en     km
en     km

ប្រធានាធិបតីវេណេហ្សូអេឡាអំពាវនាវសុំឱ្យក្រុមប្រឆាំងវិលមករកតុចរចាវិញ(មានសំឡេង)

Share

នៅទីបំផុត លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្សូអេឡាបានបង្ហាញជំហរទន់ភ្លន់ងាកទៅរកក្រុមប្រឆាំង។ លោកថាដំណាក់កាលនេះ គឺជាពេលវេលាដែលត្រូវរួមសាមគ្គីគ្នា ដើម្បី ប្រឆាំងនឹងពួកបរទេស ជាពិសេស អាមេរិកដែលបានចាប់ប្រទេសរបស់លោកធ្វើជាចំណាប់ខ្មាំង តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ លោកថាត្រូវលើកឡើងរបៀបវារៈជាតិដាក់លើតុចរចាហើយ ការចរចានេះដើម្បី ប្រជាជនវេណេហ្សូអេឡា។ តែបែបនេះ ក្ដី ក្រុមប្រឆាំងដែលនៅក្រៅប្រទេស ហាក់មិនចាប់អារម្មណ៍ នឹងការអំពាវនាវរបស់លោកម៉ាឌូរ៉ូទោះបីក្រុមនេះ ទទូចអោយមានការបោះឆ្នោតឡើងវិញក៏ដោយ។  

អ្នកស្រី កឹម សុគន្ធី ជូនសេចក្ដីប្រែសម្រួល !

 

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡាដែលមិនទទួលបានការទទួលស្គាល់ជាទូលំទូលាយពីសហគមន៍អន្តរជាតិចាប់ផ្ដើមអំពាវនាវអោយក្រុមប្រឆាំងនឹងលោក បើទោះបីក្រុមនោះនៅក្នុងប្រទេសឬក្រៅប្រទេសមករួបរួមគ្នាដើម្បីប្រឆាំងគោលនយោបាយទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនិងសហភាពអឺរ៉ុប។ នេះ ជាលើកដំបូងហើយ ដែលលោក នីកូឡាស់ ម៉ាឌូរ៉ូ  បានបង្ហាញជំហរទន់ភ្លន់​ដាក់ក្រុមប្រឆាំង ខណៈប្រទេសក្រោមការដឹក នាំរបស់លោកស្ថិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ។ ប្រទេសដែលដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡានាំមុខដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសកាណាដា ។

សហរដ្ឋអាមេរិកបាន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ២០ដោយបង្កកទ្រព្យសម្បត្តិ ហើយបីក្រុមហ៊ុនទៀតប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិ។ ការដាក់ទណ្ឌកម្មនេះ បន្ទាប់ពី ប្រទេសទាំងនេះ មិនទទួលស្គាល់លោកម៉ាឌូរ៉ូជាប្រធានាធិបតី។ សារព័ត៌មានវេណេហ្សូអេឡា  Prensa Latina បានចុះផ្សាយនៅថ្ងៃ អង្គារ ទី៥ មិថុនា ថា លោកម៉ាឌូរ៉ូអំពាវនាវដូចនេះ ធ្វើឡើងតាមរយៈ Twitter របស់លោក។

លោកបានសរសេរ ដូចនេះថា៖«ដើម្បី ប្រឆាំងនឹងគោលនយោបាយរបស់អាមេរិក ខ្ញុំសួមដាក់ការចរចានៅលើតុ។ប៉ុន្តែការចរចាកន្លងមកដែលមិនទទួលបានលទ្ធផលដោយសារតែ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចមកលើប្រទេសរបស់យើង។ ដូច្នេះ យើងត្រូវចូលរួមជា​មួយ​គ្នាក្នុងយុទ្ធនាការ ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បី សេរីភាពនៃប្រទេសរបស់យើង »។

តាមប្រភពដដែលនេះ ប្រទេសវេណេហ្សូអេឡា កំពុងត្រូវការប្រាក់ ១ពាន់ ៤រយលានដុល្លារ ដើម្បីចំណាយលើការទិញស្បៀង និងថ្នាំពេទ្យ ជួយប្រជា ជនក្រីក្រ។ដោយប្រឈមមុខនឹងវិបត្តធ្ងន់ធ្ងរនេះ លោកម៉ាឌូរ៉ូបានហៅការដាក់ទណ្ឌកម្មលើប្រទេសរបស់លោកថាជាការចាប់ពង្រត់និងយកប្រទេសលោកធ្វើជាចំណាប់ខ្មាំង។

សូមរំលឹកថា ក្រុមប្រឆាំងដែលនិរទេសខ្លួននៅអាមេរិក និងបក្សកាន់អំណាចរបស់លោកម៉ាឌូរ៉ូបានជួបចរចាជាមួយគ្នា៤លើកមកហើយនៅប្រទេស ដូមីនិក តែមិនបានឈានដល់កិច្ចព្រមព្រៀងអ្វីឡើយ។ តែយ៉ាងណាក៏ដោយ លោកម៉ាឌូរ៉ូបានយល់ព្រមដោះលែងអ្នកទោស នយោបាយទាំងអស់ដែលកំពុងជាប់ឃុំ។ ចាប់តាំងពីការប្រកាសរបស់លោកកាលពីថ្ងៃទី១មិថុនា​ ​អ្នកទោស នយោបាយ ចំនួន៨០នាក់ត្រូវបានដោះលែង ហើយក្នុងនោះមាន អ្នកតំណាងរាស្ត្រ២រូប។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ឯករាជ្យរំពឹងថា ការចរចាជាមួយក្រុមប្រឆាំងអាចនឹងកើតមានបើប្រទេសនេះកាន់តែធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយពលរដ្ឋកាន់តែចាកចេញពីប្រទេសច្រើនម៉ឺននាក់ទៀតទៅសុំការងារធ្វើនៅប្រទេសជិតខាង ៕

 

 

 

Share

Image
Image
Image