en     km
en     km

វេណហ្សូអេឡាដោះលែងអ្នកទោសខណៈ​សហគមន៍អន្តរជាតិបន្ថែមការដាក់ទណ្ឌកម្ម

Share

នៅរយៈពេល មិនដល់២៤ម៉ោងទៀតនោះទេអ្នកទោស នយោបាយទាំងអស់ដែលកំពុងជាប់ឃុំ ក្រោមការដឹកនាំរបស់លោកនីកូឡាស់ម៉ាឌូរ៉ូនឹងត្រូវដោះលែងអោយមានសេរីភាពឡើងវិញ។

សារព័ត៌មាន វេណេហ្សូអេឡា Telesure tv.net បានចុះផ្សាយថា អ្នកទោស នយោបាយទាំងអស់ អាចនឹងត្រូវដោះលែង ចាប់ពីថ្ងៃសុក្រទី១ មិថុនា នេះ។​

តាមប្រភពដដែលនេះ កិច្ចព្រមព្រៀងនេះបានធ្វើឡើ់ងក្នុងជំនួបរវាងលោកប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូនិង តំណាងគណប​ក្សប្រឆាំង។

រដ្ឋមន្ត្រី ទូរគមនាគមន៍ Jorge Rodríguez បានបញ្ជាក់បន្ថែមថា ដំណើរការដោះលែងអ្នកទោស ពិតជាចាប់ផ្ដើមពីថ្ងៃនេះ។  

តាមTelesure tv.net អ្នកទោស នយោបាយ នៅក្នុងប្រទេសវេណេហ្សូអេឡា មានជាង៣៤០នាក់ ដែលពួកគេ ត្រូវបានចាប់ខ្លួនតាំងពីចុងឆ្នាំ២០១៧។

ការដោះលែងអ្នកទោសនេះ ធ្វើឡើងចំពេលសហគមន៍អន្តរជាតិ-អាមេរិក សហភាពអឺរ៉ុប ប្រទេសកាណាដា បន្ថែមការដាក់ទណ្ឌកម្មមួយកម្រិតទៀតលើរបបលោកម៉ាឌូរ៉ូ ដោយការបង្កកនិងរឹបអូសទ្រព្យសមម្បតិ៍ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងលោកម៉ាឌូរ៉ូ។

លោកម៉ាឌូរ៉ូបាន ជាប់ឆ្នោតជាប្រធានាធិបតីមួយកាលពីថ្ងៃទី២០ឧសភា ប៉ុន្តែការបោះឆ្នោតនេះ មិនមាន បក្សប្រឆាំងចូលរួមនោះទេ។ ប្រធានរដ្ឋសភា Omar Barboza បាននិយាយថា ក្រុមគណបក្សប្រឆាំងសាទរ ការដោះលែងអ្នកទោស នយោបាយ ប៉ុន្តែបានទទូចថា ការបោះឆ្នោតឡើងវិញគួរតែធ្វើឡើងនៅចុងឆ្នាំ២០១៨។ លោកមិនបានឆ្លើយបតការស្នើសុំនោះទេ ប៉ុន្តែ អ្នកសង្កេតការណ៍ព្រមាន បើប្រទេសនេះ ស្ដារសេដ្ឋកិច្ចមិនទាន់ហើយសហគមន៍អន្តរជាតិបន្ថែមទណ្ឌកម្មមួយទៀត គឺសេដ្ឋកិច្ចប្រទេសនេះនឹងដួលក្រឡាប់។

ប្រទេសវេណេហ្សូអេឡា បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចតាំងពីឆ្នាំ២០១៦ ដែលវិបត្តិនេះនាំអោយ មានជម្លោះនយោបាយធ្ងន់ធ្ងររហូតលោកម៉ាឌូរ៉ូរំលាយសភា របស់បក្សប្រឆាំង៕

Share

Image
Image
Image