en     km
en     km

ករណីពុលទឹកនៅខេត្តមណ្ឌលគិរីកើនឡើងដល់៨០នាក់

Share

មណ្ឌលគិរី៖ ករណីពុលទឹកនៅក្នុងស្រុកកែវសីមា ខេត្តណ្ឌលគិរី ដែលធ្វើអោយមនុស្សជាង ៣០នាក់មានអាការៈក្អូតចង្អោរ ឥលូវនេះមានចំនួនកើនឡើងជាង ៨០នាក់ហើយ។ នេះបើតាមអោយដឹងពីអភិបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១០ ឧសភានេះ។

ថ្លែងប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃ១០ឧសភានេះ លោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី  បានអោយដឹងថា ការណីពុលទឹកនេះ កើតឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ដែលបណ្ដាលឲ្យមនុស្សប្រុសស្រីរងនូវអាការៈក្អូតចង្អោរ ដែលពេលនេះបានកើនឡើងដល់ជាង ៨០នាក់ហើយ។

តាមអភិបាលខេត្តរតនគិរីដដែល មកទល់និងពេលនេះ អាជ្ញាធរមិនទាន់អាចដឹងពីមូលហេតុនៃការពុលទឹកនេះនៅឡើយទេ ។ ប៉ុន្ដែយ៉ាងណាក៏ដោយលោកបញ្ជក់ថា ទាំងក្រសួងសុខាភិបាល និងសមត្ថកិច្ចកំពុងធ្វើការតាមរកពីមូលហេតុនៃការពុលទឹកនេះ។

តាមការអះអាងរបស់លោក អភិបាលខេត្តរូបនេះដដែលបានបញ្ចាកផងដែរថា ចំពោះអ្នកដែលរងគ្រោះដោយការពុលទឹកជាង ៨០នាក់នេះ មានភាពធូរស្បើយឡើងវិញហើយ ក្រោយពីមានការបញ្ជូនទៅកាន់មន្ទីពេទ្យបានទាន់ពេលវេលា។

ជុំវិញករណីពុលទឹកនេះ កាលពីពេលថ្មីៗនេះមានការផ្ទុះឡើងនូវករណីពុលទឹកព្រែកទេរ នៅឃុំ​កន្ទួត​ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​​ បង្ក​ឲ្យ​ពលរដ្ឋ​ ១៧ នាក់​ស្លាប់​ និង​រាប់រយ​នាក់​ទៀត​រង​ផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ញន់ធ្ញរ។

បើ​យោង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ តាមរយៈមជ្ឈមណ្ឌល​ពិសោធន៍ សុខាភិបាល​ជាតិ ​និង​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​បាន​រកឃើញ​ថា​ ទឹក​នោះ​មាន​សារធាតុ​គីមី​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ និង​ថ្នាំ​សម្លាប់​ស្មៅ​កម្រិត​ខ្ពស់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។

យ៉ាងណានៅ​ក្នុង​របាយការណ៍​នោះ​បាន​បង្ហាញ​ថា​ការ​ធ្វើ​តេស្ត​ទៅ​លើ​សំណាក​ទឹក​ពុំ​បាន​បញ្ជាក់​អំពី​ប្រភេទ​ ឬ​ឈ្មោះ​នៃ​សារធាតុ​គីមី​ពុល​ដែល​ត្រូវ​បាន​រកឃើញ​នោះ​ទេ។

តែយោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម​ដែល​បា​​ចេញ​ផ្សាយ​កាល​ពីរ​សៀល​ថ្ងៃ​ចន្ទ​ស្ដីពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​សំណាក​ទឹក​ដូច​គ្នា​នេះ​ដែរ ​បាន​បង្ហាញ​ថា ​មាន​សារធាតុ​ក្រូម (Chromium) ​និង​ នីទ្រីត​ (NO2) ជា​ប្រភេទ​សារធាតុ​គីមី​ពុល​ដែល​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​​មនុស្ស​​។

សារធាតុ​ក្រូម និង ​នីទ្រីត បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដូចជា កើត​ជំងឺ​កន្តួល​រមាស់​នៅ​លើ​ស្បែក ដំបៅ​រលាក​ក្រពះ បញ្ហា​ផ្លូវ​ដង្ហើម​ និង​ ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដែល​អាច​បង្ក​ឲ្យ​ខូច​តម្រង​នោម និង ថ្លើម ។​ សារធាតុ​ទាំង​ ២ នេះ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ និង​អាច​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើ ត្រូវបញ្ឈជាបណ្តុះអាសន្ន នូវការប្រើប្រាស់ និងបរិភោគទឹកដែលយកចេញពីព្រែកតេ និងអូរគគី។ ប្រើបា្រស់ទឹកស្អាតដែលបានផ្គត់ផ្គង់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាន ហើយត្រូវពិសារទឹកស្អាតល្អ និងទឹកឆ្អិនជានិច្ច។

ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត ដែលមានការណែនាំពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចៀសវាងការប្រើប្រាស់ហួសជាតិពុលទាំងនោះចូលក្នុងទឹកទន្លេ ស្ទឹង ព្រែក បេងបួរ។ល។ មិនត្រូវបោះ ឬបង្ហូរកាកសំណល់ដែលមានសារធាតុគីមី នៅក្នុងទឹកទន្លេ ស្ទឹង អូរ បឹងបួរ នោះជាដាច់ខាត។

ជាងនេះទៀតមិនត្រូវទិញ និងបរិភោគស្រា ស ដែលផលិត ឬបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដាច់ខាត។ ត្រូវបញ្ឈប់ជាដាច់ខាតនូវការលក់ស្រា ស ឬចរាចរស្រា ស ដែលផលិត ឬបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ត្រូវអនុវត្តការរស់នៅស្អាតជាប្រចាំ៕

 

Share

Image
Image
Image