ្តល់ថវិកាចំនួន ៣[...]

ព្រះមហាក្សត្រនិងសម្តេចម៉ែ សាទរសម្តេចហ៊ុនសែន ដែលជ្រើសតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទះពិភពលោក

ក្រុងភ្នំពេញ៖ សម្តេចព្រះបាទ នរោត្តម សីហមុនី ព[...]

សហជីព​ចង់​ឃើញ​ ក្រសួង​ការងារ​ពង្រឹង​ការងារ​របស់​ក្រុម​អធិការកិច្ច​ក្រសួង​ឲ្យ​បាន​ម៉ឺងម៉ាត់​

តំណាង​សហជីព​ ចង់​ឃើញ​ក្រសួង​ការងារ​ ពង្រឹង​កា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត