en     km
en     km

​ជនជាប់ចោទ​ សារភាព​ថា​បាន​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​

Share

​អឿ​ត​ អាង​ ហៅ​ ជួប​ សម្លាប់​ បាន​ប្រាប់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​ថា​ខ្លួន​បាន​សម្លាប់​លោក​កែម​ ឡី​ ដោយ​ផ្ទាល់​ដៃ​។​ ការ​សារភាព​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ​ ក្នុង​ទីក្រុង​ភ្នំពេញ​។​
​ក្នុង​សវនាការ​នេះ​តុលាការ​បាន​បង្ហាញ​ភស្តុ​តាង​តិចតួច​ដែល​បង្ហាញ​ពី​ការ​ប្រព្រឹត្តិ​ជាក់ស្តែង​របស់​ជនជាប់សង្ស័យ​។​
​លោក​ ធូ​ វិ​រៈ​រាយការណ៍​

​ជនជាប់ចោទ​ជួប​ សម្លាប់​ បាន​សារភាព​ថា​បាន​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ជា​ អ្នកវិភាគ​ដ៏​ល្បីឈ្មោះ​មួយ​រូប​ កាលពី​ប្រាំពីរ​ខែ​មុន​នេះ​។​
​ជួប​ សម្លាប់​ ដែល​គេ​ដឹង​ថា​មានឈ្មោះ​ដើម​គឺ​ អឿ​ត​ អាង​ ត្រូវ​ចាប់ខ្លួន​និង​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន​និង​កាន់កាប់​នឹ​ិ​ង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ក្រោយ​ពី​ត្រូវ​សង្ស័យ​ថា​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​។​
​លោក​បណ្ឌិត​កែម​ ឡី​ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ផ្សារ​ម៉ា​តនៃ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល​កិ​ច​ក្បែរ​ភ្លើងស្តុប​បូកគោ​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​ ២០១៦​។​
​នៅ​ក្នុង​សវនាការ​រយៈពេល​ប្រាំ​ម៉ោង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​ទី​១​ខែ​មិ​នា​នេះ​
​ជួប​ សម្លាប់​ ដែល​មានឈ្មោះ​ដើម​ជា​ អឿ​ត​ អាង​  បាន​អះអាង​ថា​ខ្លួន​បាន​ទៅ​ទិញ​កាំភ្លើងខ្លី​នៅ​ប្រទេស​ថៃ​ថ្លៃ​ជិត​មួយ​ពាន់​ដុល្លារ​ដើម្បី​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​។​ មូលហេតុ​ដោយសារ​តែ​លោក​កែម​ ឡី​ ជំពាក់​បំណុល​លោក​មិន​ព្រម​សង​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក​។​
​នៅ​ក្នុង​សវនាការ​តុលាការ​បាន​បង្ហាញ​វី​ដេ​អូ​គ្លី​ប​ខ្លី​មួយ​ដែល​បង្ហាញ​រូប​ជនជាប់ចោទ​ពីក្រោយ​ខ្នង​ មាន​ពាក់មួក​និង​បាន​បង្ហាញ​ពី​សកម្មភាព​ដក​កាំភ្លើងខ្លី​របស់​ខ្លួន​។​ប៉ុន្តែ​ វី​ឌី​អូ​នេះ​ មិន​បាន​បង្ហាញ​ពី​សកម្មភាព​បាញ់​សម្លាប់​លោ​កប​ណ្ឌី​ត​ កែម​ ឡី​ ដោយ​របៀប​ណា​ឡើយ​។​
​លោក​ យុង​ ផានិត​ មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ ប្រាប់​អ្នករាយការណ៍​ព័​ត៌​ក្រោយ​សវន​ការ​ថា​ ការ​សារភាព​របស់​កូនក្តី​របស់​លោក​បាន​ស៊ីសង្វាក់​គ្នា​ទៅ​និង​ភស្តុ​តាំង​។​ លោក​មេធាវី​ បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​ បន្ធូ​បន្ថយទោស​ដល់​កូនក្តី​របស់​ខ្លួន​។​ «​ដំណើរការ​ព្រឹក​មិ​ញ​ដូច​ខ្ញុំ​បាន​សន្និដ្ឋាន​គឺថា​ ជន​ត្រូវ​ចោ​ទទួលស្គាល់​ហើយ​ មាន​ភស្តុ​តាំង​ស៊ីសង្វាក់​គឺ​គ្រាន់តែ​សុំ​ស្ថាន​សម្រាល​ដល់​តុលាការ​។​ រឿង​តុលាការ​ដាក់ទោស​ប៉ុន្មាន​អាហ្នឹង​អាស្រ័យ​ខាងលើ​តុលាការ​គាត់​ជា​ដាក់ទោស​»​។​
​ទោះជា​យ៉ាងណា​ជនជាប់ចោទ​បាន​ឆ្លើយ​ចំពោះ​មុខ​ចៅក្រម​ជំនុំជម្រះ​ដោយ​បដិសេធ​មិន​ទទួលយក​អត្តសញ្ញាណ​ដែល​មន្ត្រី​យុត្តិធម៌​រក​ឃើញ​ថា​ លោក​មានឈ្មោះ​ អឿ​ត​ អាង​ និង​ច្រានចោល​ស្រុក​កំណើត​នៅ​ខេត្ត​ សៀមរាប​។​ បន្ថែម​ពី​នោះ​ជនជាប់ចោទ​ ក៏​មិន​ទទួលស្គាល់​ថា​ មាន​ប្រពន្ធ​កូន​ និង​ម្តាយ​ដែរ​។​
​លោក​ អំ​ សំអាត​ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​ការ​ដូ​ដែល​ បាន​ចូល​អង្កេត​ក្នុង​សន​វន​ការ​ជំនុំជម្រះ​ មិន​ជឿ​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ ជំពាក់​លុយ​ ជនជាប់ចោទ​ឈ្មោះ​ ជួប​ សម្លាប់​ឡើយ​។​  លោក​ សំអាត​ បញ្ជាក់​ថា​ ការ​ចាក់​វី​ឌី​អូ​ពី​អង់​ចង់​ចាំ​ពី​កាម​រ៉ា​សុវត្ថិភាព​ក្នុង​ផ្សារ​ម៉ាត​គឺ​ មិន​បាន​បង្ហាញ​ពី​សកម្មភាព​បាញ់​លោក​ បណ្ឌិត​ កែម​ ឡី​ ទេ​។​ «​កន្លែង​ការ​ខ្ចី​ ខ្ញុំ​នៅ​ដូច​ជា​មិន​ជឿ​ ដោយសារ​យើង​មើល​សម​ត្ថិ​ភាព​លោក​បណ្ឌិត​ កែម​ ឡី​ គាត់​ខ្វះ​លុយ​៣០០០​ដុល្លារ​អត់​ ដូច​ជា​មិន​ខ្វះ​ទេ​ ហើយ​កន្លង​មក​ខ្ញុំ​ធ្លាប់​ឃើញ​លោក​ កែម​ ឡី​ ធ្លាប់​ដក​លុយ​ជួយ​គេ​ ១០០​ ២០០​ (​ដុល្លារ​)​ ដែល​គេ​អត់​មាន​លុយ​ ជួប​អ្នក​ក្រីក្រ​ គឺ​គាត់​តែងតែ​ជួយ​»​។​
​សាលាដំបូង​នឹង​ប្រកាស​សាលក្រម​ ក្នុង​សំណុំរឿង​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​។​

Share

Image
Image
Image