loader

កម្ពុជា-វៀតណាម គ្រោងបញ្ចប់ការបោះបង្គោលព្រំដែនឱ្យចប់ក្នុងឆ្នំា២០១៧

ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី បានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា-វៀតណាម គ្រោងបញ្ចប់ការបោះបង្គោលព្រំដែនរវាងប្រទេសទំាងពីរដែលបានបោះបង្គោលបាន ៨៤% ឱ្យចប់នាឆ្នំា២០១៧ ខណៈសល់១៦%ទៀតកំពុងពិភាក្សាគ្នាដោះស្រាយបន្តទៀត ។

ខណៈការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បាន៨៤ % ហើយនោះ កម្ពុជាក៏កំពុងពិភាក្សាគ្នាបន្តទៀតដើម្បីដោះសា្រយការបោះ បង្គោលព្រំដែនដែលនៅសល់១៦%ទៀតដើម្បីបញ្ចប់ជម្លោះរឿងព្រំដែនកម្ពុជា-វៀតណាម។

អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនាថ្ងៃទី០៩ តុលា នេះថា រាជរដ្ឋាភិបាលកម្ពុជា-វៀតណាម គ្រោងបញ្ចប់ការបោះបង្គោលព្រំដែនដែលបានបោះចំនួន៨៤% លើកំណត់ខ្សែព្រំដែន គឺក្នុងឆ្នំា២០១៧នេះ។ ចំណែកនៅសល់១៦% ទៀតប្រទេសទំាងពីរកំពុងពិភាក្សាគ្នាដោះស្រាយបន្តទៀត។

លោកស្រី កុយ ពិសី ៖«តាមពិតទៅរដ្ឋាភិបាលទំាងពីរឯកភាពបញ្ចប់ការបោះបង្គោលព្រំដែនឱ្យចប់នៅឆ្នំា២០១៧ ក៏ប៉ុន្តែឥលូវនេះយើងកំពុងតែធ្វើចំាមើលវាដូចដែលយើងគិតឬជួនកាលអាចចប់ ឬអាចមិនចប់ខ្ញុំមិនទាន់ដឹងថាម៉េចដែរព្រោះកំពុងនំាគ្នាប្រឹងប្រែងឱ្យអស់ពីលទ្ធភាព»

លោកស្រី កុយ ពិសី សង្កត់ធ្ងន់ថាការពន្លឿនការបោះបង្គោលព្រំដែននេះគឺដើម្បីឆាប់បញ្ចប់ជម្លោះទំាងឡាយរឿងព្រំដែនកម្ពុជា-វៀតណាម។

លោកស្រី កុយ ពិសី ៖«យើងធ្វើព្រំដែនហ្នឹងគឺដោយសារយើងចង់បញ្ចប់បញ្ហាជម្លោះទំាងទ្បាយជាពិសេសលើទឹកដីជាក់ស្តែងប្រជាពលរដ្ឋយើងមួយចំនួនលោកមិនទាន់ដឹងច្បាស់ថាតើព្រំដែនពិតប្រាកដនៅកន្លែងណាទេ អញ្ចឹងអ្វីដែលកន្លងមកភាគច្រើនគ្រប់គ្រងកាន់កាប់តាមការជាក់ស្តែងមិនមែន មិនមែនគ្រប់គ្រងតាមខ្សែព្រំដែនអញ្ចឹងថ្ងៃក្រោយទៅនៅពេលដែលយើងមានព្រំដែនច្បាស់លាស់ គឺគាត់គ្រប់គ្រងតាមខ្សែព្រំដែនវិញម្តងឱ្យត្រូវតាមខ្សែព្រំដែនមិនមែនគ្រប់គ្រងតាមការកាន់កាប់ជាក់ស្តែងនោះទេ។

គម្រោងបញ្ចប់ការបោះបង្គោលព្រំដែននេះធ្វើទ្បើងបន្ទាប់ពីសម្តេច ហេង សំរិន បានដឹកនំាគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែមិថុនា កន្លងមកនេះ។

ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោកស្រី ង្វៀន ធីគីម ងិន ប្រធានរដ្ឋសភា វៀតណាម ដែលភាគីទំាងពីរបានង្ហាញនូវឆន្ទៈដូចគ្នាចង់ជំរុញកិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនដែលបានបោះចំនួន៨៤% ក្នុងគោលបំណងដើម្បីឈានទៅបញ្ចប់នូវភាពភ័ន្តច្រឡំលើគ្នាអំពីបញ្ហាព្រំដែននេះតទៅទៀត។

កម្ពុជានិងវៀតណាម មានព្រំដែនគោករួមគ្នា ១២៧០គីឡូម៉េត្រ។ បង្គោលព្រំដែន ដែលត្រូវបោះ មានជិត៤០០បង្គោល៕

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

សហភាព​អឺរ៉ុប​ សម្រេច​ព្យួរ​ជំនួយ​ទៅ​ឲ្យ​ គ​.​ជ​.​ប​ ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ​ ទាំងឡាយ​ដែល​[...]

អាមេរិកផ្តល់ថវិកា ៣៥ ម៉ឺនដុល្លារ​សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង

ភ្នំពេញ៖ សហរដ្ឋអាមេរិកសម្រេចផ្តល់ថវិកាចំនួន ៣[...]

ព្រះមហាក្សត្រនិងសម្តេចម៉ែ សាទរសម្តេចហ៊ុនសែន ដែលជ្រើសតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទះពិភពលោក

ក្រុងភ្នំពេញ៖ សម្តេចព្រះបាទ នរោត្តម សីហមុនី ព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត