loader

កូរ៉េខាងជើងនឹងមានមេដឹកនាំស្រី ជំនួស គីម ជុងអ៊ុន ករណីជម្លោះជាមួយអាមេរិក

គណបក្សពលករកូរ៉េខាងជើងបានសម្រេច តែងតាំង ប្អូនស្រីបង្កើត របស់មេដឹកនាំ គីម ជុងអ៊ុន គឺកម្មាភិបាល គីម យូជុង ជាសមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សដែលជាគន្លឹះនៃការចូលកាន់តំណែង កំពូល ករណីបងប្រុសរបស់ស្ត្រីរូបនេះ ត្រូវបានដកហូតតំណែងក្នុងកាលៈទេសៈណាមួយ។

                                                                   ​​ប្អូនប្រុសលោក គីម ជុងអ៊ុន ម្តាយទីទៃ។

លោកស្រី គីម យូជុង កើតនៅឆ្នាំ ១៩៨៧ ពីផ្ទៃម្តាយតែមួយជាមួយមេដឹកនាំ គីម ជុងអ៊ុន។ ស្ត្រីរូបនេះ បានទៅរៀននៅប្រទេសស្វិសដូចបងប្រុសខ្លួនដែរ។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងនិយាយថា នៅពេលលោក គីម ជុងអ៊ុន គឺនាង គីម យូជុង ជាអ្នកដឹកនាំប្រទេសជំនួស។

ការតែងតាំងស្ត្រីកូនអ្នកស្ថាបនិកបក្សពលករកូរ៉េ ខាងជើងនៅពេលនេះ កើតឡើងបន្ទាប់ពីប្រទេសចិនដែលជាចៅហ្វាយរបស់ខ្លួន បានសន្យាជាមួយអាមេរិកថានឹងរុះរើក្បាលដឹកនាំកូរ៉េខាងជើង រូបនេះឱ្យបានឆាប់បំផុត គឺប្រយោជន៍សុំកុំឱ្យអាមេរិកវាយប្រហារកូរ៉េខាងជើង។

                                                                     ប្អូនស្រីលោក គីម ជុងអ៊ុន ដើរពីមុខ។

តាមសារព័ត៌មានរបស់ចិន លោក គីម ជុងណាំ ដែលមានម្ដាយទីទៃ ឪពុកតែមួយជាមួយ គីម ជុងអ៊ុន ត្រូវបានធ្វើឃាតកាលពីដើមឆ្នាំ ២០១៧ នេះ ក៏ត្រូវបានចិនរៀបចំឱ្យចូលកាន់តំណែងជំនួស លោក ជុង អ៊ុនដែរ។  

សូមជម្រាបថា របបគ្រប់គ្រងរដ្ឋនៅកូរ៉េខាងជើង ដឹកនាំដោយគ្រួសារត្រកូលគីមតាំងពីប្រទេសនេះ ផ្ដាច់ចេញពីកូរ៉េខាងត្បូងនៅឆ្នាំ ១៩៥៣ តាមរយៈសង្គ្រាមស៊ីវិល៕ ប្រភព៖ CNN

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

អង្គការAI ៖ ជនភៀសខ្លួន២០ម៉ឺននាក់ត្រូវបានរំលោភនិងធ្វើទារុណកម្ម

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ជនភៀសខ្លួ[...]

ដូណាល់ត្រាំប្រាប់ ​NASAឱ្យបញ្ជូនពលរដ្ឋអាមេរិកទៅឋានព្រះចន្ទ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃ[...]

​អា​មេ​រិ​ក​ហុំ​ព័ន្ធ​ច្រក​សមុទ្រ​កូរ៉េ​ខាងជើង​ក្រុង​ព្យុ​ង​យ៉ាង​ថា​អា​មេ​រិ​កប​ង្ករ​លកស​ង្ត្រា​ម​មួយទៀត​

ប្រទេស​កូរ៉េ​ខាងជើង​ប្រកាសប្រាប់​ពិភពលោក​ថា​ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត